Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆន្ទាគតិ ( ន.នាមសព្ទ ) [ឆ័ន-ទាគៈតិ ]   ( បា.បាលី​ ( បាលីភាសា ) )
    សេចក្តី​លំអៀង​ព្រោះ​តែ​ស្រឡាញ់ : វិនិឆ័្ឆយ​សេចក្តី ដោយ​ឆន្ទា​គតិ, មនុស្ស​លុះ​ក្នុង​ឆន្ទាគតិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគតិ ផង) ។
  2. ឆន្ទៈ ( ន.នាមសព្ទ ) [ឆ័ន-ទៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឆន្ទ) សេចក្តី​ប្រាថ្នា; បំណង; គំនិត; ការ​យល់​ព្រម ... ។
  3. ឆន្នអាមាត្យ [ឆ័ន-អាម៉ាត ] or ឆន្នា​មាត្យ
    ឈ្មោះ​នាយ​សារថី​ម្នាក់​របស់​ព្រះ​សិទ្ធត្ថ​មហា​សត្វ ជា សហជាត​ កើត​ថ្ងៃ​ដំណាល​នឹង​ព្រះ​សិទ្ធត្ថៈ ជា​មនុស្ស​ជិត​ដិត ស្និទ្ធស្នាល​នឹង​ព្រះ​អង្គ, លុះ​ចំណេរ​កាល​មក​ខាង​មុខ ឈ្មោះ​នេះ បាន​ចូល​មក​បួស​ជា​ភិក្ខុ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដោយ​ការ​រលឹក​អាល័យ​ព្រះ​សក្យមុនី​សម្ពុទ្ធ​និង​មិត្រ​ភ័ក្តិ​ឯទៀត, ជា​ភិក្ខុ​មាន​មានះ​រឹងត្អឹង​ប្រឹង​ក្រៃលែង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រហ្មទណ្ឌ ទៀត​ផង) ។
  4. ឆប ( កិ.កិរិយាសព្ទ )
    អែបអប, ត្រូវ​អធ្យាស្រ័យ​គ្នា, ពេញ​ចិត្ត​ស្រឡាញ់, រាប់​រក​គ្នា, ... (មិន​សូវ​ប្រើ) ។ ឆបរ៉ប យក​ចិត្ត, ផ្គាប់, ផ្គាប់ផ្គុន ។
  5. ឆព្វណ្ណ​រង្សី ( ន.នាមសព្ទ ) [ឆ័ព-ព័ណ-ណៈរ័ងសី ]   ( បា.បាលី​ ( បាលីភាសា ) )
    (ឆព្វណ្ណរំសិ) រស្មី ៦ ព័ណ៌ គឺខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ផ្លេក (ពន្លឺ​ពេជ្រ); និយាយ​ចំពោះ​តែ​រស្មី​នៃ​ព្រះ​សព្វញ្ញុពុទ្ធ, តាម​ទម្លាប់ ច្រើន​ហៅ​ថា ឆ-ព័ណ្ណរង្សី ប៉ុន្តែ គង់​សរសេរ​ជា ឆព្វណ្ណរង្សី ដូច្នេះ​ដែរ ។
  6. ឆមាស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ប្រាំ​មួយ​ខែ​ឬ​ខែ​ប្រាំ​មួយ : ឆមាស​ទី ១, ឆមាស​ទី ២ (តាម​សំយោគវិធាន​ជា​ឆម្មាស) ។
  7. ឆរ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ឈូ: មនុស្ស​ផ្អើល​ឈូឆរ ។
  8. ឆវគ្រឹះ ( ន.នាមសព្ទ ) [ឆៈ-វ៉ៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំ. ឝវ + គ្ឫ-ហ) ផ្ទះ​សម្រាប់​ដាក់​ខ្មោច, ផ្ទះ​សម្រាប់​តម្កល់​សាកសព​ទុក​ជា បណ្តោះ​អាសន្ន ក្នុង​មន្ទីរ​ពេទ្យ​ទម្រាំ​ដល់​ពេល​យក​ចេញ​ទៅ​ក្រៅ ។
  9. ឆវី ( ន.នាមសព្ទ ) [ឆៈវី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឆវិ; ឆវិ ឬ ឆវី) សម្បុរ​ថ្ងៃ, សម្បុរ​ស្បែក (រ. ស.) : ព្រះ​ឆវី ។
  10. ឆវី​រោគ ( ន.នាមសព្ទ ) [ឆៈវីរោក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឆវិ; ឆវិ ឬ ឆវី + រោគ) រោគ​ដែល​កើត​នា​ស្បែក, រោគ​ស្បែក :
    - កញ្ជ្រិល, ចែងថ្ងៃ, អុត ... ជា​ឆវី​រោគ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar