Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដួល ( កិ.កិរិយាសព្ទ )
    ភ្លាត់​ជំហរ​រលំ​ចុះ ។ ព. ប្រ. ថ្លោះ​ធ្លាក់, ខូច​យសស័ក្តិ, ចាញ់​គេ ។ ដួល​ចំតិតចំតូង ឬ ដួល​តិត​ដួល​តូង ដួល​ជ្រហឹតជ្រហម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចំតិត) ។
  2. ដួស ( កិ.កិរិយាសព្ទ )
    កោយ​ដង​យក​ដោយ​វែក, ដោយ​ស្លាបព្រា​ជាដើម : ដួស​សម្ល ។ កោយ, ចូក​ដោយ​ស្នែង :
    - ក្របី​ដួស​គ្នា ។ ព. ប្រ. ដួស, ដួស​ដង, ដួស​នាយ​ដួស​អាយ បញ្ចៀស​វាសវាង, កៀស​នាយ​កៀស​អាយ; ច្រើន​ប្រើ​ជា កិ. វិ. និយាយ​ដួស, និយាយ​ដួស​ដង ... ។
  3. ដើម ( ន.នាមសព្ទ )
    គល់, ភាគ​ជា​ដំបូង, ជាមុន : ដើម​ដៃ, ដើម​ទ្រូង, ដើម​ផ្លូវ ។ សំណុំ​ខ្លួន, តួ​ខ្លួន : ដើម​ឈើ, ដើម​ពោត; ឈើ ១ ដើម, ឫស្សី ១ ដើម, ដែក ១​ដើម ។
    - ដើម​ការ អ្នក​ផ្ដើម​ធ្វើ​ការ, ម្ចាស់​ការ (ប្រើ​ចំពោះ​តែ​ការ​កុសល ឬ​មង្គល​ការ​ផ្សេង​ៗ) ។
    - ដើម​គំនិត អ្នក​ផ្ដើម​គិត​ជាមុន​គេ ។
    - ដើម​ចម ដើម​ហេតុ​ដែល​ជា​ធំ​ក្នុង​ដំណើរ, ក្នុង​រឿង​អ្វី​មួយ ។
    - ដើម​ចោទ អ្នក​ផ្ដើម​ចោទ​មុន​គេ, រូប​ចោទក៍ ។
    - ដើម​ដង សំណុំ, លំនាំ, ទំហំ នៃ​ដើម​ដំណាំ​ផ្សេង​ៗ : ពោត​ឆ្នាំ​នេះ​ មាន​ដើម​ដង​ល្អ​គា្រន់​បើ​ជាង​ពី​ក្នុង​ឆ្នាំ​មុន ។
    - ដើម​ដំបូង គ្រា​មុន​បង្អស់ ។
    - ដើម​ទង ទង​គន្លង, ទំនង​ជា​មុន​បង្អស់ ។
    - ដើម​ទុន ប្រាក់​ដើម សម្រាប់​ប្រកប​ការងារ​យក​ចំណេញ ។
    - ដើម​ទ្រព្យ ទ្រព្យ​ដែល​មិន​ចាយ​វាយ​ទុក​ឲ្យ​នៅ​ជា​ប្រធាន, ជា​មេ​នៃ​ទ្រព្យ​ក្នុង​ផ្ទះ ។
    - ដើម​បណ្ដឹង អ្នក​ប្ដឹង​មុន ។
    - ដើម​បុណ្យ អ្នក​ផ្ដើម​ធ្វើ​បុណ្យ (ម្ចាស់​បុណ្យ) ។
    - ដើម​ហេតុ ហេតុ​ដំបូង ។
    - ដើម​ឡើយ និ. កាល​មុន, គ្រា​ដំបូង ។
    - ដើម​អាទិ
    - , ដើម​ធាន ឬ ដើម​អាទិ​ដើម​ធាន (អ. ថ. --អាត) អ្នក​នាំ​ផ្ដើម​មុន​គេ; ហេតុ, ដំណើរ, សេចក្ដី​ដែល​ផ្ដើម​មុន​បង្អស់ ។ល។
  4. ដើម្បី ( អា. និ.អាយតនិបាត )
    បម្រុង, បម្រុង​នឹង, សម្រាប់, សម្រាប់​នឹង, ប្រយោជន៍​នឹង : ពួក​មនុស្ស​បាន​ជា​ខំ​រៀន ខំ​រក ខំ​ប្រព្រឹត្ត​សុចរិត​ស្លូត​ត្រង់​ទាំង​ម្លេះ​ តើ​ដើម្បី​អ្វី ? --ដើម្បី​សេចក្ដី​សុខ និង​សេចក្ដី​ចម្រើន ។
  5. ដើរ ( កិ.កិរិយាសព្ទ )
    សម្រេច​ឥរិយាបថ ១ ផ្សេង​អំពី​ឥរិយាបថ ៣ គឺ ឈរ, អង្គុយ, ដេក, គឺ​លើក​ជើង​ឈាន​ទៅ : ដើរ​ទៅ, ដើរ​មក ។ កម្រើក​ដោយ​កម្លាំង​ផ្សេង​ៗ មាន​ចំហាយ​ក្ដៅ​ជាដើម : គ្រឿង​ចក្រ​ដើរ, ម៉ាស៊ីន​ដើរ​ស្រួល, នាឡិកា​នេះ​ដើរ​រហ័ស​ណាស់ ។ ប្រព្រឹត្ត​ទៅ : ការ​របស់​យើង​ឥឡូវ​ដើរ​ស្រួល​ជាង​ពី​ដើម ។ កាន់​ការ​ដោយ​គ្រឿង​ដឹក​នាំ​ផ្សេង​ៗ : ដើរ​ទូក, ដើរ​កប៉ាល់ ។ ទទួល​ភារៈ​ដឹក​នាំ​គ្រឿង​ផ្ទុក ឬ​មនុស្ស​អ្នក​ជិះ​ទៅ​មក : ផ្លូវ​នុ៎ះ​មាន​រថយន្ត​ដើរ​ឥត​អាក់ ។ ចែក​ឋាន (ស្លាប់) ក៏​ហៅ​ដើរ​បាន​ដែរ (ពាក្យ​រាបសា​សម្រាប់​ប្រជាជន​សាមញ្ញ) : បើ​តាម​ការ​សង្កេត​មើល ដង្ហើម​របស់​គាត់​ ឃើញ​ថា​គាត់​មុខ​ជា​នឹង​ដើរ ក្នុង​ពេល​ឆាប់​ៗ នេះ​ហើយ ។ល។
  6. ដើរ​តួ ( កិ.កិរិយាសព្ទ )
    ចេញ​ខ្លួន​ជា​តំណាង​រូប ឬ​ចេញ​ខ្លួន​លេង​ជា​ជំនួស​តួ​ដែល​មាន​ក្នុង​រឿងរ៉ាវ​ល្ខោន​ឬ​ភាពយន្ត : នាយ​សុវ័ណ្ណ ដើរ​តួ​ព្រះ​សុធន, នាង​ទេព​រំដួល ដើរ​តួ​នាង​កែវ មនោហរា ។
  7. ដើរ​ទា ( កិ.កិរិយាសព្ទ )
    ដើរ​ច្រហោង​មាន​លំនាំ​ស្រដៀង​នឹង​ដំណើរ​ទា : កូន​ខ្ញុំ​វា​ធ្លាប់​ដើរ​ទា​ដែរ ។
  8. ដើរ​ទេស ( កិ.កិរិយាសព្ទ )
    ចេញ​ចាក​ចោល​ទី​កន្លែង​ដែល​ធ្លាប់​នៅ ដើរ​រសាត់​អណ្ដែត​ទៅ​កាន់​ទី​ដទៃ ដោយ​ឥត​មាន​សំដៅ​ទី​ណា​មួយ​ជា​ប្រាដក, ទាំង​ឥត​មាន​សំដៅ​អ្នក​ឯ​ណា​មួយ​ជាទី​ពំនាក់​ឡើយ : ឆ្មា​ដើរ​ទេស, ក្ដាម​ដើរ​ទេស ។
  9. ដើរ​ហើរ ( កិ.កិរិយាសព្ទ )
    ធ្វើ​អំពើ​ស្មន់​អន្ធករ​នឹង​គ្នា, លប​លួច​ខូច​នឹង​គ្នា​ដោយ​ផ្លូវ​កាម​គុណ (ពាក្យ​រាបសា) : ឮ​ថា​វា​បាន​ដើរ​ហើរ​នឹង​គ្នា​ទៅ​ហើយ ។
  10. ដៀង ( កិ.កិរិយាសព្ទ )
    បញ្ឆិត​បញ្ឆៀង, ដួស​នាយ​ដួស​អាយ, កៀស​នាយ​កៀស​អាយ ។ សម្លឹង​មើល​ដោយ​កន្ទុយ​ភ្នែក : ដៀង​ភ្នែក​មើល ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar