Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដូនជី ( ន.នាមសព្ទ )
    យាយ​ជី គឺ​ឧបាសិកា​ដែល​កោរ​សក់​ស្លៀក​ដណ្ដប់​សំពត់​ស ឬ​សំពត់​លឿង កាន់​សីល ១០ ជា​និច្ច (ច្រើន​តែ​ស្រ្តី​ចាស់​ៗ, តែ​ទោះ​បី​ស្រ្តី​នៅ​ក្មេង​ក៏​ដោយ បើ​ប្រព្រឹត្ត​កាន់​វត្ត​ប្រតិបត្តិ​ដូច្នេះ ក៏​ហៅ ដូន​ជី ដែរ) ។
  2. ដូនតា ( ន.នាមសព្ទ )
    យាយ​និង​តា ។ ពួក​បុព្វបុរស ក៏​ហៅ​ថា ដូន​តា បាន​ដែរ : សែន​ដូន​តា, សំពះ​ដូន​តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុព្វបុរស ផង) ។ រ. ស. ជា ព្រះ​បិតរ (បិ-ដ) ។
  3. ដូនពេញ ( ន.នាមសព្ទ )
    ឈ្មោះ​ភ្នំ​ដី​តូច​មួយ នៅ​រាជធានី​នៃ​ប្រទេស​កម្ពុជា ដែល​ដូន​ចាស់​ម្នាក់​ឈ្មោះ “ពេញ” បាន​ផ្ដើម​កសាង​ឡើង​ជា​ដំបូង​ក្នុង គ. ស. ១៣៧២ : ភ្នំ​ដូន​ពេញ ។ ឈ្មោះ​នេះ​ហៅ​កាត់​ថា “ភ្នំពេញ” ដែល​បាន​សន្មត​ដាក់​ទៅ​ជា​ឈ្មោះ​រាជធានី​នៃ​ប្រទេស​យើង​សព្វ​ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ្នំពេញ ទៀត​ផង) ។
  4. ដូរ ( កិ.កិរិយាសព្ទ )
    ប្ដូរ​របស់, ឲ្យ​របស់​ទៅ​វិញ​ទៅ​មក​ដោយ​ទុក​តម្លៃ​ជា​ស្មើ​គ្នា : ដូរ​គោ, ដឹក​ឪឡឹក​ទៅ​ដូរ​ស្រូវ ។
  5. ដួង ( ន.នាមសព្ទ )
    ដង្កូវ​ពួក​មួយ ច្រើន​កើត​ក្នុង​ឈើ​ពុក, ក្នុង​ដី​ធូរ​សើម ដែល​មាន​ជី​ខ្លាំង, ក្នុង​ដើម​វល្លិ​មាន​វល្លិ​ខ្ញែរ​ជាដើម ...។ ឈ្មោះ​ប្រាក់​សម្រាប់​ចាយ​មួយ​បែប មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​រូប​ដង្កូវ​ដួង, មាន​ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ : ប្រាក់​ដួង ។ អ្វី​ៗ ដែល​មាន​រូប​សណ្ឋាន​មូល​ភ្លឺ, រុងរឿង : ដួង​ព្រះ​អាទិត្យ, ដួង​ព្រះ​ចន្ទ្រ ឬ ដួង​ខែ, ដួង​តារា ឬ ដួង​ផ្កាយ, ដួង​ត្រា ។ ដួង​ចិត្ត ឬ ដួងចៃ (ស. ចៃ “ចិត្ត”) ហទយវត្ថុ, តួ​ចិត្ត (ចិត្ត ១​ដួង គឺ​តួ​ចិត្ត មួយ​ដែល​កើត​ឡើង) ។ ដួង​ជីវន្ត, ដួង​ជីវា, ឬ ដួង​ជីវ៉ា, ដួង​ជីវិត, ដួង​ជីវិន តួ​ជីវិត; ពាក្យ​ហៅ​ស្រ្តី​ជា​គូ​ស្នេហា ស្រឡាញ់​ស្មើ​ជីវិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជីវន្ត, ជីវិត, ជីវិន ផង) ។ ដួង​វិញ្ញាណ តួ​វិញ្ញាណ ។ ដួង​សមរ ពាក្យ​ហៅ​ស្ត្រី​ជា​គូ​កម្សត់​ដែល​រួម​ស្លាប់​រស់​ជា​មួយ​គ្នា; ហៅ​ក្លាយ​តាម​សៀម​ថា ដួងសម៉ន ក៏​មាន​ខ្លះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមរ ផង) ។
  6. ដួង​ជតា ( ន.នាមសព្ទ ) [ដួង​ជៈដា]   ( ខ. បា.​ខ្មែរ​និង​បាលី​លាយ​គ្នា )
    ដួង​កំណើត, ថ្ងៃ ខែ ឆ្នាំ​ដែល​កើត​ពាក់ព័ន្ធ​នឹង​រាសី​របស់​បុគ្គល​នីមួយៗ​ ។
  7. ដួច ( កិ.កិរិយាសព្ទ )
    ផ្ដួច, ផ្ដួចផ្ដើម, តាំង​ឡើង, តាំង​ក​ឡើង; កួច​ខ្ពស់​ឡើង : តាំង​ពី​ដួច​មក មិន​ដែល​ឃើញ​ទេ ។
  8. ដួច ( គុ.គុនសព្ទ )
    ដែល​ខ្ពស់​សន្លឹម, ដែល​ជា​ចុង​ប៉ូច : ឡើង​ដល់​ចុង​ដួច ។
  9. ដួចដល់ ( និ.និបាតសព្ទ )
    ជិត​នឹង​ដល់​ទី (ច្រើន​ប្រើ​តែ​ក្នុង​កាព្យ) : ដួច​ដល់​ពុំ​ដល់ ជិត​នឹង​ដល់ ប៉ុន្តែ​នៅ​ពុំ​ទាន់​បាន​ដល់​ពិត​ប្រាដក​នៅ​ឡើយ (សាស្ត្រា​ច្បាប់​ក្រម) ។
  10. ដួន ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ស្លឹក​ត្នោត, ដោយ​ភ្ជល់ ឬ ត្បាញ​ដោយ​បន្ទោះ​ឫស្សី, បន្ទោះ​ផ្ដៅ​ជាដើម មាន​បែប​សណ្ឋាន​ផ្សេង​គ្នា, បែប​ខ្លះ​មាន​រៀង​ស្រដៀង​នឹង​គ្រប​ឆ្នាំង​ដី, បែប​ខ្លះ​រាង​កំពាង​ខាង​ក្រោម មាន​កំពូល​ស្រួច, បែប​ខ្លះ​រាង​ក្រឡូម​ខុប​ត្រង់ កណ្ដាប់​មាន​កំពូល​មូល​ក្រឡូម, សម្រាប់​ពាក់​គ្រប​ក្បាល​ការពារ​កុំ​ឲ្យ​កម្ដៅ​ថ្ងៃ​ចាំង​ត្រូវ​ក្បាល​ត្រូវ​មុខ ឬ​ការពារ​កុំ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​មក​ត្រូវ​ក្បាល​ត្រូវ​មុខ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar