Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ច

Chuon Nath's Khmer-Khmer Dictionary
  1. ចង្កឹះ ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​ឆ្កឹះ, ថ្កៀប ឬ ចាប់​អាហារ​បរិភោគ : យួន​ចិន​បរិភោគ​អាហារ​ដោយ​ចាប់​ចង្កឹះ ។
  2. ចង្កុលណី ( ន.នាមសព្ទ ) [ចង់-កុល-ល៉ៈណី]
    ឈ្មោះ​វារិជជាតិ​មួយ​ប្រភេទ ពួក​ឈូក, មាន​កេសរ​ផ្កា​ច្រើន​ស្រទាប់, ផ្កា​បែក​ជា​ខ្នែង​ត​ពី​គ្នា​ជា​បី ឬ ជា​បួន​ទៅ​ទៀត​ក៏​មាន ។
  3. ចង្កូត ( ន.នាមសព្ទ )
    គ្រឿង​ប្រដាប់​សម្រាប់​ឆ្កូត​កាច់​បំបែរ​តម្រង់​នាវា ​និង​រថយន្ត​ជា​ដើម : អ្នក​កាន់​ចង្កូត, ចង្កូត​ទូក, ចង្កូត​រថយន្ត ។
  4. ចង្កូម ( ន.នាមសព្ទ )
    ធ្មេញ​ដែល​ដុះ​ត្រង់​ទី​បំផុត​នៃ​ធ្មេញ​ឯ​ទៀត (ជិត​បន្ទាប់​ថ្គាម) ស្រួច​ជាង​ធ្មេញ​ឯ​ទៀត : ចង្កូម​ខ្លា ។
    - ព្រះ​ចង្កូម​កែវ គឺ​ព្រះ​ទន្ត​ស្រួច​នៃ​ព្រះ​សក្យមុនី​សព្វញ្ញុពុទ្ធ ។
  5. ចង្កូមស្កា ( ន.នាមសព្ទ )
    រុក្ខជាតិ​មួយ​ប្រភេទ​ដើម​តូច ស្លឹក​មូល​ជម មាន​បន្លា​តូច​វែង​ៗ ស្លឹក​ប្រើ​ជា​បន្លែ​ស្ល​កកូរ​បាន ។
  6. ចង្កួយ ( ន.នាមសព្ទ )
    រំពាស់, ចុង ដូច​យ៉ាង​រំពាស់​ធ្នូ ឬ​ចុង​ស្មា ចុង​កែង​ដៃ ជា​ដើម : ចង្កួយ​ធ្នូ, ចង្កួយ​ស្មា, ចង្កួយ​ដៃ ។
  7. ចង្កៀង ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    និយាយ​បញ្ឆិត​បញ្ឆៀង​លូក​នាយ​លូក​អាយ​ញយ​ៗ​ដោយ​ទទូច​ ដើម្បី​ឲ្យ​អ្នក​ស្ដាប់​ចុះ​សម្រុង​តាម​ខ្លួន ប្រដូច​នឹង​គេ​កៀង​សត្វ​ឲ្យ​មូល ឬ ឲ្យ​ចូល​កាន់​ទី​តាម​បំណង​ខ្លួន, ច្រើន​ប្រើ​ជា កិ. វិ. ជាង : វា​ចេះ​តែ​និយាយ​ចង្កៀង​ឲ្យ​ខ្ញុំ​លង់​គំនិត​ស្លុង​ស៊ប់​ទៅ​តាម​គំនិត​វា ។ ប្រើ​ជា គុ. ក៏​បាន​ខ្លះ​ដែរ : វា​ប្រើ​សំដី​ចង្កៀង​ឲ្យ​ខ្ញុំ​ជឿ​តាម​វា ។ អ្នក​ខ្លះ​និយាយ​ថា ប្រកៀង ។
  8. ចង្កៀង ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​ដាក់​ខ្លាញ់ ឬ ប្រេង​អុជ​បំភ្លឺ គឺ​ប្រទីប : ចង្កៀង​ខ្លាញ់, ចង្កៀង​ប្រេង​កាត ជា​ដើម ។
  9. ចង្កៀល ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​ឆ្កៀល : ចង្កៀល​ក្រចក, ចង្កៀល​អាកោ ។
  10. ចង្កៀល​ខ្យង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ស្លាប មាន​ចំពុះ​វែង​កោង​ខុប តែង​រក​ស៊ី​ក្នុង​វាល​ស្រែ ក្នុង​បឹង​ស្រែ​ជា​ដើម ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar