Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដាម ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​ត្បាញ មាន​សណ្ឋាន​ជម​សំប៉ែត សម្រាប់​ស៊ក​ខ្ទាស់​អំបោះ​ឬ​សូត្រ​អន្ទង ញែក​មុខ​កុំ​ឲ្យ​ព័ន្ធ​ច្រឡំ​គ្នា : ស៊ម​ដាម​ឲ្យ​ស្រួល​ប្រយ័ត្ន​ដាច់​អំបោះ ។
  2. ដាម ( គុ.គុនសព្ទ )
    ដែល​ឆ្លក, ប្រតាក​ដោយ​ត្រូវ​ទឹក : សំពត់​ដាម, ក្រដាស​ដាម​ដោយ​ទឹក​ខ្មៅ ។
  3. ដាយ ( កិ.កិរិយាសព្ទ )   ( យ.យួន ( ភាសាយួន ) )
    ធ្វើ​បព្វាជនីយ​កម្ម (ប្រោស​ចោល) ឲ្យ​ទៅ​នៅ​ក្នុង​ប្រទេស​ សម្រាប់​ប្រោស​មនុស្ស​ទោស​ធ្ងន់ យ៉ាង​ដូច​កោះ​ត្រឡាច​ជាដើម : ឈ្មោះ​នុ៎ះ រាជការ​ដាយ​ទៅ​កោះ​ត្រឡាច​ហើយ ។
  4. ដារ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (តារ “ដំណើរ​ឆ្លង, ការ​ឆ្លង”) ឈ្មោះ​បុណ្យ​តូច​ម្យ៉ាង​ក្នុង​ពុទ្ធ​សាសនា ជា​បុណ្យ​ទក្ខិណានុប្បទាន, ទាយក​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​សូត្រ​សត្តប្បករណាភិធម្ម និង​តិរោកុឌ្ឌសូត្រ ហើយ​គេ​រាប់​បាត្រ​រួច ឧទ្ទិស​ចំណែក​បុណ្យ ជូន​ទៅ​បុព្វបេតបុគ្គល​ដែល​ចែក​ឋាន​ទៅ​កាន់​បរលោក​ហើយ : ធ្វើ​បុណ្យ​ដារ, និមន្ត​លោក​ដារ ។
  5. ដាល ( កិ.កិរិយាសព្ទ )
    រាល​ខ្លាំង : ភ្លើង​ដាល ។ ច្រឡោត, រើ​ដោយ​ផ្អើល, ដោយ​ភ័យ : គោ​ដាល, ដំរី​ដាល ។ នៅ​ក្ដៅ : ចំណី​នៅ​ដាល កុំ​អាល​ឲ្យ​ឆី គឺ​ចំណី​ដែល​កំពុង​ក្ដៅ​ខ្លាំង​កុំ​អាល​ស៊ី (សាស្ត្រា​ច្បាប់ រាជនេតិ) ។
  6. ដាលរាល ( កិ.កិរិយាសព្ទ )
    រាល​ជា​បន្ត​បន្ទាប់​ដាល​ដល់​ទិ​ដទៃ, វាត​ពង្រីក​ឲ្យ​ធំ ឬ​ឲ្យ​ច្រើន, ខឹង​ប្រកាន់​ពី​នេះ​ដាល​ដល់​ទី​ដទៃ ឧ. ស្ដី​ដាល​រាល, នឹង​ដាល​រាល, ជេរ​ដាល​រាល ។
  7. ដាលវ៉ាល ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    រាល​ពាស​ពេញ​មិន​ចំពោះ​មុខ ឈ្មោះ​ណា​មួយ (ស្ដី, ខឹង) : ស្ដី​ដាល​វ៉ាល, ខឹង​ដាល​វ៉ាល, ជេរ​ដាល​វ៉ាល ។
  8. ដាល់ ( កិ.កិរិយាសព្ទ )
    វាយ​តប់​គ្នា​ផ្ទាល់​នឹង​ដៃ​ក្ដាប់ ។ បុក, បុក​រុក ដូច​គេ​តប់; កម្រើក​ខ្លាំង​ខុស​ពី​ប្រក្រតី : ជីពចរ​គាត់​កាន់​តែ​ដាល់​ខ្លាំង​ហើយ ។
  9. ដាល់​អំបុក ( កិ.កិរិយាសព្ទ )
    បុក​ស្រូវ​ដែល​លីង​ឲ្យ​កើត​ជា​អំបុក : ស្រូវ​ដំណើប​ទុំ​ល្មម​ហើយ, មើល​ដាល់​អំបុក​ម្ដង​ទៅ ! អំបុក​ខ្សាយ, អំបុក​ដំណើប ។
  10. ដាល់​អំបុក ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ស្លាប​តូច​មួយ​ប្រភេទ សូរ​យំ​ឮ ប៉ុក​ៗ : ឱ​សត្វ​ដាល់​អំបុក យំ​ឮ​ប៉ុក​ៗ ឲ្យ​អញ​ស្រណោះ ស្រូវ​ដំណើប​ទុំ !

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar