Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ច

Chuon Nath's Khmer-Khmer Dictionary
  1. ចក្រី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ចក្រិន៑; ចក្កី) អ្នក​មាន​ចក្រ, អ្នក​ទ្រទ្រង់​ចក្រ, (វិស្ណុ, ស្ដេច​ចក្រពត្តិ, ព្រះ​មហា​ក្សត្រ); អ្នក​ជិះ​លើ​រថ ... ។ ងារ​សេនាបតី​ក្នុង​កម្ពុជ​រដ្ឋ សម្រេច​កិច្ច​ខាង​ក្រសួង​យុទ្ធនាធិការ ចម្បាំង​ជើង​គោក : លោក​អ្នក​ឧកញ៉ា​ចក្រី​កុញ្ជរាធិបតី ។ សម័យ​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី ក្រសួង​ការពារ​ប្រទេស ខាង​យុទ្ធនាធិការ​ដែរ ។
  2. ចក្រ​ក្រឹស្ណ ( ន.នាមសព្ទ ) [ច័ក-ក្រឹស ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ចក្រក្ឫស្ណ ) ព្រះ​នារាយណ៍​ទ្រង់​ចក្រ ។
  3. ចក្រ​បាណី ( ន.នាមសព្ទ ) [ច័ក-ក្រៈ ប៉ាណី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ចក្របាណិ; ចក្កបាណិ) អ្នក​ដែល​មាន​ចក្រ​ក្នុង​ដៃ ឬ ដែល​មាន​ដៃ​កាន់​ចក្រ គឺ​អ្នក​ដែល​មាន​ដៃ​កាន់​អាវុធ​មាន​វង់​មូល ជា​កង់​មាន​ងៀង​មុខ​មុត​ជុំ​វិញ (ព្រះ​វិស្ណុ) ។
  4. ចក្សុ ( ន.នាមសព្ទ ) [ច័ក-ក្សុ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ចក្សុស៑) ភ្នែក (មិន​សូវ​ប្រើ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្ខុ) ។
  5. ចង ( កិ.កិរិយាសព្ទ )
    កួច​ភ្ជាប់​គ្នា, ព័ន្ធព័ទ្ធ​មុខ​គ្នា, ធ្វើ​ឲ្យ​ជា​ចំណង : ចង​ខ្សែ, ចង​ក្រៀក; ចង​ខ្សែ​ដៃ ។
    - ចង​កំហឹង ឬ - ចង​ក្រោធ គឺ​កួច​កាន់​ផ្ងំ​កំហឹង​ទុក មិន​ស្រាយ មិន​រំលត់ ។
    - ចង​គំនុំ គឺ​ចង​ចិត្ត​គុំ​បម្រុង​នឹង​ធ្វើ​ព្យាបាទ ។
    - ចង​ចិត្ត គឺ​តាំង​ចិត្ត​កួច​កាន់​មិន​លែង ។
    - ចង​ដៃ គឺ​យក​អំបោះ​មង្គល​ចង​ដៃ​បញ្ជាប់​ព្រលឹង; យក​ប្រាក់ ឬ ទ្រព្យ​របស់​ណា​មួយ​ប្រគល់​ឲ្យ​ក្នុង​កាល​ដែល​មាន​អាពាហ៍ពិពាហ៍ ឬ​ក្នុង​ការ​មង្គល​ឯ​ទៀត​ក៏​ហៅ ចង​ដៃ ដែរ ។
    - ចង​ទោស គឺ​ប្រកាន់​ទោស​មិន​លែង ។
    - ចង​ពន្ធ ឬ - ចង​ស្ពាន​មេត្រី គឺ​ផ្សំ​ផ្គុំ​កូន​ប្រុស​ស្រី​ឲ្យ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ។
    - ចង​ពៀរ គឺ​ក​ពៀរ​ឲ្យ​មាន​ជាប់​ទៅ​ក្នុង​អនាគត​កាល ឬ ក្នុង​ជាតិ​ខាង​មុខ ។
    - ចង​មេត្រី គឺ​ចង​ចិត្ត​រាប់​អាន​គ្នា​ជា​មិត្រ​សំឡាញ់​ទុក​ជា​ញាតិ​ជិត ។ល។
  6. ចងការ ( កិ.កិរិយាសព្ទ )
    ខ្ចី​ប្រាក់​គេ​ដោយ​មាន​ខ​សន្យា​ថា​ត្រូវ​ឲ្យ​ប្រាក់​ការ​ទៅ​គេ​តាម​កម្រិត : ខ្ញុំ​ទ័ល​ណាស់ ត្រូវ​ចង​ការ​ប្រាក់​គេ​ដោះ​ទ័ល​សិន ។
  7. ចង់ ( កិ.កិរិយាសព្ទ )
    ប៉ង, នឹក​ភ្នក​ដោយ​មាន​បំណង, ប្រាថ្នា, ត្រូវ​ការ : ចង់​បាន, ចង់​ឲ្យ, ចង់​ទៅ; ចង់​ស៊ី​ទូរេន ។ល។
  8. ចង់ ( កិ.កិរិយាសព្ទ )
    និយាយ​លោម, ល្បួង​ឲ្យ​ព្រម, ឲ្យ​ដោយ​តាម ដោយ​ផ្លូវ​ស្នេហា : មាន​គេ​លប​ចង់​វា​ញយ​ដែរ ប៉ុន្តែ​វា​មិន​ព្រម ... ។
  9. ចង្កា ( ន.នាមសព្ទ ) [ចង់កា ]
    សរីរាវយវៈ​ត្រង់​ខាង​ក្រោម​មាត់ : ចង្កា​មនុស្ស, ចង្កា​គោ, ចង្កា​ក្របី ។ ព. ទ. បុ. ថ្ពាល់​ខ្លា ចង្កា​ហ៊ីង ពោះ​ទ្រពីង មាត់​កំបែប, តើ​ទាយ​ថា​ម៉េច ? ....
  10. ចង្កាក់ ( ន.នាមសព្ទ )
    បន្ទោះ​ឫស្សី ឬ​ឈើ​ស្រួច សម្រាប់​ដោត, ជ្រនួច​ត្រី, សាច់ ឬ ផ្លែ​ចេក​ជា​ដើម ដើម្បី​ហាល, ឆ្អើរ, អាំង ។ ត្រី ឬ សាច់​ជា​ដើម​ដែល​ដោត, ជ្រនួច​ស្រេច​ហើយ : ត្រី​ឆ្អើរ​មួយ​ចង្កាក់, សាច់​ឆ្អើរ​មួយ​ចង្កាក់, ចេក​អាំង​មួយ​ចង្កាក់ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar