webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឈើខ្មៅ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ខ្លឹម​ខ្មៅ​រលើប ។
  2. ឈើគូស ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​គូស​យក​ភ្លើង : ឈើ​គូស ១ ហោ, ឈើ​គូស ១ ប្រអប់, គ្រាប់​ឈើ​គូស, សម្បក​ឈើ​គូស; (ហៅ ដែកគូស ក៏​បាន; កាល​ពី​ក្នុង​សម័យ​បុរាណ ប្រើ​ដែក​ភ្លើង, ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ ក៏​នៅ​មាន​ប្រើ​ខ្លះ​ដែរ ព្រោះ​ជា​របស់​អាច​ធ្វើ​កើត​ដោយ​ងាយ​មិន​ចាំ​បាច់​ទិញ, សម្រាប់​អ្នក​ក្រី​ក្រ) ។
  3. ឈើចាក់ធ្មេញ ( ន.នាមសព្ទ )
    ចម្រៀក​ឈើ​តូច​ៗ សម្រាប់​ចាក់​ឆ្កឹះ​ឲ្យ​អស់​មន្ទិល​ដែល​ជាប់​នៅ​ចន្លោះ​ធ្មេញ ។
  4. ឈើច្រត់ ( ន.នាមសព្ទ )
    ឈើ​មាន​ចម្ពាម​ដែក​ឬ​ស្ពាន់​ដាក់​នៅ​គល់​ឬ​ឥត​ចម្ពាម​ក៏​បាន​ សម្រាប់​កាន់​ច្រត់​ទប់​អត្តភាព; ក្នុង​វិន័យ​ខាង​ព្រះ​ពុទ្ធសាសនា​ មាន​ពុទ្ធានុញ្ញាត​ឲ្យ​ប្រើ​បាន​ចំពោះ​តែ​ភិក្ខុ​មាន​ជំងឺ ដែល​ខាន​កាន់​ឈើ​ច្រត់​មិន​អាច​នឹង​ដើរ​បាន, ខ្នាត​ឈើ​ច្រត់​នោះ​យ៉ាង​វែង​បាន​ត្រឹម​តែ​ប្រវែង ៤ ហត្ថ, ត្រូវ​ឲ្យ​មាន​អនុញ្ញាត​អំពី​ជំនុំ​សង្ឃ​ផង​ទើប​កាន់​បាន ។
  5. ឈើច្រាន ( ន.នាមសព្ទ )
    ឈើ​ឬ​ឫស្សី​ស្រួច​ខ្លី សម្រាប់​បុះ​ដី​រាស់​ដែល​រឹង​ឲ្យ​មុត​ជា​រណ្ដៅ​តូច​ហើយ​ស្ទូង​ស្រូវ (អ្នក​ស្រុក​ខ្លះ ហៅ ឈើ​ជូន) ។
  6. ឈើជ្រែង ( ន.នាមសព្ទ )
    ឈើ​សម្រាប់​ទល់​ជ្រែង​ឬ​ឈើ​ដែល​ទល់​ទប់, ជ្រែង​អ្វី​ៗ​កុំ​ឲ្យ​ទ្រេត​កុំ​ឲ្យ​រលំ ។
  7. ឈើឈ្នាន់ ( ន.នាមសព្ទ )
    ឈើ​សម្រាប់​ជាន់​ឲ្យ​តង្ករ​បើក​បិទ (គ្រឿង​តម្បាញ) ។
  8. ឈើត្រង់ ( ន.នាមសព្ទ )
    សម្ដី​ក្លាយ​មក​ពី​ពាក្យ ចត្រង្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។ គួរ​ឈប់​លែង​ប្រើ​ត​ទៅ​ទៀត, គួរ​ប្រើ ចត្រង្គ វិញ ។
  9. ឈើទាល ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ជ័រ​សម្រាប់​ធ្វើ​ចន្លុះ​ឬ​លាប, បិទ, ពរ​ទូក​ជាដើម; ឯ​ខ្លឹម​សម្រាប់​ជា​គ្រឿង​ទព្វ​សម្ភារៈ​ផ្សេង​ៗ, ជា​ឈើ​មាន​ប្រយោជន៍​យ៉ាង​សំខាន់​ក្នុង​កម្ពុជ​ប្រទេស ។
  10. ឈើទាលត្រាញ់ ( ន.នាមសព្ទ )
    ឈើ​ធំ​មួយ​ប្រភេទ ច្រើន​មាន​តែ​នៅ​ក្នុង​ព្រៃ​របោះ​ជិត​ភ្នំ ។ ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​ទៀត ដើម​មូល​ស្រលួត​ត្រង់ ដុះ​បែក​ជា​គុម្ព (អ្នក​ស្រុក​ខ្លះ ហៅ ដើម​របុក​ជា ស) ។

<< Prev   1   2   3   4   5   6   ... 11   Next >>