Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដោយនូវ ( អា. និ.អាយតនិបាត ) [--នៅ]
    តាម, តាម​ដោយ : វា​ធ្វើ​ដោយ​នូវ​ទំនើង​ចិត្ត​វា ។
  2. ដោយសារ ( កិ.កិរិយាសព្ទ )
    អាស្រ័យ​ផង : ដោយ​សារ​ទូក​គេ, ដោយ​សារ​រទេះ​គេ ។ អា. និ. ព្រោះ​តែ, អាស្រ័យ​នឹង : រស់​ដោយ​សារ​គេ​ចិញ្ចឹម ។ល។
  3. ដោយហេតុ ( និ.និបាតសព្ទ ) [--ហែត]
    ព្រោះ​ហេតុ, អាស្រ័យ​ហេតុ : ខ្ញុំ​ឆ្លៀត​ទៅ​ពុំ​រួច​ទេ ដោយ​ហេតុ​ជាប់​កិច្ច​រវល់​ច្រើន​ណាស់ ។
  4. ដោយ​ឡែក ( និ.និបាតសព្ទ )
    អ្វី​ដែល​ផ្សេង​ពី​គ្នា, ដែល​នៅ​ដាច់​ពី​គេ ជនជាតិ​ខ្មែរ​លើ រស់​នៅ​ដោយ​ឡែក​ពី​សង្គម​ខ្មែរ​ជឿនលឿន ។
  5. ដោរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ឡើង​កន្ទួល​ធំ​ខ្លោត​ដោយ​ពិស​អ្វី​រោល​ជាដើម : កម្ទេច​អាល​រោល​សាច់​ឡើង​ដោរ​ពាស​ពេញ​អស់​ទាំង​ខ្លួន ។
  6. ដោល ( កិ.កិរិយាសព្ទ )
    រុញ​ច្រាន​ដោយ​ថ្នោល : ដោល​ទូក ។ ស្ទុះ​ដាល​រុញ​ឡើង : កូន​នេះ​ថ្លោស​ណាស់ វា​ចេះ​តែ​ដោល​កាន់​ទប់​ស្ទើរ​តែ​នឹង​មិន​ជាប់; គោ​ដាល​ដោល​ស្ទើរ​តែ​នឹង​ភ្លូក​រទេះ ។ គោ​មួយ​ក្រោល​ដោល​តែ​គ្នា​ឯង (ព. ទ. បុ.) បង​ប្អូន​ក្នុង​ក្រុម​គ្រួសារ​តែ​មួយ​រក​រឿង​ឈ្លោះ​ប្រកែក​តែ​គ្នា​ឯង ។
  7. ដោះ ( ន.នាមសព្ទ )
    អវយវៈ​របស់​មនុស្ស​ឬ​សត្វ ឋិត​នៅ​ត្រង់​ដើម​ទ្រូង; បើ​ជា​ស្រី​ឬ​ញី សម្រាប់​ឲ្យ​កូន​បៅ ។ ប៉ែក​របស់​គ្រឿង​វាយ​ដំ​ពួក​មួយ ដែល​មាន​សណ្ឋាន​ខាង​ក្រោម​ផត​ចូល ខាង​លើ​ខ្ពស់​កំពុង​ឡើង ស្រដៀង​នឹង​ដោះ : ដោះ​គង, ដោះ​រគាំង ។
  8. ដោះ ( កិ.កិរិយាសព្ទ )
    ស្រាយ, កែ​ស្រាយ, ធ្វើ​ឲ្យ​របូត​ពី​ចំពាក់​គ្នា, បើក​លែង, គេច​ចេញ, គេច​កែ : ដោះ​ប្រស្នា, ដោះ​ចំណង, ដោះ​បំណុល, ដោះ​មនុស្ស​ទោស, ដោះ​ខ្លួន​ចេញ, និយាយ​ដោះ ។ល។
  9. ដោះគន់ ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ មាន​ផ្កា​ក្រអូប​ឆ្ងិត (គួរ​ហៅ ពិដោរ​គន្ធ ឬ វល្លិ​សុគន្ធ, ផ្កា​សុគន្ធ សម​ណាស់) ។
  10. ដោះញ ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញ ២ គុ.) ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar