Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដាក់ ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    រង៉ាប់​រងើ, ក្អួត​ចង្អោរ ព្រោះ​ស៊ី​ផ្លែ​ឈើ​ចំ​ពួក​ខ្លះ​ច្រើន​ហួស​ពេក : អា​ទូច, ឯង​កុំ​ស៊ី​ផ្លែ​បង្គៅ​ហ្នឹង​ច្រើន​ពេក ក្រែង​វា​ដាក់ !
  2. ដាង ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ពពាល, ពព្រុះ (ខ្មែរ​និយាយ​តែ​ពី​មាន់) : មាន់​ដាង គឺ​មាន់​សម្បុរ​ពព្រុះ (ច្រើន​តែ​មាន់​គក​ឬ​មាន់​ទាង) ។
  3. ដាង ( ន.នាមសព្ទ )
    ឈើ​ដំណាំ​ស្រុក​មួយ​ប្រភេទ​ពួក​ដូង មាន​សណ្ឋាន​ដូច​ដូង​សុទ្ធសាធ ខុស​គ្នា​តែ​ឥត​ផ្កា ស្រាប់​តែ​ចេញ​ជា​ផ្លែ​មក​តែម្ដង (ច្រើន​មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង) ។
  4. ដាច ( កិ.កិរិយាសព្ទ )
    រហែក : សំពត់​ដាច​ច្រើន​កន្លែង ។
  5. ដាច់ ( កិ.កិរិយាសព្ទ )
    ឃ្លាត​ពី​គ្នា, ផុត​ពី​គ្នា មិន​ជាប់​គ្នា​វិញ ។
  6. ដាន ( កិ.កិរិយាសព្ទ )
    ដេរ​ស្ដៅ គឺ​ដេរ​រង្វើល​ៗ រហោល​ៗ, ដេរ​ឲ្យ​មាន​ជា​លំអាន​រួច​ហើយ​នឹង​ដេរ​សម្រេច​ឬ​ដេរ​ប៉ះ​គ្រាន់​តែ​ភ្ជាប់ ។
  7. ដាន ( ន.នាមសព្ទ )
    ស្នាម, លំអាន; ផ្លូវ, គន្លង : ដាន​ជើង, ដាន​រទេះ ។ ដាន​ដែល លំអាន​ដែល : ប្រព្រឹត្ត​តាម​លំអាន​ដាន​ដែល​ចាស់​ទុំ​បរម​បុរាណ​បាន​ប្រតិបត្តិ​ត​ៗ​មក ។
  8. ដាន ( ន.នាមសព្ទ )
    ទី​ដែល​អ្នក​រាជការ​ហូត​គយ​នៅ, ទី​គយ​ល្បាត; ច្រើន​និយាយ​ថា គយ​ដាន (តែ​ក្នុង​សម័យ​ឥឡូវ​មិន​សូវ​ប្រើ) ។
    - ប៉ែក, ប៉ែក​ទិស : ដាន​ខាង​កើត, ដាន​ខាង​ត្បូង... (ច្រើន​ប្រើ​ចំពោះ​តែ​ទី​មេរុ​តម្កល់​សព) ។
  9. ដាប ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ប៉ះ​ត្រូវ​ប្រផាត់ : ទឹក​ដាប​ផ្ទះ, ទឹក​ដាប​ពោះ​គោ ។ ព. ប្រ. ដាល​រាល​ដល់, ជាប់​ដល់ : ដំណើរ​នុ៎ះ​រក​កល​នឹង​ដាប​ដល់​ខ្ញុំ​ផង ។ ជ្រាប​ជោក : បែក​ញើស​ដាប ។ គុ. ដែល​ថម​ថយ​ណាស់, ដែល​ថយ​កម្លាំង​ណាស់ ជិត​នឹង​ដល់​សេចក្ដី​ស្លាប់ : ជំងឺ​ដាប ។
    - ដាបដុន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដុន ១ គុ.) ។
  10. ដាប់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​មុត, ឲ្យ​ដាច់, ឲ្យ​ធ្លុះ ដោយ​ពន្លាក ឬ​ដោយ​ខ្វិត មាន​អន្លូង​សំពង : ដាប់​ឈើ, ដាប់​សសរ​ផ្ទះ, ដាប់​ថ្ម ។ ព. ប្រ. បន្ទោស, ស្ដី​ឲ្យ​ម៉ាំង​ៗ គួរ​ឲ្យ​សង្កៀរ​ចិត្ត : ម្សិលមិញ, លោក​ដាប់​ខ្ញុំ​នៅ​មុខ​ភ្ញៀវ ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar