Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដងខ្ទែង
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ រាងសំប៉ែតខ្លួនវែង មានឆ្អឹងវែងៗបណ្ដោយតាមខ្លួន ។
-
ដងគោម
( ន.នាមសព្ទ )
ដងសម្រាប់បង្ហូតគោម ។
-
ដងដឹង
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ : មើមដងដឹង ។ ឈ្មោះប្រទាលមួយប្រភេទ មើមមានរសពុល ។ អ្នកស្រុកខ្លះហៅ ស្លែងដងដឹង ។
-
ដងណោះ
( និ.និបាតសព្ទ ) [--ណុះ ] or ដងនោះ
ពាក្យប្រាប់កាល, គ្រាដែលកន្លងទៅហើយ (គ្រានោះ, កាលនោះ ); សម្រាប់ប្រើតែក្នុងកាព្យ ឬ ពំនោលល្ខោន : ដងណោះកុម្ភណ្ឌយក្សា ចរចេញយាត្រា កម្លាសប្បាយក្នុងព្រៃ ។ ពាក្យផ្ទុយ : ដងណា ។
-
ដងបង្ហួរ
( ន.នាមសព្ទ ) or ទងបង្ហួរ
ទងសរសៃធំជាបំពង់បស្សាវៈ នៃមនុស្ស ឬសត្វចតុប្បាទពួកខ្លះ ។
-
ដងព្រៃ
( ន.នាមសព្ទ )
ជួរព្រៃឬតួបណ្ដោយព្រៃ : ដើរកម្សាន្តតាមដងព្រៃ (បា. វនសណ្ឌ) ។
-
ដងភ្នំ
( ន.នាមសព្ទ )
ជួរភ្នំ ឬតួបណ្ដោយភ្នំ ។
-
ដងរែក
( ន.នាមសព្ទ ) or ដងរ៉ែក
ឈើឬឫស្សីជាដងសម្រាប់រែក ។ ឈ្មោះភ្នំមួយនៅទិសឧត្តំរប្រទេសកម្ពុជា : ភ្នំដងរែក ។
-
ដដុស
( កិ.កិរិយាសព្ទ )
ដុសរឿយៗ, កកិតរឿយៗ : ក្របីដដុសបង្គោលក្នុងក្រោល ។
-
ដដែល
( និ.និបាតសព្ទ ) or ដូចដែល
តែបទ ១, តែទី ១, ដូចដើម, ដូចមុន; ដូចពាក្យថា ធ្វើដដែលៗ, នៅកន្លែងដដែល, និយាយធម៌ដដែលដូចពីមុន ។
<< Prev 1 2 3 4 5 6 ... 20 Next >>