Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដ
    ព្យញ្ជនៈ​ទី ១ ក្នុង​វគ្គ​ទី ៣ ជា​មុទ្ធជៈ មាន​សំឡេង​កើត​ក្នុង​ក្បាល ។ សំ. បា. ត៎ៈ; បែប​ខ្មែរ ដៈ ឬ ត៎ៈ ។
  2. ដ
    ទី​ចម្លង, កំពង់​ចម្លង :
    - កំពង់​ដ ។ ទូក​សម្រាប់​ចម្លង​នៅ​កំពង់​នោះ​ក៏​ហៅ ដ ដែរ : ទូក​ដ ។ល។
  3. ដក ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រដក, ធ្វើ​ឲ្យ​ឃ្លាត​ចេញ, ធ្វើ​ឲ្យ​ផុត : ដក​ស្មៅ, ដក​សំណាប, ដក​ឃ្លា ។ល។
  4. ដកខិម ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​តូច​មាន​ផ្កា​សម្រាប់​ដាំ​ក្នុង​ផើង​ប្រើ​ជា​គ្រឿង​តាំង ឬ​ដាំ​ក្នុង​សួន; ដកខិម​មាន ៣ ប្រភេទ​គឺ ដកខិម​ក្រហម, ដកខិម​លឿង, ដកខិម​ស ។
  5. ដកគាំ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ដ្ចកគាំ អ. ថ. ដកខាំ) ឈ្មោះ​ផ្កា​ពណ៌​ក្រហម​ស្រគាំ​ប្រើ​ជា​គ្រឿង​ជ្រលក់ : សំពត់​ជ្រលក់​ដកគាំ ។ មាន​មួយ​ប្រភេទ​ផ្សេង​ទៀត​ជា​គ្រាប់ : គ្រាប់​ដកគាំ ។
  6. ដកចន្ទន៍ ( ន.នាមសព្ទ ) [--ច័ន]   ( ស.សៀម ( ភាសាសៀម ) )
    (ផ្កា​ចន្ទន៍) ឈ្មោះ​ក្បាច់​មាន​សណ្ឋាន​មូល​ឆែក​ៗ : ក្បាច់​ដកចន្ទន៍ ។
  7. ដកទង ( ន.នាមសព្ទ )
    ពាក្យ​ទ្រគោះ​ប្រើ​ដោយ​ជេរ​ប្រមាទ​មើល​ងាយ​ទៅ​លើ​រូប​ស្ត្រី : មេ​ដកទង, មេ​ចោរ​ដកទង ។ ពាក្យ​នេះ​ក្លាយ​មក​ពី​ភាសា​សៀម​ថា ដ្ចកទ្ចង អ. ថ. ដកថង “ផ្កា​មាស” (ស្រី​ផ្កា​មាស) ។
  8. ដកព ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​សាច់​ស្វិត; និយាយ​ក្លាយ​ថា ដក់ព ក៏​មាន ។
  9. ដកពាយ ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​ធំ​មួយ​ប្រភេទ មាន​ផ្លែ​ប្រើ​ជា​អាហារ​បាន; ហៅ​ក្លាយ​ជា ដក់ពាយ ក៏​មាន ។
  10. ដកម៉ៃ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ឈ្មោះ​ឈើ​ពួក​ជម្ពូ មាន​ផ្លែ​ក្លិន​ក្រអូប ប្រើ​ជា​អាហារ ។

1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar