Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ណ

Chuon Nath's Khmer-Khmer Dictionary
  1. ណាំនួន ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (និមន្វល អ. ថ. និមនួន ឬ នុ់មនិម) ល្មម​ល្មៃ, ល្វតល្វៃ, ទន់ភ្លន់, សមរម្យ, សមសួន : ដំណើរ​ណាំនួន, ឫកពា​ណាំនួន ។
  2. ណាំវ៉ា ( ន.នាមសព្ទ )
    ឈ្មោះ​ចេក​មួយ​ប្រភេទ : ចេក​ណាំវ៉ា, ណាំវ៉ា​ជា​ចេក​មាន​ប្រយោជន៍​ដ៏​សំខាន់​ណាស់ ព្រោះ​ប្រើ​ការ​បាន​ច្រើន​មុខ​ច្រើន​យ៉ាង​ជា​ចេក​ងាយ​ដាំ ងាយ​កើត ក្នុង​ប្រទេស​កម្ពុជា​យើង ។
  3. ណា៎ ! or ណា៎ះ !
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណ៎ះ !) ។
  4. ណិងណុង ( ឧ.ឧទានសព្ទ ) or ណេងណូង
    សូរ​សព្ទ​គង​ភ្លេង​​ពិណពាទ្យ​ផ្លែ​តូច​ៗ ។
  5. ណិមណុម ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) or ណិមណុំ
    ច្រិមច្រុម​ដោយ​អាការ​អៀន​ប្រៀន ឬ​ដោយ​អាការ​ត្រេះត្រុះ : អង្គុយ​ណិមណុម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រណិមរណុំ ទៀត​ផង) ។
  6. ណិល ( កិ.កិរិយាសព្ទ )
    ធេង, ឆិញ, ឆិល, : រលីង​ណិល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆិញ, ឆិល និង ធេង ផង) ។
  7. ណឺង ( ឧ.ឧទានសព្ទ ) or ណឺង​ៗ
    សូរ​សព្ទ​កណ្ដឹង, រគាំង ។
  8. ណឺង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ខឹង​ខ្លាំង, ខឹង​ច្រឡោត : ខឹង​ណឺង, ច្រឡោត​ណឺង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តឺង ផង) ។
  9. ណូង ( ឧ.ឧទានសព្ទ ) or ណូង​ៗ
    សូរ​សព្ទ​ចួង ឬ​រគាំង​ធំ​ៗ ។
  10. ណូរី ( ន.នាមសព្ទ ) or នោរី
    ឈ្មោះ​បក្សី​មួយ​ប្រភេទ រូប​ស្រដៀង​នឹង​សេក​សោម តែ​មាន​សម្បុរ​ក្រហម ។

<< Prev   1   2   3   4   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar