Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដណ្ដប់ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    គ្រប​ខ្លួន​ដោយ​សំពត់ : ដណ្ដប់​សំពត់, ដណ្ដប់​ភួយ, ដណ្ដប់​ក្រមា ។ ដើរ ឬ​បោល​បៀត​ខ្លួន​ប៉ះ​ទប់​នឹង​ទូក​រទេះ (គោ) : អា​មួយ​ខាង​ឆ្វេង ចេះ​តែ​ដណ្ដប់​ទូក​រទេះ ។
  2. ដណ្ដាំ ( កិ.កិរិយាសព្ទ )
    ចម្អិន​បាយ : ដណ្ដាំ​បាយ ។
  3. ដណ្ដឹង ( កិ.កិរិយាសព្ទ )
    សាក​សួរ​ឲ្យ​ដឹង ។ ធ្វើ​របៀប​ចង​ពន្ធ, ចង​ស្ពាន​មេត្រី ក្នុង​ការ​ផ្សំផ្គុំ​កូន​ប្រុស​ស្រី មុន​រៀប​មង្គល​ការ​អាពាហ៍ពិពាហ៍ : ដណ្ដឹង​កូន​ក្រមុំ ដើម្បី​កូន​កំលោះ ។
  4. ដណ្ដើម ( កិ.កិរិយាសព្ទ )
    ជែង​យក, ប្រឹង​យក​ឈ្នះ : ដណ្ដើម​ដើរ​មុន, ដណ្ដើម​អីវ៉ាន់​គ្នា, ដណ្ដើម​ជជែក ។ល។
  5. ដទៃ
    សព្វ, ឯ​ទៀត, ក្រៅ​អំពី : អ្នក​ដទៃ, មនុស្ស​ដទៃ, ជន​ដទៃ, រឿង​ដទៃ ។ល។
  6. ដន្លង ( ន.នាមសព្ទ )
    ញាតិ​ដោយ​ចង​ពន្ធ; ពាក្យ​សម្រាប់​មាតា​និង​មាតា, បិតា​និង​បិតា​ ឬ​មាតា​និង​បិតា របស់​កូន​ប្រសា​ប្រុស​ស្រី ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ : ឱ​ដន្លង​មក៍ ! ដន្លង​ដង​ស្នែង ដន្លង​ស្និទ្ធ​ជិត (ដូច​គេ​សែង​ស្នែង​​ជា​មួយ​គ្នា) ។
  7. ដន្លាប់ ( ន.នាមសព្ទ )
    ក្លង​សម្រាប់​ដាក់​ក្រមួន​មាត់ : ដន្លាប់​ភ្លុក ។
  8. ដប ( ន.នាមសព្ទ )
    បំពង់​ធ្វើ​ដោយ​ដី ឬ​ធ្វើ​ដោយ​កែវ​ជាដើម, មាន​បាត​មាន-ក សម្រាប់​ដាក់​របស់​រាវ : ដប​សុរា, ដប​ប្រេង ជាដើម ។
  9. ដប់ ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) )
    ចំនួន ៥ ពីរ​ដង ឬ​ពីរ ៥ ដង (១០) ។ ដប់​នាក់​អន្សម​ខ្លោច (ព. ទ. បុ.) គ្នា​ច្រើន​ឥត​ប្រយោជន៍​ធ្វើ​ការ​មិន​ចម្រើន ។
  10. ដប​ទៀម ( ន.នាមសព្ទ )
    គ្រឿង​ប្រហារ​ធ្វើ​ដោយ​ដែក មាន​សណ្ឋាន​ដូច​មាក់​សាន់ តែ​គ្មាន​ហៀន, ដង​វែង ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar