Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ញ

Chuon Nath's Khmer-Khmer Dictionary
  1. ញ៉េះញ៉ោះ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    រឡេះរឡោះ​ដោយ​លេង ដោយ​ប្រឡែង : និយាយ​ញ៉េះញ៉ោះ ។
  2. ញ៉ែ ( គុ.គុនសព្ទ )
    ដែល​តូច​ឆ្មារ​ហើយ​ស្អា​ផង (សំឡេង) : សំឡេង​ញ៉ែ ។
  3. ញ៉ែក​ញ៉ក ( ឧ.ឧទានសព្ទ )
    សូរ​សម្រែក​មាន់ (ខ្ញែកខ្ញក) ។
  4. ញ៉ែង ( ន.នាមសព្ទ )
    រយាង​ដំរី​ដែល​គេ​ធ្វើ​ជា​គ្រោង ។
  5. ញ៉ែងញ៉ង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ទងវង, ទន់ភ្លន់, ល្វាសល្វន់ : ដើរ​ញ៉ែងញ៉ង; ដំណើរ​ញ៉ែងញ៉ង។
  6. ញ៉ែម​ៗ ! ( ឧ.ឧទានសព្ទ )
    ពាក្យ​សម្រាប់​ពោល​បញ្ញែម​គេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បញ្ញែម ផង) ។
  7. ញ៉ោង ( គុ.គុនសព្ទ )
    ដែល​ទ្រើស, ដែល​ប្រសើរ​ជាង​គេ ។
  8. ញ័រ ( កិ.កិរិយាសព្ទ )
    កម្រើក​ទទាក់, កម្រើក​រន្ថាន់ ។


Prohok Solutions @2017 : Learn Khmer | Khmer Calendar