Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឆ

Chuon Nath's Khmer-Khmer Dictionary
  1. ឆវី​វណ្ណ ( ន.នាមសព្ទ ) [ឆៈវីវ័ន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឆវិវណ្ណ; ឆវិវណ៌ ឬ ឆវីវណ៌) ព័ណ៌​សម្បុរ​ថ្ងៃ, ព័ណ៌​សម្បុរ​ស្បែក ។
  2. ឆស័ក ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ឆ-សាក់]
    ស័ក​ទី ៦ ក្នុង​ចំនួន​ស័ក​ដប់​ឆ្នាំ : ឆ្នាំ​រកា​ឆស័ក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស័ក ផង) ។
  3. ឆា ( ន.នាមសព្ទ )
    ឈ្មោះ​សម្ល​ចិន​មួយ​ប្រភេទ ស្ល​ដោយ​មាន​សាច់​ខ្លាញ់ ឬ​ខ្លាញ់​ចម្រាញ់​ឮ​សូរ​ឆា​ៗ : មី​ឆា, ឆា​សណ្តែក ។
  4. ឆា ( កិ.កិរិយាសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    ចម្រាញ់, ចំហៀវ ។ ធ្វើ​សម្ល​ឆា, ស្ល​ឆា ។ ព. ប្រ. ព្រាង​មើល​មុន, ល្បង​មើល​មុន ដើម្បី​ឲ្យ​ដឹង​ទំនង : ឆា​ចោល ១ លើក​ទៅ​ចុះ (ព. សា.) ។
  5. ឆា ( គុ.គុនសព្ទ )
    ដែល​ប្រេះ​ស្រាំ : ចាន​ឆា ។ ព. ប្រ. ថា
    - ប្រេះ​ឆា គឺ​មោះមៃ​នឹង​គ្នា​បន្តិច​បន្តួច ។
  6. ឆាក ( កិ.កិរិយាសព្ទ )
    កាត់​ដោយ​ប្រណាក : ឆាក​ស្លា ។ (ស. ជ័ក អ. ថ. ឆ័ក. “ទាញ...”) ។ ទាញ​សំពត់​បង្សុកូល ចាប់​ផ្ទាំង​សំពត់ ឬ​ចាប់​អំបោះ​ដែល​ភ្ជាប់​អំពី​អដ្ឋិធាតុ​មក​សូត្រ​ធម៌​បង្សុកូល : និមន្ត​លោក​ឆាក (ស. ស.) ។
  7. ឆាក ( ន.នាមសព្ទ )
    បន្លោះ​ធ្នូ ។ រមូរ​សក់​កន្ទុយ​សេះ​មាន​ដង​សម្រាប់​កូត​ទ្រ : ឆាក​ទ្រ ។ បន្ទប់​សម្រាប់​តែង​តួ​ល្ខោន : ឆាក​ល្ខោន, ល្ខោន​ចេញ​ពី​ឆាក ។ ផ្ទាំង​គំនូស​ចំនួន ១ សង្កាត់​រៀង​ឬ​ចំនួន ១ កណ្ឌ​សាស្រ្តា ដោយ​សេចក្តី​កាត់​ខ្លី ។
  8. ឆាង ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​វត្ថុ​ស្តើង​ធ្វើ​ដោយ​លោហ​ជាតិ​ឆ្លាក់ ឬ​ទង្គិច​ជាដើម ។
  9. ឆាឆៅ ( កិ.កិរិយាសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    ធ្វើ​អុកឡុក, ធ្វើ​ឲ្យ​រអាក់​រអួល, ធ្វើ​ឲ្យ​ទាស់​ដំណើរ​កិច្ច​ការ : ការ​កំពុង​តែ​ស្រួល​ល្អ​ពេក វា​មក​ឆាឆៅ​ខូច​អស់ (ព. សា.) ។
  10. ឆាតកភ័យ ( ន.នាមសព្ទ ) [ឆាតៈកៈភៃ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឆាតក​ភយ; ប្សាតក​ភយ) ភ័យ​អំពី​ឃ្លាន, អំពី​អត់​ឃ្លាន ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar