Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ណ

Chuon Nath's Khmer-Khmer Dictionary
  1. ណែនាំ ( កិ.កិរិយាសព្ទ )
    ប្រាប់​ទំនង​, ប្រាប់​ឧ​បាយ ឲ្យ​យល់​ឲ្យ​ភ្លឺ​, នាំ​ឲ្យ​ធ្វើ​ដោយ​ពន្យល់​​បណ្ដើរ : សូម​ជួយ​ណែនាំ​វា​ផង ។
  2. ណែម ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    ឈ្មោះ​ម្ហូប​គោក​មួយ​ប្រភេទ ដោយ​ស្បែក​ជ្រូក​ឬ​លាយ​សាច់​ចិញ្ច្រាំ​មាន​ស្លឹក​រលួស​បាយ ឬ​ស្លឹក​កន្ទួត​ស្រុក, ស្លឹក​ចាព្លូ ខ្ចប់​ជា​មួយ​ផង ទុក​ឲ្យ​ឡើង​បាយ​ស្រា​ជូរ​បន្តិច​ៗ ។
  3. ណែលណោល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    តែលតោល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  4. ណែវ ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    ឈ្មោះ​កង​ដៃ​មួយ​ប្រភេទ : កង​ណែវ, ពាក់​កង​ណែវ ។
  5. ណ៎ះ ! ( និ.និបាតសព្ទ ) or ណ៎ា !, ណ៎ាះ ! ហ្ន៎ះ !, ហ្ន៎ា !
    ពាក្យ​និបាត មាន​សំឡេង​ឡើង​ខ្ពស់​ស្រួច ឬ ស្រទន់ សម្រាប់​និយាយ​បញ្ជាក់​សេចក្ដី​ឲ្យ​ប្រាដក មាន​អាការ​ហាក់​ដូច​ជា​ឆ្ងល់ ឬ​សួរ​ថែម​ថា “មិន​មែន​ឬ ?, មិន​មែន​ដូច្នោះ​ឬ ?”; និយាយ​ទៅ​រក​បាន​ចំពោះ​តែ​មនុស្ស​អ្នក​តូច​ទាប​ជាង ឬ​ដែល​ស្និទ្ធស្នាល, ដែល​ស្មើ​គ្នា : នែ, ទៅ​កុំ​ខាន​ណ៎ះ !; ប្រយ័ត្ន​ណ៎ះ !; កុំ​ភ្លេច​ណ៎ះ !; សុំ​ឲ្យ​កូន​ម៉ែ​នាង​បាន​ជា​សះ​ស្បើយ​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ណ៎ះ​នាង​ណា៎ ! ...។
  6. ណ្ហើយ ( និ.និបាតសព្ទ )
    កុំ​ឡើយ, កុំ​បាច់​ឡើយ ។ ពាក្យ​និបាត​ជា​បដិសេធន៍​សម្រាប់​និយាយ​ឃាត់​ឲ្យ​ឈប់​ត្រឹម​ប៉ុណ្ណោះ : ណ្ហើយ​កុំ​យក !; ណ្ហើយ​កុំ​និយាយ !...។ ប្រាប់​សេចក្ដី​ថា ល្មម​ហើយ ក៏​បាន : ណ្ហើយ, យើង​ឈប់​នៅ​ទី​នេះ​ចុះ !; ណ្ហើយ, ខ្ញុំ​ជម្រាប​លា​អ្នក​ទាំងអស់​គ្នា​ហើយ !; ណ្ហើយ ! មីង​លា​ក្មួយ​សិន​ហើយ​ណ៎ះ ! ។
  7. ណ្ហើយ​ចុះ ( និ.និបាតសព្ទ )
    ប៉ុណ្ណឹង​ចុះ, មិន​ជា​អ្វី​ចុះ, កុំ​បាច់​ចុះ, មិន​ថ្វី​ទេ : ណ្ហើយ​ចុះ ចាំ​ខ្ញុំ​ទៅ !; ណ្ហើយ, ប៉ុណ្ណឹង​ចុះ !; ណ្ហើយ, កុំ​ឲ្យ​ទៀត, ប៉ុណ្ណឹង​ល្មម​ហើយ ! ។


Prohok Solutions @2017 : Learn Khmer | Khmer Calendar