Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: តម

Chuon Nath's Khmer-Khmer Dictionary
  1. តម ( កិ.កិរិយាសព្ទ )
    កាន់​ត្រណម, ចៀស​វាង​មិន​ប្រព្រឹត្ត, មិន​ធ្វើ : តម​បង្អែម, តម​ខ្លាញ់ ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រណម ផង) ។ ។
    - តម​មាត់ កិ. ប្រកាន់​មិន​ស្ដី​រក​គ្នា ។
  2. តមត្ថំ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ត:-មុ័ត-ថាំង ]   ( បា.បាលី​ ( បាលីភាសា ) )
    (< តំ “នោះ” +អត្ថំ “សេចក្ដី​ឬ​រឿង” > តមត្ថំ“ សេចក្តី​ឬ​រឿង​នោះ”) មិន​ទាន់​ដាច់​ស្រេច, មិន​ទាន់ ប្រាកដ, ស្ទាក់​ស្ទើរ . . . : រឿង​នោះ​ដូច​ជា​នៅ​ក្នុង​តមត្ថំ ខ្ញុំ​នឹង សម្រេច​ថា យ៉ាង​ម៉េច​ពុំទាន់​បាន​នៅ​ឡើយ, រឿង​តមត្ថំ, ដំណើរ តមត្ថំ (ពាក្យ​នេះ​មាន​ដំណើរ​ជាប់​ទាក់​ទង​មក​ពី​បាលី​ថា “តមត្ថំ បកាសេន្តោ សត្ថា អហ” ក្នុង​គម្ពីរ​មហា- វេស្សន្ដរ​ជាតក ប្រែ​រយ បុរាណ ដែល​ប្រែ​ថា “រី​អាថ៌​ធម៌​ឯណា ពុំ​ទាន់​ប្រាកដ បទ​ព្រះ​បាលី​ឯណា ពុំទាន់​ចែង​ច្បាស់ លុះ​ព្រះ​បាន​ត្រាស់​ហើយ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​សូត្រ​សា​នូវ​បាទ​គាថា​ទាំងឡាយ​ដូច្នេះ​ថា . . . :”; បាលី​នេះ បើ​ប្រែ​ត្រង់​តាម​រូប​ស័ព្ទ​ បាន​សេចក្ដី​យ៉ាង​ខ្លី​ថា “ព្រះ​សាស្តា​កាល​ទ្រង់​ប្រកាស​នូវ​សេចក្តី​នោះ ព្រះ​អង្គ​មាន​ព្រះ បន្ទូល​ដូច្នេះ​ថា . . .” តែ​ប៉ុណ្ណេះ, តែ​អ្នក​ប្រាជ្ញ​បុរាណ​បាន​ពង្រីក​ពាក្យ​ប្រែ​ក្នុង​សាស្រ្តា​ប្រែ​រយ​នោះ​ឲ្យ​លើស​ពី​បាលី​ដូច​សេចក្ដី​ខាង លើ ដើម្បី​ឲ្យ​ងាយ​ស្តាប់, ពាក្យ​ប្រែ​នេះ​ឯង​ហើយ ដែល​នាំ​ឲ្យ​អ្នក វប្បធម៌​ខ្មែរ​បុរាណ​ចាប់​ច្បុច​ចុច​យក​តែ​ពាក្យ​បាលី​ឃ្លា​ខាង​ដើម​ថា “តមត្ថំ” នោះ​មក​ប្រើ​ជា​មេ​ពាក្យ​មួយ សំដៅ​ន័យ​ថា “មិន​ទាន់​ដាច់​ស្រេច, មិន​ទាន់​ប្រាកដ, . . .” ដោយ​យោល​យក​សេចក្តី​តាម​ពាក្យ​ប្រែ​នោះ​ឯង) ។
  3. តម្កល់ ( កិ.កិរិយាសព្ទ )
    ទ្រ​ឲ្យ​ខ្ពស់​ផុត​ពី​ទី​ប្រក្រតី, ថ្កល់​លើ​អ្វី​ៗ, តាំង : តម្កល់​គ្រឿង​សក្ការ​បូជា ។
    - តម្កល់​ចិត្ត គឺ​តាំង​ចិត្ត​ឲ្យ​នឹង ។
  4. តម្កាត់ ( ន.នាមសព្ទ )
    ជំងឺ​តិច​តួច, ជំងឺ​ស្រាល​ៗ, ថ្កាត់ ។ ច្រើន​តែ​ប្រើ​ជា​បរិវារ​សព្ទ​ សម្រាប់​ជា​រណប​នឹង​ពាក្យ​ជំងឺ : ជំងឺ​តម្កាត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថ្កាត់ ផង) ។
  5. តម្កុំតម្កើង ( កិ.កិរិយាសព្ទ )
    លើក, សរសើរ ឲ្យ​ថ្កុំថ្កើង : តម្កុំតម្កើង​កូន​ឲ្យ​ទាល់​តែ​ឡើង​ចិត្ត​ឡើង​ចាង ច្រងេងច្រងាង​ខូច​អស់ ។
  6. តម្កើង ( កិ.កិរិយាសព្ទ )
    រាប់​អាន​ជា​ថ្កើង ធ្វើ​ឲ្យ​ថ្កើង, ដាក់​តម្កល់​លើ​ទី​ខ្ពស់ : តម្កើង​ខ្លួន ។
  7. តម្បាញ ( ន.នាមសព្ទ )
    គ្រឿង​ប្រដាប់​សម្រាប់​ត្បាញ : ដាក់​តម្បាញ, មូរ​តម្បាញ ។
    - ជាង​តម្បាញ គឺ​អ្នក​ប្រកប​មុខ​របរ​ខាង​តម្បាញ, អ្នក​ចិញ្ចឹម​ជីវិត​ដោយ​ការ​ត្បាញ ។
  8. តម្បារ ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​ត្បារ : តម្បារ​ត្រចៀក ។
  9. តម្បុត ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ឫស្សី, ឈើ​ឬ​ដែក​សម្រាប់​ត្បុត : ត្រី​អាំង​មួយ​តម្បុត ។
  10. តម្បៀត ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​ត្បៀត​អ្វី​ៗ : តម្បៀត​ត្នោត​ញី មាន​សណ្ឋាន​មូល​ផ្សេង​គ្នា​ពី​គំនាប​ត្នោត​ឈ្មោល ។

1   2   3   4   Next >>

Headley's Khmer-English Dictionary
  1. តម ( v ) [tɑɑm]   - detail »
    to abstain (from / from doing something), to give up, deny oneself of, renounce.
  2. តម ( adj ) [tɑɑm]   - detail »
    to be tabu / forbidden (esp. of food); to be discreet, careful
    Eg. គ្រូពេទ្យប្រាប់ថាជំងឺនេះត្រូវតមខ្លាញ់: The doctor told (me) that (with) this disease (I) must abstain from eating fats.
  3. តមត្ថំ ( adj ) [taʔmattʰaŋ]   - detail »
    to be unclear, uncertain, indecisive
  4. តមូល ( n ) [tamool]   - detail »
    roof Surin
    See: ដំបូល


Prohok Solutions @2017 : Learn Khmer | Khmer Calendar