Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ណ

Chuon Nath's Khmer-Khmer Dictionary
  1. ណេងណូង
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ណិងណុង) ។
  2. ណេះណោះ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [--ណុះ]
    ពី​នេះ​ពី​នោះ, នាយ​អាយ : និយាយ​ណេះណោះ គឺ​និយាយ​ពី​នេះ​ខ្លះ ពី​នោះ​ខ្លះ ឬ​និយាយ​តំណាល​ពី​ខាង​នាយ​ខ្លះ ពី​ខាង​អាយ​ខ្លះ​ផ្សែផ្សំ​ឲ្យ​តែ​ខាង​បាន​ការ ។
  3. ណែ ( កិ.កិរិយាសព្ទ )
    ឲ្យ​ន័យ, ឲ្យ​ទំនង, ពន្យល់ : ណែ​ផ្លូវ, ណែ​ទំនង, ណែ​ឲ្យ​យល់​ក្នុង​វិធី​អាន​បាលី ។
  4. ណែកណក ( កិ.កិរិយាសព្ទ )
    ក្និចក្នក់, ង៉ិកង៉ក់ (ព. សា. មិន​សូវ​ប្រើ) ។ ន. គោរម្យ​ចង្វាក់​ភ្លេង​ពិណពាទ្យ (មិន​សូវ​ប្រើ) ។
  5. ណែងណង ( ន.នាមសព្ទ )
    កំណាត់​ឈើ​ឬ​ឫស្សី ចង​បន្ដោក​បង្អូស​ដី ភ្ជាប់​នៅ​ក​សត្វ​ចតុប្បាទ មាន​គោ, សេះ, ឆ្កែ​ជាដើម ដើម្បី​ឲ្យ​ទទើសទទែង​ជើង​មុខ​មិន​ឲ្យ​បោល​បាន : ចង​ណែងណង, ជាប់​ណែងណង ។
  6. ណែងណោង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ចង​ព្យួរ​បន្តោក​តែងតោង​ពី​ក្រោម, រណែងរណោង : ព្យួរ​ណែង​ណោង ។
  7. ណែណន ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ដែល​ឋិត​ថេរ, ខ្ជាប់ខ្ជួន, យឺនយូរ, ប្រាកដ​ប្រជា, ចំណាប់​ចំនួន (មិន​សូវ​ប្រើ) ។
  8. ណែន ( គុ.គុនសព្ទ )
    តឹង, រឹង, ចង្អៀត, ហាប់ : ភ្ញៀវ​អង្គុយ​ណែន​ក្នុង​រោង ។
  9. ណែន ( ន.នាមសព្ទ )
    ឈ្មោះ​ប្រាក់​ដុំ​មួយ​បែប​រូប​សណ្ឋាន​ស្រដៀង​នឹង​ស្នូក​ជ្រូក, ទម្ងន់ ១០ តម្លឹង ឬ ១០ តម្លឹង ២ ជី, ចាយ​ជា​ប្រាក់​រាយ​ចំនួន ១៥ រៀល ឬ ១៦ រៀល ដោយ​ចុះ​ឡើង​តាម​កាល​តាម​សម័យ; សព្វ​ថ្ងៃ​លើក​លែង​ចាយ​ហើយ ។
  10. ណែនណាន់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    កក​កុញ, ជុំ​ជិត : ឈរ​ណែនណាន់; មនុស្ស​ច្រើន​ណែនណាន់ ។
    - ណែនណាន់​តាន់តាប់ គឺ​ណែនណាន់​ខ្នាន់ខ្នាប់​ពេញ​ពាស ។

<< Prev   1   2   3   4   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar