Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដង្កាវ ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ឈើ​ឬ​ឫស្សី​តូច​វែង​មាន​ចុង​រាង​ង​ក្ងក់ សម្រាប់​ថ្ពក់​កាវ​ទាញ​មែក​ឈើ​ជាដើម ។
  2. ដង្កូវ ( ន.នាមសព្ទ )
    សត្វ​ល្អិត​ពួក​សត្វ​វារ, សត្វ​លូន ឥត​ជើង​ខ្លះ មាន​ជើង​ខ្លះ : ដង្កូវ​បាក់​ខ្នង, ដង្កូវ​ដឹក​ឧស ។ល។
  3. ដង្កែ ( ន.នាមសព្ទ )
    សត្វ​ល្អិត​ពួក​ចៃ តែង​ខាំ​មនុស្ស​សត្វ : សារិកា​កែវ​ក្របី​ទំ​លើ​ខ្នង​គោ​ចឹក​ដង្កែ​ស៊ី ។
  4. ដង្កោ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​មូល​ៗ​មាន​រស​ចត់​សម្រាប់​ប្រើ​ជា​គ្រឿង​ជ្រលក់ ឬ​យក​មក​កែ​ផ្សំ​ធ្វើ​ជា​អាហារ​ក៏​បាន : ផ្លែ​ដង្កោ​ទុំ​ក្រហម​ប្រាក ។
  5. ដង្កោ​ខ្មោច ( ន.នាមសព្ទ )
    ឈើ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ដង្កោ ផ្លែ​តូច​ៗ មាន​រស​ចត់ ។
  6. ដង្ខៅ ( ន.នាមសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    (តាំងខៅ) មេ​ជំនួញ (គហបតី​រង​ឬ អនុ​គហបតី) ។
  7. ដង្គត់ ( ន.នាមសព្ទ ) or ទង្គត់
    កំណាត់​ឈើ​ដែល​សល់​ពី​គេ​កាត់ ឬ​បាក់​ជាប់​នៅ​នឹង​គល់ : ដង្គត់​ឈើ ។
  8. ដង្គន់ ( ន.នាមសព្ទ )
    ខ្សែ​ផ្ដៅ​វេញ​ទាំង​មូល សម្រាប់​ចង​រឹត​កូប​ឬ​រយាង, ញ៉ែង ព័ទ្ធ​តាម​ទ្រូង​ដំរី ។
  9. ដង្គុំ ( គុ.គុនសព្ទ, ន.នាមសព្ទ ) or ទង្គុំ
    ព្រៃ​ដែល​ស្រោង​ត្រសុំ​ត្រសាយ; ដែល​មើល​ទៅ​ឃើញ​ស្រោង​ត្រសុំ​ហាក់​ដូច​គេ​ចង​ផ្គុំ : ដង្គុំ​ព្រៃ, ព្រៃ​ដង្គុំ ។
  10. ដង្គោល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ទង្គោល
    ទ្រលោម, ថ្គោល : ផ្សែង​ហុយ​ដង្គោល ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar