Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឈ

Chuon Nath's Khmer-Khmer Dictionary
  1. ឈ្លេច ( កិ.កិរិយាសព្ទ )
    ចាប់​ច្របាច់​ដើម្បី​ឲ្យ​បែក, ឲ្យ​ពៀច, ឲ្យ​ទ្រុឌ, ឲ្យ​ទ្រោម (ញេច) ។ ឈ្លេច​ឈ្លី ឈ្លេច​ហើយ​ឈ្លី​ផង ។ ព. ប្រ. សង្កត់​សង្កិន, ញាំ​ញី​ឥត​ប្រណី ។ ឈ្លេច​សួរ ជជីក​សួរ​សង្កេត ដោយ​អាការ​ចុច​ចោះ​ចំ​រឿង, ចំ​ហេតុ ។
  2. ឈ្លេម ( គុ.គុនសព្ទ )
    ដែល​ឥត​មាន​រស​ប្រៃ : សម្ល​សាប​ឈ្លេម ។
  3. ឈ្លែម ( គុ.គុនសព្ទ )
    រលែម, ស្រួច​ណាស់ : ចុង​កាំបិត​ស្រួច​ឈ្លែម ។
  4. ឈ្លោះ ( កិ.កិរិយាសព្ទ )
    និយាយ​ប្រកែក​ត​បត​ជា​ពាក្យ​ផរុសវាទ​ទៅ​វិញ​ទៅ​មក​ដោយ​កំហឹង ។
  5. ឈ្វាត ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​រំអិល​មួយ​ប្រភេទ មាន​ទ្រង់ទ្រាយ​ដូច​កូន​ត្រី​ប្រា : ត្រី​ឈ្វាត ។
  6. ឈ្វាំង ( ន.នាមសព្ទ )
    ឈ្មោះ​ផ្ដៅ​មួយ​ប្រភេទ មាន​សាច់​រឹង​ជិត​ជាប់​ជាង​ផ្ដៅ​ឯទៀត : ផ្ដៅ​ឈ្វាំង ។
  7. ឈ្វេង ( គុ.គុនសព្ទ )
    ថ្លា​ជ្រះ​ឥត​មន្ទិល : ទឹក​ថ្លា​ឈ្វេង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆ្វង់, វ៉ង់ ឬ ហ្វង់ ទៀត​ផង ។
  8. ឈ្វេងយល់ ( កិ.កិរិយាសព្ទ )
    រំពឹង​គិត​យល់​ដោយ​ប្រាជ្ញា​ដ៏​ភ្លឺ​ថ្លា ។


Prohok Solutions @2017 : Learn Khmer | Khmer Calendar