Khmer Dictionary: ច
Chuon Nath's Khmer-Khmer Dictionary
-
ចក្ខុសម្ផស្ស
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ) )
ការប៉ះពាល់រវាងភ្នែកនិងរូប គឺការប៉ះប្រសព្វ ចួបគ្នា រវាងភ្នែកនិងរូប ទើបកើតសេចក្ដីដឹងឡើង ឬឃើញឡើង ។
-
ចក្រ
( ន.នាមសព្ទ ) [ច័ក] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចក្ក) កង់; កង់មានកាំ; អាវុធមានសណ្ឋានជាវង់មូលមានងៀងជាបន្លាជុំវិញ មានមុខមុត; មណ្ឌល, រង្វង់មូល; ប្រទេស, អាណាខេត្ត; ពួក, ហ្វូង; កងទ័ព; កណ្ដាប់ព័ទ្ធជុំវិញ ... ។
-
ចក្រពង្ស
( ន.នាមសព្ទ ) [ច័ក-ក្រៈពង់ ឬ ច័ក-ក្រ-ពង់] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចក្រ + វំឝ; ចក្ក + វំស) វង្សនៃស្ដេចចក្រពត្តិ, វង្សនៃក្សត្រអ្នកគ្រប់គ្រងអាណាចក្រ (គោរម្យព្រះបរមនាមនៃព្រះមហាក្សត្រទ្រង់រាជ្យក្នុងកម្ពុជរដ្ឋ) ។
-
ចក្រពត្តិ
( ន.នាមសព្ទ ) [ច័ក-ក្រៈ-ព័ត ឬ ច័ក-ក្រ-ព័ត] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចក្រវរ្តិន៑; ចក្កវត្តិ “ស្ដេចដែលញ៉ាំងចក្រឲ្យប្រព្រឹត្តទៅបាន”) បរមក្សត្រដែលមានបុណ្យអំណាចដ៏ពន្លឹក មានចក្រកើតសម្រាប់បុណ្យ, អាចត្រាស់ប្រើចក្រនោះឲ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការ ឥតមានទើសទាក់, ទ្រង់មានឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌ និងទសពិធរាជធម៌ ខ្ជាប់ខ្ជួនមិនមានល្អៀង ហើយអាចប្រដៅពួកមនុស្សឲ្យប្រព្រឹត្តល្អផង : ស្ដេចចក្រពត្តិ ។ (យូរៗ ណាស់ទើបមានម្ដងៗ) ។
-
ចក្រពត្តិនិយម
( ន.នាមសព្ទ ) [--និយំ ]
សេចក្ដីកំណត់, ការទៀងទាត់, ធម្មតារបស់ស្ដេចចក្រពត្តិ ។ សម័យសព្វថ្ងៃ គេប្រើពាក្យនេះ សំដៅយកពួកមហាអំណាចខ្លាំងពូកែ ដែលវាតពង្រីកអាណាចក្ររបស់ខ្លួនទៅលើប្រទេសដទៃ ។
-
ចក្រពត្រាធិរាជ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្រពត្តិ និង អធិរាជ) ។
-
ចក្ររាសី
( ន.នាមសព្ទ ) [ ច័ក-ក្រៈ រាសី, ច័ក-កៈរាសី ] or ចក្ករាសី ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចក្ររាឝិ; ចក្ករាសិ) ខេត្តជុំវិញនៃផ្កាយអាទិត្យ ដែលជាផ្លូវនៃផ្កាយព្រះគ្រោះ (តាមហោរាសាស្រ្ត) ។
-
ចក្រវាត
( ន.នាមសព្ទ ) [ច័ក-ក្រៈ វាត ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ខ្យល់មានមណ្ឌលមូលដូចជាកង់ (ព្យុះចាប់ដក, ព្យុះសង្ឃរា, ខ្យល់កំបុតត្បូងធំ) ។ ខ្យល់ដែលបណ្ដាលពីក្នុងរូបកាយឲ្យឃើញដូចជាកង់វិលមកគ្រប (ខ្យល់ឆ្កួតជ្រូក, ខ្យល់ប្រឆ្ងិត) ។
-
ចក្រវាល
( ន.នាមសព្ទ ) [ ច័ក-ក្រៈ វ៉ាល, ច័ក-កៈវ៉ាល ] or ចក្កវាឡ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
លោកធាតុ គឺភ្នំជាកំពែងព័ទ្ធជុំវិញនៃពិភពលោកទាំងមូល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោកធាតុ ផង) ។
-
ចក្រាយុធ
( ន.នាមសព្ទ ) or ចក្រាវុធ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ចក្កាវុធ) អ្នកមានចក្រជាអាវុធ (វិស្ណុ) ។
<< Prev 1 2 3 4 5 6 ... 20 Next >>