webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ឋានបទ្ម ( ន.នាមសព្ទ ) [ឋាន៉ៈបត់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឋាន + បទុម; ស្ថាន “ទី, ទី​តម្កល់ + បទ្ម “ឈូក”) ពាក្យ​នេះ​ខ្មែរ​យើង​ពី​បុរាណ ប្រើ​ជា​ឈ្មោះ​ក្បាច់​ត្របក​ឈូក​ផ្កាប់​ផ្ងារ ដែល​រចនា​ធ្វើ​ជា​ជើង​, ជា​ទ្រនាប់ ទ្រ​ព្រះ​ពុទ្ធ​រូប​ឬ​ទេវរូប; ត្របក​ឈូក​ដែល​សំយុង​ចុះ​មក​ក្រោម ហៅ​ថា ឈូក​ផ្កាប់; ដែល​ផ្ងារ​ឡើង ហៅ​ថា ឈូក​ផ្ងារ; ទោះ​មាន​តែ​ឈូក​ផ្កាប់ ឬ​មាន​តែ​ឈូក​ផ្ងារ​ក្ដី​ ឬ​ក៏​មាន​គ្រប់​ទាំង​ផ្កាប់​ទាំង​ផ្ងារ​ក្ដី ហៅ​ថា ឋានបទ្ម បាន​ដូច​គ្នា : ឋានបទ្ម​ទ្រ​ព្រះ​ពុទ្ធ​រូប, ឋានបទ្ម​ទេវរូប
  2. ឋានប្បភេទ ( ន.នាមសព្ទ ) [ឋាន៉ាប់-ប៉ៈ ភេត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថាន​ប្រភេទ) សេចក្ដី​ផ្សេង​នៃ​ទី, នៃ​ហេតុ, នៃ​ដំណើរ; ការ​ចែក, បំបែក​ហេតុ​ឬ​ដំណើរ រាប់​ជា​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ : ធម៌​នេះ​មាន​ឋានប្បភេទ ១០ យ៉ាង
  3. ឋានភាព ( ន.នាមសព្ទ ) [ឋាន៉ៈភាប ]
    ភាព​នៃ​ឋានៈ, ដំណើរ​ទំនង, លក្ខណៈ, ជាន់​ថ្នាក់ : ជន​នោះ​មាន​ឋានភាព​ខ្ពង់ខ្ពស់, ឋានភាព​នៃ​គ្រួសារ, ឋានភាព​នៃ​ជីវិត
  4. ឋានសួគ៌ ( ន.នាមសព្ទ ) [ឋាន-សួ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្ថាន​ដែល​បរិបូណ៌​ដោយ​កាមគុណ ៥ មាន​រូប​ជាដើម, ទី​ដែល​បរិបូណ៌​ដោយ​សេចក្ដី​សុខ, ច្រើន​ហៅ ឋាន​របស់​ទេវតា​មាន ៦ ជាន់​គឺ ឋាន​ចាតុម្មហារាជិការ, តាវត្តិង្ស, យាមា, តុសិតា, និម្មានរតី និង​ឋាន​បរនិម្មិតវសវតី ។
  5. ឋានានុក្រម ( ន.នាមសព្ទ ) [ឋា ន៉ា នុ ក្រំ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឋាន + អនុក្កម > ឋានានុក្កម; ស្ថាន + អនុក្រម > ស្ថានានុក្រម) លំដាប់​ឬ​របៀប នៃ​ទី, នៃ​ងារ, នៃ​មុខងារ, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើ​ពាក្យ​នេះ​ជា​តំណែង​នៃ​សមណ​ស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជា​គណៈ តាម​លំដាប់​ចុះ​មក : និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​រាជា​គណៈ ឋានានុក្រម ២០ រូប​ចម្រើន​ព្រះ​បរិត្ត
  6. ឋានានុរូប ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ឋាន៉ា- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថានានុរូប) ដែល​សម​គួរ​តាម​ទី, តាម​មុខងារ...; ដំណើរ​សម​គួរ​ល្មម​តាម​ទី, តាម​ជាន់​ថ្នាក់ : ប្រព្រឹត្ត​តាម​ឋានានុរូប, អង្គុយ​តាម​ឋានានុរូប, កាន់​ការ​តាម​ឋានានុរូប
  7. ឋានីយ ( ន.នាមសព្ទ ) [--នី ឬ --ណី ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថានីយ) ទី​សម្រាប់​សម្នាក់, ទី​សំចត, ទី​ចត, ដំណាក់​សម្រាប់​ឈប់​សម្រាក, សម្រាប់​ដាក់​រទេះ​ជាដើម; ភូមិ, ស្រុក, ។ល។ : ឋានីយ​រទេះ, ឋានីយ​រថយន្ត, ឋានីយ​រទេះ​ភ្លើង... (ច្រើន​ប្រើ ស្ថានីយ ជាង ឋានីយ) ។
  8. ឋានៈ ( ន.នាមសព្ទ ) [--ន៉ៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឋាន; ស្ថាន) ហេតុ, ដំណើរ, ទំនង : សេចក្ដី​នេះ​មាន​ឋានៈ​គួរ​ឲ្យ​ជឿ​បាន ។ ងារ, មុខងារ, ថ្នាក់​ងារ, ថ្នាក់​ស័ក្តិយស : លោក​មាន​ឋានៈ​ជា​អ្វី ? --មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច; គួរ​កុំ​ប្រកាន់​ឋានៈ​ពេក
  9. ឋិត ( កិ.កិរិយាសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថិត) តម្កល់, តាំង, តាំង​នៅ, នៅ, ឈរ ... (ពាក្យ​ខ្ពស់​ច្រើន​ប្រើ ស្ថិត ជាង ឋិត) : ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​ស្ថិត​នៅ​ក្នុង​ព្រះ​មហា​ប្រាសាទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សណ្ឋិត ទៀត​ផង) ។
  10. ឋិតថេរ ( គុ.គុនសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឋិត + ថិរ; ស្ថិត + ស្ថិរ) ដែល​ឋិត​នៅ​យូរ, អង្វែង; ដែល​តាំង​នៅ​មាំមួន, ខ្ជាប់ខ្ជួន; ដែល​ជាប់​បាន​យូរ; ស្ថាពរ : របស់​ឋិតថេរ, ការងារ​ឋិតថេរ ។ កិ. វិ. ដែល​មាន​ជាប់​យូរ​មក​ហើយ មិន​ដែល​ដាច់, មិន​ដែល​ឈប់ : ធ្វើ​ការ​ឋិតថេរ ។

<< Prev   1   2   3   Next >>