Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដ

Chuon Nath's Khmer-Khmer Dictionary
  1. ដាវ ( ន.នាមសព្ទ )
    គ្រឿង​សស្រ្តា​ធ្វើ​ដោយ​ដែក តួ​វែង មាន​មុខ​តែ​ម្ខាង ខ្នង​អ៊ែន ដង​ខ្លី មាន​របាំង​សម្រាប់​រង​ដៃ (កាព្យ​ធៀប​ចម្បាំង) : រី​ពល​ដាវ​វែង​ និង​ពល​ដាវ​ខ្លី ស្ទុះ​ចូល​ក្រញី ឥត​បី​ក្រែង​ឡើយ ។
  2. ដាស ( កិ.កិរិយាសព្ទ )
    ពាស : ដាស​ស្គរ ។
  3. ដាស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាស​ពេញ, ស្អេកស្កះ, តាន់តាប់ : មនុស្ស​ឈរ​ដាស, មើល​ទៅ​ឃើញ​ដាស ។
  4. ដាស់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ភ្ញាក់​ពី​ដេក, ធ្វើ​ឲ្យ​កម្រើក, ឲ្យ​មាន​កម្លាំង, ឲ្យ​ខ្លាំង​ពូកែ​ដោយ​មន្ត​គាថា ឬ​ដោយ​ថ្នាំ : គ្រូ​ដាស់​មន្ត​អាគម, ដាស់​ដើម​ថ្នាំ។
  5. ដាស់ដែ ( ន.នាមសព្ទ )
    សេចក្ដី​ខុស​ត្រូវ, ការ​រាក់​ជ្រៅ : វា​នៅ​ក្មេង​ណាស់ មិន​ទាន់​ដឹង​ដាស់ដែ​អ្វី​ទេ (ព. បុ.) ។
  6. ដាស់តឿន ( កិ.កិរិយាសព្ទ )
    តឿន​ឲ្យ​ភ្ញាក់​ស្មារតី, ឲ្យ​នឹក​ឃើញ : មាតា​បិតា​ត្រូវ​ដាស់តឿន​កូន​ប្រុស​ស្រី ឲ្យ​ប្រព្រឹត្ត​សុចរិត​ស្លូត​ត្រង់ ។
  7. ដាស់​ទំ ( ន.នាមសព្ទ )   ( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
    អធ្រាត្រ, យប់​ស្ងាត់, យប់​ជ្រៅ : លុះ​ដល់​អធ្រាត្រ​ដាស់​ទំ ដេក​ស្ងាត់​ជ្រងំ ពុំ​ភ្ញាក់​ដល់​ម្នាក់​ឡើយ​ណា... (សាស្ត្រា​មា​យើង) ។
  8. ដាំ ( កិ.កិរិយាសព្ទ )
    កប់​ពូជ, កូន, ដើម, ទង ដំណាំ​ក្នុង​ធរណី​ដើម្បី​នឹង​ឲ្យ​ដុះ​លូត​លាស់ មាន​ផល​ប្រយោជន៍​ត​ទៅ : ដាំ​ពោត, ដាំ​ដំឡូង, ដាំ​ចេក, ដាំ​ម្លូ ។ ចម្អិន​បាយ, ចម្អិន​ទឹក : ដាំ​បាយ, ដាំ​ទឹក ។ កប់​បញ្ឈរ : ដាំ​សសរ, ដាំ​បង្គោល ។
  9. ដាំង ( ន.នាមសព្ទ )
    គុយ្ហប្បទេស​របស់​មនុស្ស​ប្រុស​ឬ​សត្វ​ឈ្មោល (ព. បុ.) : រទេះ​បាក់​មិន​គិត ទៅ​គិត​ឯ​គោ​លូច​ដាំង មាន​ន័យ​ថា : ការ​ធំ​មិន​គិត​ ទៅ​គិត​ឯ​ការ​តូច​តាច : (លូច​ដាំង​បុរាណ​មិន​រាប់​ថា​ជា​ពាក្យ​ពុំ​គួរ​ទេ, ឯ​ក្នុង​សម័យ​យើង​សព្វ​ថ្ងៃ​នេះ គួរ​ថា គោ​បញ្ចេញ​ដាំង សម​គួរ​មិន​ជាក់​ស្ដែង​ពេក) ។
  10. ដាំដូង ( កិ.កិរិយាសព្ទ ) or ដាំទីង
    បំបះ​គូទ​ឡើង​លើ បង្អោន​ក្បាល​ចុះ​ក្រោម ។ កិ. វិ. ដួល​ដាំ​ដូង ឬ ដួល​ដាំ​ទីង ដួល​បះ​គូទ​ឡើង​លើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចាក់​ទីង ផង) ។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar