Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដែន ( ន.នាមសព្ទ )
    រដ្ឋ, ប្រទេស, អាណា​ខេត្ត​ទាំងមូល​ដែល​នៅ​ក្នុង​អំណាច​ការ​ត្រួត​ត្រា​របស់​រាជការ​សម្រាប់​ផែន​ដី​នីមួយ​ៗ : ដែន​កម្ពុជា (កម្ពុជរដ្ឋ), ដែន​កម្ពុជា​ក្រោម ។
  2. ដែរ ( និ.និបាតសព្ទ )
    ដូច​គ្នា, បាន​ដូច​គ្នា, ផង; ដូច​ពាក្យ​ថា : ខ្ញុំ​ទៅ​ដែរ, ដូច្នេះ​ក៏​បាន​ដែរ, អ្នក​ទៅ​ជាមួយ​នឹង​ខ្ញុំ​ដែរ​ឬ ? ល្អ​គ្រាន់​បើ​ដែរ ។ល។
  3. ដែល ( អា. និ.អាយតនិបាត )
    ពាក្យ​ប្រាប់​ដំណើរ​នៃ​អំពើ សម្រាប់​និយាយ​ភ្ជាប់​នាំ​មុខ​នាម​សព្ទ, គឺ​ដូច​ពាក្យ​ថា : ការ​ដែល​ខ្ញុំ​ធ្វើ, ពាក្យ​ដែល​គេ​និយាយ, ដំណឹង​ដែល​ខ្ញុំ​ឮ, សាលា​រៀន​ដែល​រាជការ​ចំណាយ​ប្រាក់​ឲ្យ​សង់ ។ល។
  4. ដែល ( ន.នាមសព្ទ )
    សំណល់, របស់​ដែល​សល់​ឬ​ដែល​គេ​ប្រើប្រាស់​ហើយ : ស៊ី​បាយ​ដែល​គេ, ស្លៀក​សំពត់​ដែល​គេ ។
  5. ដៃ ( ន.នាមសព្ទ )
    អវយវៈ​មនុស្ស​ឬ​សត្វ​ពួក​ខ្លះ សម្រាប់​ចាប់​ពាល់​កាន់​ជាដើម ។ ប្រដាប់​សម្រាប់​ចាប់​រវៃឬ​បង្វិល​ក៏​ហៅ ដៃ ដែរ :
    - ដៃរ​ហាត់, ដៃ​ត្បាល់​កិន, ដៃ​ស្នា ។ ប្រដាប់​សម្រាប់​ចាប់​ក្បាល​ចង្កូត​ក៏​ហៅ​ដៃ ដែរ :
    - ដៃ​ចង្កូត ។ មែក​ឫស្សី​ក៏​ហៅ ដៃ ដែរ :
    - ដៃ​ននោង, ដៃ​ត្រឡាច ។ ព្រៃក, ស្ទឹង, ទន្លេ, សមុទ្រ ដែល​លយ​វែង​ចូល​មក​ក្នុង​ដី ក៏​ហៅ ដៃ ដែរ :
    - ដៃ​ស្ទឹង, ដៃ​ទន្លេ, ដៃ​សមុទ្រ ។ល។
  6. ដៃខ្លា ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្កា​ក្រអូប ក្លិន​ដូច​ផ្កា​កែវ, ដើម​មាន​សាច់​រឹង​ស្និទ្ធ គេ​ច្រើន​ឆ្លាក់​ប្រើ​ធ្វើ​ជា​ត្រា ។ ដំឡូង​មួយ​ប្រភេទ មើម​មាន​ទ្រង់ទ្រាយ​ក្រញាង ស្រដៀង​នឹង​ម្រាម​ដៃ​ខ្លា : ដំឡូង​ដៃ​ខ្លា។
  7. ដៃ​កែវ ( ន.នាមសព្ទ )
    ប្រដាប់​មាន​សណ្ឋាន​ខាង​ចុង-ង ដូច​ភ្លុក​ដំរី​សម្រាប់​ពាក់, ព្យួរ, ទ្រ​អ្វី​ៗ : ព្យួរ​អាវ​នៅ​ដៃ​កែវ, ដាក់​សាស្ត្រា​លើ​ដៃ​កែវ ។
  8. ដៃ​រគៀម ( ន.នាមសព្ទ )
    កែវ​ស្ល​កើត​ពី​ជ័រ​ឈើ ដែល​ស្រក់​ទៅ​ក្នុង​ដី, ឬ​ខ្សាច់​ឆ្នេរ​សមុទ្រ : ចិញ្ចៀន​ដៃ​រគៀម ។
  9. ដៃ​រណែង ( ន.នាមសព្ទ )
    បន្ទះ​ឫស្សី​ឬ​ឈើ មាន​ជ្រុង ៤ ជា​គ្រឿង​ផ្ទះ គេ​រាយ​ភ្ជាប់​ពី​លើ​បង្កង់ សម្រាប់​ទទួល​តម្ពក់​ក្បឿង : អារ​ដៃ​រណែង, វាយ​ដៃ​រណែង ។
  10. ដៃ​រហាត់ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ច្រើន​ដុះ​ក្បែរ​ដង​ស្ទឹង, មាន​ផ្លែ​ល្អិត​ៗ ពួក​ក្មេង​ច្រើន​ប្រើ​បរិភោគ​ជា​អាហារ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar