Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដក់ ( កិ.កិរិយាសព្ទ )
    ដាក់​អ្វី​ៗ ក្នុង​ថ្នក់ : ដក់​ផ្លែ​ត្របែក ។ តាំង​នៅ, មាន​នៅ : ទឹក​ដក់​ក្នុង​ថ្លុក ។
  2. ដក់ដឿ ( ន.នាមសព្ទ ) or ដឹកដឿ
    ដង្កូវ​នាង​ដែល​គេ​ស្ងោរ​ស្រាវ​យក​សរសៃ​សូត្រ​រួច​ហើយ ។
  3. ដង ( កិ.កិរិយាសព្ទ )
    ចូក​កោយ​យក​អ្វី​ៗ ពី​ក្នុង​ទឹក; ឬ​កោយ​យក​ទឹក : ដង​ត្រី, ដង​ទឹក ជាដើម ។
  4. ដង ( ន.នាមសព្ទ )
    ដៃ​តំណ​គ្រឿង​ប្រដាប់​អ្វី​ៗ សម្រាប់​ចាប់​កាន់​មាន ដង​កាំបិត, ដង​ចប ជាដើម ។ បង្គោល, សសរ​វែង​ដែល​ដាំ​បញ្ឈរ​សម្រាប់​ចង​បង្ហូត​ទង់, គោម, ជាដើម ។
  5. ដង ( ន.នាមសព្ទ )
    គ្រា, កាល : មួយ​ដង (ក្លាយ​មក​ជា​ម្ដង); ពីរ​ដង ។
    - ដង​ណោះ (ដង​នោះ) គឺ​គ្រា​នោះ, កាល​នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ ផង) ។
  6. ដងកញ្ចាម ( ន.នាមសព្ទ )
    ឈើ ឬ​ឫស្សី​សម្រាប់​អប​អន្ទាក់​ព្រ័ត្រ​លូក​ទាក់​ជើង​ដំរី​ព្រៃ ។
  7. ដងកន្ទុយ ( ន.នាមសព្ទ )
    តួ​កន្ទុយ​នៃ​សត្វ​ចតុប្បាទ​ប្រភេទ​ខ្លះ​មាន គោ, ក្របី​ជាដើម ដែល​មាន​សក់​កន្ទុយ​ដុះ​នៅ​ខាង​ចុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាលៈ; វាលធិ និង សក់​កន្ទុយ ផង) ។
  8. ដងដោយ ( ន.នាមសព្ទ )
    ឈើ, ដែក, ឫស្សី លយ​ពី​មាត់​ច្រាំង ឬ​គែម​ទូក, គែម​កប៉ាល់, សម្រាប់​ទប់ សម្រាប់​យួរ ។
  9. ដងស្ទឹង ( ន.នាមសព្ទ )
    តួ​បណ្ដោយ​ស្ទឹង : ដើរ​តាម​ដង​ស្ទឹង​ស្ងាត់​ត្រឈឹង​ម្លប់​ត្រឈៃ​ស្រមៃ​នឹក...។
  10. ដង្កាប់ ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​ផ្នែក​ពីរ ដាក់​ខ្វែង​ប្រទាក់​គ្នា​ជា​ចម្ពាម អាច​កម្រើក​វិល​បាន​ដោយ​ភ្លៅ​មួយ​ត្រង់​កណ្ដាល សម្រាប់​ចាប់​ឬ​ដក​ដែក​គោល​ជាដើម ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar