Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដម ( ន.នាមសព្ទ )
    ទឹក​ថ្លា​ដែល​កើត​នៅ​ក្នុង​ផ្កា, ឬ​ទឹក​ដែល​ជោរ​ក្នុង​វត្ថុ​ផ្អែម​ផ្សេង​ៗ​ឡើង​រលោង; ច្រើន​និយាយ​ថា ទឹក​ដម (ស. ដ្ចម អ. ថ. ដម ន. “គ្រឿង​ក្រអូប”; កិ. “ហិត”; “ផង, ដែរ”) ។ សូរ​សព្ទ​ក្រអួន​ពីរោះ : សំឡេង​មាន​ទឹក​ដម ។
  2. ដរ ( គុ.គុនសព្ទ )
    អំពី​រោគ​ដែល​រើ​ឡើង​ដោយ​ប៉ះ​ទង្គិច : ដំបៅ​ដរ, បូស​ដរ, ជាដើម ។
  3. ដរធរ ( កិ.កិរិយាសព្ទ )
    អាមណាម, ដាលរាល, សាយ​សុស ដោយ​និយាយ​ត​ៗ​គ្នា​ពី​មួយ​ទៅ​មួយ : រឿង​សម្ងាត់​ហ្នឹង ឥឡូវ​វា​ដរធរ​សាយសុស​អស់​ទៅ​ហើយ ។
  4. ដរាប ( និ.និបាតសព្ទ ) [ដ៏រាប]
    រៀងរាប, ត្រឹម, កំណត់​ត្រឹម : ដរាប​ណា, ដរាប​ដល់​ថ្ងៃ​នេះ; ដរាប​ណា​ខ្ញុំ​នឹង​វិល​មក​ដល់​វិញ, ដរាប​នោះ​សឹម​យើង​នឹង​ទៅ​ជាមួយ​គ្នា; អ្នក​នៅ​ចាំ​ក្នុង​ទី​នេះ​ចុះ, ដរាប​ណា​តែ (ត្រាតែ) ខ្ញុំ​មក​ដល់​វិញ ។
  5. ដរាប​តែ ( និ.និបាតសព្ទ )
    រៀងរាប​តែ, ត្រឹម​តែ, កំណត់​ត្រឹម​តែ ឧ. ដរាប​តែ​ខ្ញុំ​នឹង​វិល​ដល់​វិញ ដរាប​នោះ​សឹម​យើង​នឹង​ទៅ​ជា​មួយ​គ្នា ។
  6. ដលោក ( ន.នាមសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    លោក​នេះ, ឥធលោក (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ធម៌​នេះ​ដំបូន្មាន រួម​រក្សា​ប្រាណ​ ឲ្យ​បាន​ក្ដី​គាប់ ដលោក​បរលោក ហៅ​រស់​ពុំ​ស្លាប់ ធម៌​នេះ​ជា​ច្បាប់ ក្ដី​គាប់​បរិយាយ ។... (សាស្ត្រា​ច្បាប់ រាជនេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជសម្ភារ) ។ ព. ផ្ទ. បរលោក ។
  7. ដល់ ( អា. និ.អាយតនិបាត )
    ចំពោះ, ឆ្ពោះ​ត្រង់, សំដៅ​ឆ្ពោះ, ដែល​ផ្គង​ឆ្ពោះ; ដូច​ជា ពី​ម្សិល​មិញ​ខ្ញុំ​បាន​ឲ្យ​ប្រាក់​មួយ​រយ​រៀល​ដល់​វា​ហើយ; ខ្ញុំ​នឹក​ដល់​ម្ដាយ​ខ្ញុំ​ណាស់; គេ​ឲ្យ​ទាន​ដល់​ពួក​ស្មូម ។ សម្រាប់​ព្រះ​មហា​ក្សត្រិយ៍ និង​ឥស្សរ​ជន​ឯទៀត​ៗ, ត្រង់​ពាក្យ ដល់ នេះ ត្រូវ​ប្រើ​ពាក្យ​
    - ចំពោះ ឬ - ឆ្ពោះ ជា​ជំនួស : សូម​ថ្វាយ​សាធុការ​ចំពោះ​ព្រះ​ករុណា ជា​ម្ចាស់​ជីវិត​លើ​ត្បូង...; សូម​ជូន​ពរ​ចំពោះ​អស់​លោក... ។ ដរាប​ទៅ​ទល់​នឹង : ចាំ​ដល់​ថ្ងៃ​ស្អែក​សឹម​យើង​ទៅ។ ចុះ​ដល់​ទៅ​អង្កាល់ ? ចាំ​ដល់​ទៅ​អង្កាល់​ក៏​បាន !; ចុះ​ស៊ី​ដល់​ណា​ទៅ​ទៀត ? ។ ល។ មួយ​ទៀត, ត្រង់​កន្លែង អា. និ. នៃ, កុំ​ប្រើ​ពាក្យ​ ដល់ ឧ. ព្រះ​អង្គ​ជា​ម្លប់​ដ៏​ត្រជាក់ ដល់​ប្រជា​ពលរដ្ឋ​ទាំងពួង; ត្រូវ​ប្រើ​ថា : ព្រះ​អង្គ​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជា​ពលរដ្ឋ​ទាំងពួង ដូច្នេះ​វិញ ដ្បិត នៃ ស្មើ​គ្នា​នឹង របស់ (ជា​ម្លប់​របស់)... ។ល។ គួរ​ពិនិត្យ​ឲ្យ​ហ្មត់ចត់ កុំ​ប្រើ​ដោយ​ច្រឡំ អា. និ. នូវ, ដល់ នឹង, នៃ ដោយ​អាស្រ័យ​សកម្ម​កិរិយា, អកម្ម​កិរិយា និង​សកម្មាកម្មកិរិយា ជាដើម ជា​គោល​ផង​ជា​ដរាប ។
  8. ដល់ ( កិ.កិរិយាសព្ទ )
    បាន​សម្រេច, បាន​ទី​ដែល​ត្រូវ​ទៅ​មក : គេ​បាន​ទៅ​ដល់​ស្រុក​គេ​ហើយ ។
  9. ដា ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    (ថ្ម) បន្ទះ​ថ្ម​ធំ​រាប​ដូច​ក្ដារ​បែន; និយាយ​ថា ថ្ម​ដា ។
  10. ដាក់ ( កិ.កិរិយាសព្ទ )
    បន្ទាប​ចុះ, តម្កល់​លើ​ទី : ដាក់​អម្រែក, ដាក់​សៀវភៅ​លើ​តុ​សរសេរ។ រមូល​រអាក់​អើ ដោយ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​រស​ជូរ​ចត់។ ថយ​អំណាច, ថយ​ទ្រព្យ។
    - ដាក់​ការ​ឲ្យ​ធ្វើ ប្រគល់​ការ​ឲ្យ​ធ្វើ ។
    - ដាក់​ខ្លួន បន្ទន់​ខ្លួន, ថយ​រាសី។
    - ដាក់​គុក កាត់​ទោស​ឲ្យ​ជាប់​គុក ។
    - ដាក់​ចិត្ត ផ្គង, តម្រង់​ចិត្ត ។
    - ដាក់​មុខ​ចុះ សំយុង​មុខ​ចុះ។
    - ដាក់​រទេះ ដោះ​គោ​ឬ​ក្របី​ចេញ​ពី​នឹម​ហើយ​ចត​រទេះ ។
    - ដាក់​រាជ្យ ឈប់​លែង​សោយ​រាជ្យ។ កំញើញ​ដាក់ កំញើញ​ទៅ​រក។
    - ក្រញូវ​ដាក់ ធ្វើ​មុខ​ក្រញូវ​ទៅ​រក។
    - ក្រញើត​ដាក់ ពោល​ពាក្យ​ក្រញើត​ទៅ​រក។ ក្រឡូវ​ដាក់ សម្ដែង​អាការ​ក្រឡូវ​ទៅ​រក។
    - ញញឹម​ដាក់ ញញឹម​ទៅ​រក។
    - បោល​ដាក់ បោល​សំដៅ​ត្រង់​ទៅ​រក។
    - ស្ដោះ​ដាក់ ស្ដោះ​ទឹក​មាត់​លើ, ស្ដោះ​ទឹក​មាត់​ទៅ​ក្នុង។ល។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar