Khmer Dictionary: ចោម
Chuon Nath's Khmer-Khmer Dictionary
-
ចោម
( កិ.កិរិយាសព្ទ )
ព័ទ្ធ : ចោមចាប់ ។ ចោមរោម គឺ ចោមជុំ, ហែហម ។
-
ចោមពុង
( កិ.កិរិយាសព្ទ )
ដណ្ដប់សំពត់ព័ទ្ធក្រោមក្លៀកប្រសព្វជាយទាំងពីរខាងមុខបិទដោះ ហើយសៀតភ្ជាប់ចុកត្រសុកត្រង់ដើមទ្រូង : រដូវក្ដៅស្រ្តីសម័យពីដើមច្រើនតែចោមពុងធ្វើការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុង ផង) ។
Headley's Khmer-English Dictionary
-
ចោម
( v ) [caom] - detail »
to cluster around, encircle, surround; to swarm; to trace
Eg. បើយើងដាក់ទានឲ្យម្នាក់ មនុស្សប្រហែលម្ភៃនាក់រត់មកចោមដណ្ដើមគ្នាដើម្បីសុំទាន...។: If we give alms to one person, perhaps twenty run over to surround us fighting for the money ....