Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ញ

Chuon Nath's Khmer-Khmer Dictionary
  1. ញើស ( ន.នាមសព្ទ )
    អាការៈ​រាវ (ធាតុ​ទឹក) ដែល​ចេញ​ពី​ខ្លួន​តាម​រន្ធ​រោម​ដោយ​ចំហាយ : ខំ​ដើរ​ទាល់​តែ​បែក​ញើស ។
  2. ញៀច ( កិ.កិរិយាសព្ទ )
    ចាប់​ស្លឹក​ត្រចៀក​អង្រង់ (ពាក្យ​ក្នុង​ល្បែង​លេង​បិទ​ពួន) : លេង​ឈ្នះ​បាន​ញៀច​ពួក​វា​ហើយ ។
  3. ញៀត ( កិ.កិរិយាសព្ទ )
    សៀត​ញាត់​ក្នុង​កន្លៀត ។
  4. ញៀតស្បាត ( គុ.គុនសព្ទ )
    ដែល​ញឹក​ជ្រៀត​ជុក​ជិត​ដោយ​ស្មៅ​ឬ​ស្បូវ​និង​ឈើ​តូច​ៗ : ព្រៃ​ញៀត​ស្បាត ។ ហៅ​ថា
    - ញៀត​​ញឹក ក៏​បាន; ចួន​ណា​ហៅ​ត្រឹម​តែ
    - ញៀត ក៏​បាន : ព្រៃ​នុ៎ះ​ញៀត​ក្រាស់​ណាស់ ។ ប្រើ​ជា ន. ក៏​មាន : ទី​នោះ​មាន​សុទ្ធ​តែ​ញៀត​ស្បាត​មិន​អាច​ចូល​ទៅ​បាន​ដោយ​ងាយ​ទេ ។ អ្នក​ស្រុក​ខ្លះ​និយាយ​ថា
    - ញាត​ស្បាត (គួរ​ប្រើ ញៀត​ស្បាត វិញ) ។
  5. ញៀន ( កិ.កិរិយាសព្ទ )
    ជាប់​ចិត្ត​ដោយ​មាន​ចំណង់ អត់​មិន​បាន​ដោយ​ធ្លាប់​ប្រព្រឹត្ត, ធ្លាប់​ជក់, ធ្លាប់​ស៊ី លុះ​ដល់​កំណត់, ដល់​វេលា​ដែល​ធ្លាប់ ក៏​បណ្ដាល​ឲ្យ​នឹក​ចង់​អត់​មិន​បាន​ឬ​ក៏​ទៅ​ជា​ធ្វើ​ទុក្ខ​មិន​ស្រួល​ខ្លួន : ញៀន​មើល​ល្បែង, ញៀន​អាភៀន ។
  6. ញេច ( កិ.កិរិយាសព្ទ )
    សង្កត់​ឈ្លេច​បំបែក, បំពៀច : ញេច​សង្កើច, ញេច​ចៃ ។
  7. ញេញ ( កិ.កិរិយាសព្ទ )
    ខាំ​ស្រាល​ៗ​ដោយ​ធ្មេញ ឬ​ខាំ​ធ្មេញ​ដោយ​កំហឹង : ញេញ​ម្លូ, ញេញ​ធ្មេញ ។
  8. ញេយ្យធម្ម ( ន.នាមសព្ទ ) [ញៃ-យៈធ័ម ឬ -ធ័រ ] or ញេយ្យធម៌
    (ញេយ្យ​ធម្ម; ជ្ញេយធម៌) ធម៌​ដែល​អ្នក​ប្រាជ្ញ​គួរ​ដឹង; ធម៌​ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​ត្រាស់​ដឹង : ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ។
  9. ញែក ( កិ.កិរិយាសព្ទ )
    វែក​ចេញ, ផាត់​ចេញ, ចែក​ចេញ ។
  10. ញោច ( កិ.កិរិយាសព្ទ )
    ខ្ញើច; លូក​ចេញ​ឬ​លូក​ចូល ។

<< Prev   1 ... 5   6   7   8   9   10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar