Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចក្រពត្តិ

Chuon Nath's Khmer-Khmer Dictionary
  1. ចក្រពត្តិ ( ន.នាមសព្ទ ) [ច័ក-ក្រៈ-ព័ត ឬ ច័ក-ក្រ-ព័ត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ចក្រវរ្តិ​ន៑; ចក្កវត្តិ “ស្ដេច​ដែល​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន”) បរម​ក្សត្រ​ដែល​មាន​បុណ្យ​អំណាច​ដ៏​ពន្លឹក មាន​ចក្រ​កើត​សម្រាប់​បុណ្យ, អាច​ត្រាស់​ប្រើ​ចក្រ​នោះ​ឲ្យ​ប្រព្រឹត្ត​ទៅ​គ្រប់​ទី​តំបន់​បាន​តាម​ត្រូវ​ការ ឥត​មាន​ទើស​ទាក់, ទ្រង់​មាន​ឥទ្ធានុភាព​ច្រើន​ជា​អនេក, ជា​ម្ចាស់​លើ​ទ្វីប​ក្នុង​ពិភព​លោក, ទ្រង់​ប្រព្រឹត្ត​សុចរិត​ធម៌ និង​ទសពិធ​រាជ​ធម៌ ខ្ជាប់ខ្ជួន​មិន​មាន​ល្អៀង ហើយ​អាច​ប្រដៅ​ពួក​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ល្អ​ផង : ស្ដេច​ចក្រពត្តិ ។ (យូរ​ៗ ណាស់​ទើប​មាន​ម្ដង​ៗ) ។
  2. ចក្រពត្តិ​និយម ( ន.នាមសព្ទ ) [--និយំ ]
    សេចក្ដី​កំណត់, ការ​ទៀងទាត់, ធម្មតា​របស់​ស្ដេច​ចក្រពត្តិ ។ សម័យ​សព្វ​ថ្ងៃ គេ​ប្រើ​ពាក្យ​នេះ សំដៅ​យក​ពួក​មហា​អំណាច​ខ្លាំង​ពូកែ ដែល​វាត​ពង្រីក​អាណាចក្រ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ដទៃ ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar