Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដៀប ( ន.នាមសព្ទ )
    ឈ្មោះ​កូន​ត្រី​ឆ្ដោ​នៅ​ជំទង់​ៗ : ត្រី​ដៀប ។ គ្រាប់​អង្គញ់​ដែល​ដាំ​ជា​កូន​ៗ ក្នុង​ល្បែង​លេង​អង្គញ់ ។ ឈ្មោះ​ស្មៅ​ទឹក​មួយ​ប្រភេទ ច្រើន​ដុះ​តែ​ក្នុង​ស្រះ ។
  2. ដៀមដាម ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    និយាយ​បញ្ចៀស​វាស​វាង​ដោយ​សេចក្ដី​ក្រោធ, សេចក្ដី​ច្រណែន, ឫស្យា ដើម្បី​ឲ្យ​អ្នក​ម្ខាង​ឈឺ​ចិត្ត : កុំ​ដៀមដាម​ឲ្យ​គេ​ប្រយ័ត្ន​មាន​រឿង !
  3. ដៀល ( កិ.កិរិយាសព្ទ )
    និយាយ​រិះគន់, និន្ទា, ស​កេរ្តិ៍ ស​ឫស​គល់, និយាយ​ពាក្យ​បង្អាប់​បង្អោន​អ្នក​ដទៃ ក្នុង​ទី​ចំពោះ​មុខ ឬ​កំបាំង : វា​ហ៊ាន​ដៀល​ពូជ​ដៀល​អម្បូរ​ឯង ដោយ​សម្ដី​ធ្ងន់​ៗ ណាស់ ។
    - ដៀល​ត្មះ គឺ​ដៀល​ឲ្យ​អាម៉ាស់​មុខ, ឲ្យ​អាប់​ឱន​កេរ្តិ៍​ឈ្មោះ, ឲ្យ​អាប់​កិត្តិយស ។
  4. ដៀវ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )   ( ស.សៀម ( ភាសាសៀម ) )
    (ដ្យេវ អ. ថ. ដៀវ “មួយ, តែ ១” គេ​និយាយ​ថា ទឹម​ដៀវ គឺ​ទឹម​សត្វ​តែ ១ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាដៀវ ឬ សាយដៀវ ផង) ។
  5. ដេក ( កិ.កិរិយាសព្ទ )
    សម្រេច​ឥរិយាបថ ១ ផ្សេង អំពី​ឥរិយាបថ ៣ គឺ ដើរ, ឈរ, អង្គុយ; គឺ​ដាក់​ខ្លួន​ដេក​លើ​ទី, បញ្ឈប់​អារម្មណ៍​សម្ងំ​ឲ្យ​លក់ ។ ព. ប្រ. ឈប់​ដោយ​មាន​ទាស់​ដំណើរ, មិន​ប្រព្រឹត្ត​ទៅ : រោង​ម៉ាស៊ីន​នុះ ឥឡូវ​ដេក​ទៅ​ហើយ ។
  6. ដេញ ( កិ.កិរិយាសព្ទ )
    បង្អើល​ឲ្យ​ដើរ​ចេញ, បង្ខំ​ឲ្យ​ដើរ, កម្ចាត់​ឲ្យ​ឃ្លាត​ចេញ : ដេញ​ចាប, ដេញ​គោ, ដេញ​គូលី​ឲ្យ​លែង​ធ្វើ​ការ ។ រត់​តាម​ដើម្បី​ចាប់, ឬ​នឹង​ប្រហារ : ដេញ​ចោរ, ដេញ​ទន្សាយ ។ ជម្រះ​មន្ទិល​សម្រាំង​យក​សាច់​ល្អ​បរិសុទ្ធ : ដេញ​មាស ។ កេះ, ត្រេះ, ផ្ទាត់​ខ្សែ​តន្ត្រី : ដេញ​ចាប៉ី ។ ដេញ​ជើង ពិនិត្យ, សង្កេត​សង្កិន, ឈ្លេច​សួរ ឲ្យ​ទាស់​ជើង, ឲ្យ​ឃើញ​ពិត ។ ដេញ​ដោល សាក​សួរ​ជជីក​ឲ្យ​ច្បាស់​ការ, សួរ​សង្កិន​បង្ខំ​ឲ្យ​ឆ្លើយ​ដោះ​ស្រាយ ។ ដេញ​ថ្លៃ ត​ដំឡើង​ថ្លៃ​ប្រជែង​គ្នា​ដើម្បី​ឲ្យ​បាន​មក​ខ្លួន ។ ដេញ​ធ្នាក់ ចូល​មក​ត​យុទ្ធ​នឹង​ធ្នាក់ (បក្សី) ។ ដេញ​ប្រយោគ ប្រឡង​ចំណេះ​វិជ្ជា, ពិនិត្យ​ចំណេះ​វិជ្ជា​តាម​ប្រយោគ​មុខ​ការ​មាន​កំណត់ ។ ដេញ​ពុត សង្កេត​រក​ពុត, ពិនិត្យ​រក​ឲ្យ​ឃើញ​ពុត ។ ដេញ​មុខ​ការ ត​ថ្លៃ, ដេញ​ថ្លៃ ដណ្ដើម​យក​មុខ​ការ (ហៅ​ត្រឹម​តែ ដេញ ក៏​បាន) ។ល។
  7. ដេរ ( កិ.កិរិយាសព្ទ )
    ភ្ជាប់​អ្វី​ៗ ដោយ​ម្ជុល​និង​ចេស : ដេរ​ខោ, ដេរ​អាវ, ដេរ​ថ្នេរ​ដៃ ។
  8. ដេរដាស ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ដាស​ពាស, ពាស​ពេញ, ត្រៀបត្រា : មនុស្ស​ដេរដាស, ឈរ​ដេរដាស ។
  9. ដែក ( ន.នាមសព្ទ )
    លោហ​ជាតិ​មួយ​ពួក កើត​ពី​ជាតិ​ថ្ម​មាន​ព័ណ៌​ក្រមៅ ជា​ធាតុ​រឹង​ជាង​ពួក​លោហ​ជាតិ​ទាំងពួង, មាន​ប្រយោជន៍​ប្រើ​ការ​បាន​ច្រើន​យ៉ាង​ជាង​លោហ​ជាតិ​ទាំងពួង ។ ដែក​កណ្ដារ ដែក​ស្រួយ​សម្រាប់​ក្ដារ​ឬ ខៃ​ទម្លុះ​សាច់​ឈើ ។ ដែក​ខួង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខួង) ដែក​ខៃ ដែក​សម្រាប់​ខៃ​ទម្លុះ ។ ដែក​គាស់ ដែក​មាន​សណ្ឋាន​ឆែក​ជា​ចម្ពាម​ខាង​ចុង សម្រាប់​គាស់​ដក​ដែក​គោល ។ ដែក​គោល ដែក​មាន​សណ្ឋាន​មូល​តូច​ទ្រវែង​មាន​ក្បាល ខាង​ចុង​ស្រួច​សម្រាប់​បោះ​ភ្ជាប់​អ្វី​ៗ ។ ដែក​ចារ ដែក​មូល​ឆ្មារ​ស្រួច​មាន​ដង​សម្រាប់​ចារ​សាស្ត្រា​ស្លឹក​រឹត ។ ដែក​ឆាប ដែក​មាន​បន្លា​ខ្លី​ញឹក​សម្រាប់​ឆាប​ធ្មេញ​រណារ​ជាដើម ។ ដែក​ឈូស ដែក​សម្រាប់​ឈូស​រំលីង​ឈើ ។ ដែក​ដុល ដែក​ដែល​នៅ​ទាំង​ដុំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុល ផង) ។ ដែក​ថែប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថែប) ។ ដែក​ពុត ដែក​សម្រាប់​ពត់​ធ្មេញ​រណារ ។ ដែក​ភ្លើង ដែក​សម្រាប់​ដំ​យក​ភ្លើង (ដែក​ភ្លើង​១​គ្រឿង មាន​ដែក​ដំ​១ បំពង់​ប៉ុយ​១ ថ្ម ១​ដុំ) ។ (ម.ព.ឈើ​គូស​ផង) ។ ដែក​ស្វាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាន ) ។ ដែក​អង្រូស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្រូស) ។ល។
  10. ដែង ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ អា ឬ​មេ សម្រាប់​អ្នក​ធំ​ហៅ​រក​អ្នក​តូច ឬ​ចៅហ្វាយ​នាយ​ហៅ​រក​មនុស្ស​ដែល​នៅ​ក្រោម​បង្គាប់​ខ្លួន, បើ​ប្រុស​ប្រើ អា​ដែង, ស្រី​ប្រើ មេ​ដែង : អា​ដែង​មេ​ដែង​អស់​នេះ វា​នាំ​គ្នា​ទៅ​ឯណា​អស់​អេះ ?

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar