Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ញត្តិ

Chuon Nath's Khmer-Khmer Dictionary
  1. ញត្តិ ( ន.នាមសព្ទ ) [ញ៉័ត-តិ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ជ្ញាប្តិ) វាចា​ដែល​ភិក្ខុ​រូប​ណា​មួយ​សូត្រ​ប្រកាស​ឲ្យ​ជំនុំ​សង្ឃ​ដឹង គឺ​សម្ដី​ដែល​ភិក្ខុ​សូត្រ​ផ្តៀង​ជំនុំ​សង្ឃ ក្នុង​ការ​ធ្វើ​សង្ឃកម្ម​ដែល​មាន​បង្គាប់​ថា ត្រូវ​ឲ្យ​ផ្តៀង​ជំនុំ​សង្ឃ​ដែល​មក​ប្រជុំ​ក្នុង​ទី​នោះ​ជាមុន ទើប​ធ្វើ​បាន, ដើម្បី​ឲ្យ​ដឹង​ថា សង្ឃកម្ម​នោះ ត្រឹម​ត្រូវ​តាម​វិន័យ​ហើយ ឬ​មាន​ទាស់​ខុស​ដោយ​ហេតុ​ណា​មួយ (ពាក្យ​សម្រាប់​ប្រើ​ក្នុង​វិន័យ​ខាង​ព្រះ​ពុទ្ធ​សាសនា) ។ ញត្តិ-សព្ទ​នេះ​មក​ពី ញា “ដឹង, យល់, ស្គាល់” ផ្សំ​នឹង តិ-បច្ច័យ​ជា ញាតិ, សម្រេច​រូប​មក​ទៀត​ជា ញត្តិ “សម្ដី​ប្រកាស​យោបល់​ឲ្យ​គេ​ដឹង” ។ ប្រើ​ជា​សាធារណៈ​ក៏​បាន, មាន ២ យ៉ាង​គឺ ញត្តិ​ស្រប, ញត្តិ​ជំទាស់ ឬ​ហៅ​ថា ញត្តិ​យល់​ស្រប, ញត្តិ​យល់​ទាស់ វិញ​ក៏​បាន ។ តាម​ទម្លាប់​ពី​បុរាណ​ គេ​តែង​អាន​ពាក្យ ញត្តិ នេះ​ថា ញាត់ ចំពោះ​សង្ឃកម្ម​ផ្សេង​ៗ មាន​ពិធី​បំបួស​កុលបុត្រ​ជា​ភិក្ខុ​និង​កឋិន​ជាដើម ។ :
    - សូត្រ​ញត្តិ​នាគ ឬ ញត្តិ​នាគ (សូត​ញាត់​នាក ឬ ញាត់​នាក) សូត្រ​ញត្តិ​ក្នុង​ពិធី​បំបួស​កុលបុត្រ​ដែល​សន្មត​នាម​ថា​នាគ​ឲ្យ​ទៅ​ជា​ភិក្ខុ;
    - ញត្តិ​កឋិន (ញាត់​កៈឋិន) សូត្រ​ញត្តិ​ក្នុង​កិច្ច​កឋិន ។ល។
  2. ញត្តិកម្ម ( ន.នាមសព្ទ ) [ញ៉័ត-តិ-ក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    សង្ឃ​កម្ម​ដែល​មាន​តែ​ញត្តិ​មិន​បាច់​មាន​អនុស្សាវនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្ឃ​កម្ម និង អនុស្សាវនា ផង; ព. វិ. ពុ.) ។
  3. ញត្តិចតុត្ថកម្ម ( ន.នាមសព្ទ ) [ញ៉័ត-តិ-ចៈ-តុត-ថៈក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    សង្ឃកម្ម​ដែល​មាន កម្ម​វាចា ៣ ដង ជា​គម្រប់ ៤ ដង​នឹង ញត្តិ គឺ​សង្ឃកម្ម​ដែល​ភិក្ខុ​សូត្រ​ញត្តិ​រួច​ហើយ មាន​សូត្រ​ប្រកាស​សេចក្ដី​នោះ បញ្ជាក់ ៣ ដង​ថែម​ទៀត​ដដែល​ៗ សម្រេច​ថា​ជា​ការ​ត្រឹម​ត្រូវ​ពិត​ប្រាកដ​ហើយ (ព. វិ. ពុ.) ។
  4. ញត្តិទុតិយកម្ម ( ន.នាមសព្ទ ) [ញ៉័ត-តិ-ទុតិយ៉ៈ ក័ម]   ( បា.បាលី​ ( បាលីភាសា ) )
    សង្ឃកម្ម​ដែល​មាន កម្មវាចា ១ លើក ជា​គម្រប់​២​លើក​នឹង ញត្តិ​ គឺ​សង្ឃកម្ម​ដែល​មាន ញត្តិ ១​លើក កម្មវាចា ១​លើក ។ ព. វិ. ពុ.។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញត្តិ និង អនុស្សាវនា និង សង្ឃកម្ម ផង) ។
Headley's Khmer-English Dictionary
  1. ញត្តិ ( n ) [ɲat, ɲoat, ɲatteʔ-]   - detail »
    proposal, motion; resolution; declaration, written statement; official letter ; religious prayers


Prohok Solutions @2017 : Learn Khmer | Khmer Calendar