Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ជម្ពូ

Chuon Nath's Khmer-Khmer Dictionary
  1. ជម្ពូ ( ន.នាមសព្ទ ) [ជ័មពូ ឬ ជំពូ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ជម្ពុ ឬ ជម្ពូ) ព្រីង ។ ឈ្មោះ​ស្ទឹង​មួយ កើត​មាន​ព្រោះ​ផ្លែ​ព្រីង​ប្រចាំ​ទ្វីប​រលួយ​ជា​ទឹក​ហូរ​ច្រោះ ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជម្ពូទ្វីប ផង) ។
  2. ជម្ពូ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ឈើ​មួយ​ពួក ផ្លែ​ប្រើ​ជា​អាហារ, មាន​ច្រើន​យ៉ាង​គឺ ជម្ពូ-ស, ជម្ពូ-ស​ព្រឿង​ៗ, ជម្ពូ​ខៀវ, ជម្ពូ​ល័ខ (សុទ្ធ​តែ​មាន​ផ្កា-ស); ជម្ពូ​ក្រហម (មាន​ផ្កា​ក្រហម​ស្រស់) ។ ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​ផ្សេង​ទៀត គ្រាប់​ក្នុង​មាន​ក្លិន​ឆ្អាប​ហាង សម្រាប់​បុក​ជ្រលក់​​សំពត់
  3. ជម្ពូទ្វីប ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ជម្ពុទីប ឬ ជម្ពូទីប “ប្រទេស​ដែល​រុងរឿង, ត្រដែត​ត្រដឹម​ដោយ​ដើម​ព្រីង; កោះ​ព្រីង”) ឈ្មោះ​ទ្វីប​ធំ​មួយ ដែល​លោក​កំណត់​ហៅ​ដោយ​មាន​ដើម​ព្រីង​ធំ​សម្បើម ដុះ​នៅ​នា​ភ្នំ​សុមេរុ​ជា​គោល​ចារឹក ហៅ​ថា ព្រីង​ប្រចាំ​ទ្វីប, មាន​ផ្លែ​ធំ​ៗ, កាល​បើ​ទុំ​ជ្រុះ​ចុះ​មក, លុះ​ដល់​រលួយ​ទៅ​ជា​ទឹក​ហូរ​ច្រោះ​កើត​ជា​ស្ទឹង​មួយ​ហៅ ស្ទឹង​ជម្ពូ, កករ​ដី​ក្បែរ​ខាង​ទាំង​ពីរ​ជ្រាប​ទឹក​ផ្លែ​ព្រីង​នោះ លុះ​ត្រូវ​ខ្យល់​បក់​យូរ​ៗ ទៅ​ក៏​ខះ​ស្ងួត​ក្លាយ​ជា​មាស​វិសេស​មួយ​យ៉ាង​ហៅ​ថា មាសជម្ពូនទ (មាស​ជម្ពូនុទ) ។ កាល​ពី​ក្នុង​សម័យ​បុរាណ​លោក​សំដៅ​ចំពោះ​ត្រង់​មធ្យម​ប្រទេស (ឥណ្ឌា) ទាំង​មូល​ហៅ​ថា ជម្ពូទ្វីប . . . . . . (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្វីប, មហា​ទ្វីប​ផង) ។
  4. ជម្ពូនទៈ ( ន.នាមសព្ទ ) [--នៈទៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ជម្ពុទន, ជម្ពូនទ ឬ ជម្ពោនទ) ឈ្មោះ​មាស​វិសេស​មួយ​ប្រភេទ​ កើត​អំពី​កករ​ដី​ដែល​ជ្រាប​ជោក​ដោយ​ទឹក​ផ្លែ​ព្រីង​ប្រចាំ​ទ្វីប, ជា​មាស​បរិសុទ្ធ​ឥត​មាន​មន្ទិល មាន​សាច់​ល្អ​បំផុត​ជាង​មាស​ទាំង​ពួង, មាស​នេះ សូម្បី​ព្រះ​សម្មាសម្ពុទ្ធ ក៏​ទ្រង់​ត្រាស់​សរសើរ​ដែរ; ខ្មែរ​យើង​ហៅ​ក្លាយ​មក​ជា មាស​ជម្ពូនុទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជម្ពូទ្វីប) ។
  5. ជម្ពូនុទ ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជម្ពូនទៈ) ។
  6. ជម្ពូផល ( ន.នាមសព្ទ ) [--ផល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ជម្ពុផល, ជម្ពូផល) ផ្លែ​ព្រីង; ផ្លែ​ជម្ពូ ។
  7. ជម្ពូពាន ( ន.នាមសព្ទ )
    ឈ្មោះ​ស្ដេច​ស្វា​មួយ ក្នុង​រឿង​រាម​កេរ្តិ៍ ថា​កើត​ពី​ក្អែល​ព្រះ​ឥសូរ; ក្នុង​រាមាយណៈ​ហៅ ជាម្ពវាន ឬ ឫក្សរាជ ថា​កើត​អំពី​ទឹក​ព្រះ​នេត្រ​នៃ​មហា​ព្រហ្ម ដែល​ទ្រង់​ជូត ហើយ​រលាស់​ចោល​លើ​ផែន​ដី ... ។
  8. ជម្ពូព្រឹក្ស ( ន.នាមសព្ទ ) [--ព្រឹក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ជម្ពុវ្ឫក្ស, ជម្ពូវ្ឫក្ស; ជម្ពុរុក្ខ, ជម្ពូរុក្ខ) ដើម​ព្រីង; ដើម​ជម្ពូ ។
Headley's Khmer-English Dictionary
  1. ជម្ពូ ( n ) [cumpuu]   - detail »
    rose-apple tree (Syzygium Jambos; it has white or red edible fruit and is commonly believed to have power over evil spirits)
  2. ជម្ពូ ( n ) [cumpuu]   - detail »
    kind of fruit tree (Tricarium cochinchinensis)
  3. ជម្ពូ ( n ) [cumpuu]   - detail »
    kind of bush (poss. Cissus rheifolia, with foul-smelling seeds; the seeds furnish a red dye and the leaves are used to make a medicine to relieve fevers)
  4. ជម្ពូ ( adj ) [cumpuu]   - detail »
    to be pink


Prohok Solutions @2017 : Learn Khmer | Khmer Calendar