Khmer Dictionary: ជ្រែ
Chuon Nath's Khmer-Khmer Dictionary
-
ជ្រែ
( ន.នាមសព្ទ )
ឈ្មោះឈើតចសារជាតិមួយប្រភេទ ពួកទ្រាំង, ពួកត្នោត សាច់ក្នុងដើមបុកច្រោះយកម្សៅ ប្រើការធ្វើជានំបានយ៉ាងច្រើន : នំលតម្សៅជ្រៃ ។
-
ជ្រែ
( កិ.កិរិយាសព្ទ )
កាសបង្ខិតរបស់ដែលគេដាក់ប្រទើសប្រជាន់គ្នា ឲ្យឃ្លាតចេញពីគ្នា; កាសញែកអក្សរពុម្ពដែលចង្អៀតញឹកឲ្យឃ្លាតស្រឡះពីគ្នា; ជ្រែអក្សរ ។
-
ជ្រែក
( កិ.កិរិយាសព្ទ )
ជែកវែកចូល, ញែកចូល : ជ្រែកចូល, មារជ្រែក ។ ផ្សំថ្នាំកែរោគ យកថ្នាំឯទៀតលាយបញ្ចូលខ្លះឲ្យជួយជាជំនួយ; សូត្ររាយមន្តអាគមច្រើនមេចម្រុះគ្នា : លុះផ្សំថ្នាំនេះគ្រប់មុខហើយត្រូវយកកប៌ូរ២ជីជ្រែកផង; សូត្រជ្រែកមន្តអាគម (ច្រើនប្រើក្លាយតាមសៀមថា សែក) ។ ព. ប្រ. ជែកជែងស្ទាក់ផ្លូវ ស្ទាក់ដំណើរឲ្យអាក់ឲ្យទាស់ៈ កំពុងតែធ្វើបុណ្យស្រាប់តែមានមារមកជ្រែក គឺកំពុងតែធ្វើបុណ្យ ក៏ស្រាប់តែមានមនុស្សណាមួយមកអុកឡុក ឬមានហេតុអ្វីមួយមកជំទាស់ ។
-
ជ្រែង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ទល់ទប់ខ្ជែងពីខាងឲ្យមាំ ឲ្យនឹង : ជ្រែងកុំឲ្យទ្រេត, ទល់ជ្រែង ។
- ជ្រែងជើង ឈរកន្ធែងជើងទាំង ២ ពេញកម្លាំង ។
- ជ្រែងដៃ កន្ធែងដៃទាំង ២ ទប់ពេញទំហឹង ។
-
ជ្រែះ
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ច្រេះ) ។
Headley's Khmer-English Dictionary
-
ជ្រែ
( n ) [crɛɛ] - detail »
sago palm, kind of palm tree (Rhizophora gymnorrhiza), from which an edible flour used to make noodles is obtained
-
ជ្រែ
( v ) [crɛɛ] - detail »
to shuffle (cards by fanning the edges of two sections of the deck against each other and then merging the sections; compare សាប់ ); to separate (things that are too close together)
-
ជ្រែក
( v ) [crɛɛk] - detail »
to intervene, interfere; to push aside, push or cut one's way through; to insert; to prop up; to mix; to disturb, annoy; to interrupt
Eg. កំពុងតែធ្វើបុណ្យ ស្រាប់តែមានមារមកជ្រែក: Suddenly the celebration was interrupted. -
ជ្រែង
( v ) [crɛɛŋ] - detail »
to prop up / support / brace (with brace or truss).
-
ជ្រែង
( adj ) [crɛɛŋ] - detail »
to be firmly established.
-
ជ្រែង
( n ) [crɛɛŋ] - detail »
support, prop, brace, strut.
-
ជ្រែង
( adv ) [crɛɛŋ] - detail »
in a supporting manner
-
ជ្រែង
[crɛɛŋ] - detail »
(3, 4)
See: ជែង -
ជ្រែះ
- detail »
See: ច្រេះ