Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ង

Chuon Nath's Khmer-Khmer Dictionary
  1. ងូង​ៗ ( ឧ.ឧទានសព្ទ )
    សូរ​គង​ធំ; សូរ​កន្លង់​ហើរ​ជាដើម ។
  2. ងូត ( កិ.កិរិយាសព្ទ )
    ស្រោច​ទឹក​ជម្រះ​កាយ​ខ្លួន​ឯង : ងូត​ទឹក ។ ជួន​កាល​ប្រើ​ជា​នាម​សព្ទ : ភ្លៀង​មួយ​ងូត គឺ​ភ្លៀង​ល្មម​ទទឹក​ខ្លួន​ដូច​គេ​ងូត ឬ ល្មម​ងូត​បាន ។
  3. ងូស​ៗ ( ឧ.ឧទានសព្ទ )
    សូរ​មនុស្ស​និយាយ​គ្នា​តិច​ៗ : និយាយ​គ្នា​ងូស​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ងងូស ផង) ។
  4. ងើត ( កិ.កិរិយាសព្ទ )
    អើត : ងើត​មើល, ងើត​ក, ងើត​មុខ ។ មក​សួរ​សុខ​ទុក្ខ​រឿយ​ៗ : ឱ​បង​អើយ ! ខ្ញុំ​ឈឺ​ទ្រម​ជាង ៣ ខែ​ហើយ, មេ​កូន​ហ្នឹង វា​មិន​ដែល​មក​ងើត​ខ្ញុំ​ម្ដង​ទេ ! ។ ប្រើ​ជា​បរិវារ​សព្ទ​ជា​មួយ​នឹង​ពាក្យ​ អើត ក៏​មាន : វា​មិន​ដែល​អើត​ងើត​ឯង​សោះ ។
  5. ងើប ( កិ.កិរិយាសព្ទ )
    ងើយ​បន្ដិច : ងើប​ក្បាល​ឡើង ។ បន្ទោស​ទាល់​តែ​ងើប​មុខ​មិន​រួច គឺ​បន្ទោស​ខ្លាំង​ផ្ទួន​ៗ ទាល់​តែ​ទម្លាក់​មុខ​ជ្រុប ។ ក្រោក : ងើប​ឡើង, ឈឺ​ធ្ងន់​ងើប​មិន​រួច ។
  6. ងើយ ( កិ.កិរិយាសព្ទ )
    បែរ​មុខ​ផ្ងារ​ទៅ​លើ : ងើយ​មើល​មេឃ ។ គុ. ដែល​មាន​លំនាំ​ឆ្ងើយ ។
  7. ងឿ ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    ក្ដារ​ក្រាស់​បន្ទះ​ធំ​ៗ ពីរ ឬ បី​សន្លឹក​តម្រៀប​ភ្ជិត​គ្នា​លើ​ជើង​ម៉ា​ទ្រ : ក្ដារ​ងឿ ។
  8. ងឿក ( កិ.កិរិយាសព្ទ )   ( យ.យួន ( ភាសាយួន ) )
    ក្លែង​ក្និច​គេច​មិន​ព្រម : ក្មេង​នេះ​ងឿក​អី​ម្ល៉េះ ? ងឿកង៉ែ ងឿក​យំ​ង៉ែ​ៗ; ងឿក​ក្និច​ក្នក់ ។
  9. ងឿង ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ងេងងោង, ទ្រឹង : កំពុង​តែ​គិត ស្រាប់​តែ​ងឿង​គិត​មិន​លេច ។ កុំ​ងឿង​ដោយ​ខ្យល់ កុំ​ងឿង​ព្រោះ​សំដី​គេ​និយាយ​ព្យូហ៍​ឲ្យ​ភ័ន្ត​គំនិត ។ កុំ​ងឿង​ដោយ​ខ្យល់ កុំ​ឱន​ពាក្យ​ពល កុំ​ខ្វល់​ដោយ​ស្រី​ កុំ​កាន់​ពិស​យង់ គប់​នូវ​ស្រ្តី សមណ​ជន​ជី កុំ​ឲ្យ​ក្ដី​ត្រូវ (សាស្រ្តា​ច្បាប់​រាជ​នេត្រ​ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។ ងឿង​គាំង ងឿង​ត្រាតែ​គាំង​គំនិត​គិត​អ្វី​ពុំ​ឃើញ ។ ងឿង​ឆ្ងល់ ឆ្ងល់​ងឿង​គំនិត​គិត​មិន​ឃើញ ។ ងឿង​ស្រឡាំង​កាំង ស្រឡាំង​កាំង​ភាំង​គំនិត​ប្រកប​ដោយ​ការ​ព្រួយ​ផ្អុក​ៗ​ផង ។ល។
  10. ងឿង ( គុ.គុនសព្ទ )
    ដែល​ធ្ងន់​ក្នុង​ក្បាល, ដែល​ឈឺ​ស្ទំ​ក្នុង​ក្បាល : ឈឺ​ក្បាល​ងឿង ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar