Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ង

Chuon Nath's Khmer-Khmer Dictionary
  1. ង៉ែង៉រ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    វិល​វល់​ស្ទាក់​ស្ទើរ, កកែកករ​មិន​ដាច់​ស្រេច : ដើរ​ង៉ែង៉រ, និយាយ​ង៉ែង៉រ ។
  2. ង៉ែត ( ន.នាមសព្ទ )
    សំដី​ហៅ​ក្មេង​តូច (ប្រើ​តាម​ទម្លាប់​ស្រុក) :
    - កូន​ង៉ែត (កូន​ខ្ចី) : អា​ង៉ែត, មេ​ង៉ែត (អាណុប, អា​នាង, អា​វ៉ា; មេ​នាង, មេ​វ៉ា) ។
  3. ង៉ៃ ( ន.នាមសព្ទ )
    ថ្ងៃ ។ ពាក្យ​សាមញ្ញ ជា​គ្រាម​ភាសា : តាម​តែ​ង៉ៃ​ណា​ក៏​បាន ។
  4. ង៉ោកង៉ាក ( ឧ.ឧទានសព្ទ )
    សូរ​ស្វា​ព្រាហ្មណ៍​សង្ឃក : ស្វា​ព្រាហ្មណ៍​សង្ឃក​ឲ្យ​ឆ្កែ​ឮ​ង៉ោក​ង៉ាក ។
  5. ង៉ោង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ )
    ដែល​ឮ​ដោយ​យំ​ខ្លាំង : ទ្រហោ​យំ​ង៉ោង ។
  6. ង៉ោង ( គុ.គុនសព្ទ )
    ដែល​ស្អុយ​ខ្លាំង, ស្អុយ​ឡប់ : ស្អុយ​ង៉ោង ។
  7. ង៉ោះៗ ( ឧ.ឧទានសព្ទ )
    សូរ​សំឡេង​ស្ងួត​ខ្សោះ ចេញ​ពី​ច្រមុះ : និយាយ​ង៉ោះ​ៗ ។
  8. ង៉ៅ ( គុ.គុនសព្ទ )
    ដែល​រលោង​ឆ្លុះ ស្រមោល​បាន : ខាត់​ឲ្យ​ឡើង​សម្បុរ​ង៉ៅ គឺ​ខាត់​ឲ្យ​ឡើង​សម្បុរ​រលោង​ឆ្លុះ​ស្រមោល​បាន ។


Prohok Solutions @2017 : Learn Khmer | Khmer Calendar