Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដង្វិន ( កិ.កិរិយាសព្ទ ) [ដង់វ៉ិន]
    ត្រិះរិះ; ជញ្ជឹង, គ្នេរគ្នាន់, ស្ទង់​មើល (ព. បុ.) : ត្រូវ​ដង្វិន​មើល​រួច​សិន​សឹម​ធ្វើ ។
  2. ដង្ហក់ ( កិ.កិរិយាសព្ទ )
    ដក​ដង្ហើម​ញាប់​ដោយ​ហប​ណាស់, ហត់​ខ្លាំង​ណាស់ : ដង្ហក់​ញាប់ ។
  3. ដង្ហក់ ( កិ.កិរិយាសព្ទ )
    ឈើ​ឬ​ឫស្សី​ទន់​រលាស់​បាន សម្រាប់​បិទ​ដី​ស្អិត ឬ​ថ្កៀប​គ្រាប់, ផ្លែ​អ្វី​ៗ​ដែល​មូល ចោល​គ្រវែង​ផ្លោង​បង្អើល​សត្វ : ចោល​ដង្ហក់​បង្អើល​ចាប​កុំ​ឲ្យ​ស៊ី​ស្រូវ ។
  4. ដង្ហាក់ ( កិ.កិរិយាសព្ទ )
    ហត់​ដក​ដង្ហើម​យោល​ៗ ដោយ​រហាក់​ខ្លាំង : ខំ​រត់​លឿន​ខ្លាំង​ទាល់​តែ​ដង្ហាក់ ។
  5. ដង្ហិត ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​តូច ស្លឹក​ប្រើ​ជា​ថ្នាំ​ស្រែង, ដើម​និង​ផ្លែ​ប្រើ​ជា​ថ្នាំ​បញ្ចុះ; (ដង្ហិត​ធំ); មាន​ដង្ហិត​មួយ​ប្រភេទ​ទៀត​ហៅ​ថា ដង្ហិត​ខ្មោច ដើម​តូច ស្លឹក​ក៏​តូច ។
  6. ដង្ហើម ( ន.នាមសព្ទ )
    ខ្យល់​ដែល​មនុស្ស ឬ​សត្វ​ដក​ចេញ​ចូល : មួយ​ដង្ហើម (មួយ​ខណៈ​តូច) ។
  7. ដង្ហែ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    រៀបរៀង​គ្នា​ជា​ជួរ​តាម​មុន​ក្រោយ​មើល​ទៅ​ឃើញ​មាន​របៀប​ហូរហែ : ដើរ​ដង្ហែ​គ្នា​រជយ ។
  8. ដង្ហោយ ( កិ.កិរិយាសព្ទ )
    បង្កូក​ហៅ​ពី​ចម្ងាយ : ស្រែក​ដង្ហោយ, ដង្ហោយ​ហៅ ។
  9. ដង​កាំបិត ( ន.នាមសព្ទ )
    ឆ្ឆឹង​ពីរ​កំណាត់​ក្នុង​រាង​កាយ​នៃ​មនុស្ស, នៅ​ត្រង់​ក្រោម-ក ត​ពី​ឆ្ឆឹង​ទ្រូង ជាប់​នឹង​ឆ្អឹង​ស្មា ។
  10. ដង​ក្ដារ ( ន.នាមសព្ទ )
    គ្រឿង​រចនា​គ្រឹហា មាន​សណ្ឋាន​ជា​តួ​ខ្លួន​នាគ ប្រើ​ដាក់​ភ្ជាប់​ពី​គល់​ជហ្វា​មក​ភ្ជាប់​នឹង​នាគ​សន្លឹក ជា​គ្រឿង​វិហារ​ឬ​ប្រាសាទ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar