Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ថ

Chuon Nath's Khmer-Khmer Dictionary
  1. ថនៈ ( ន.នាមសព្ទ ) [ថៈន៉ៈ] or ថនា (ថៈន៉ា)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ថន; ស្ដន) ដោះ, កន្សោម​ដោះ ។ ច្រើន​ប្រើ​ក្នុង​ពាក្យ​កាព្យ : រៀម​សូម​អែបនែប​នៅ​និត្យ​ជិត​ថនា នៃ​កញ្ញា​ថ្លា​វរល័ក្ខណ៍​ភក្ត្រ​ល្អ​ឯក សូម​ក្រមុំ​កុំ​ខេរ​ខឹង​ប្រឹង​ប្រកែក សូម​រំលែក​ចែក​ដាក់​ទាន​មាន​ផល​ច្រើន ។
  2. ថប់ ( កិ.កិរិយាសព្ទ )
    ទាល់​ដង្ហើម, ខ្ទប់​ផ្លូវ​ដង្ហើម : ទ្រាំ​នៅ​ក្នុង​អណ្ដូង​ជ្រៅ​នោះ​ពុំ​បាន​ទេ ព្រោះ​ថប់​ដង្ហើម​ណាស់ ។ នឹក​ក្រែង, នឹក​បារម្ភ : ថប់​តែ​មិន​បាន; ខ្ញុំ​ថប់​ណាស់​ក្រែង​កែ​មិន​កើត ។
  3. ថមថយ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ទាប, ឲ្យ​ថយ​ចុះ, ដុនដាប, ទន់ទាប : ថមថយ​កម្លាំង ។
  4. ថយ ( កិ.កិរិយាសព្ទ )
    រំកិល​រំកៀក​ខ្លួន​ឯង​មក​ខាង​ក្រោយ : ថយ​ក្រោយ, ដើរ​ថយ​ក្រោយ ។ ចុះ​ពី​ធំ​មក​ជា​តូច, ចុះ​ពី​ច្រើន​មក​ជា​តិច, ពី​ខ្លាំង​មក​ជា​ខ្សោយ​ជាដើម : ថយ​អំណាច, ថយ​ទ្រព្យ, ថយ​កម្លាំង ។
  5. ថយហ្ល័ង ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ថ្ចយហ្ល័ង អ. ថ. ថ៎យហ្ល័៎ង “ថយ​ក្រោយ”) ដេរ​ថយ​ក្រោយ ។ គុ. ដែល​គេ​ដេរ​ថយ​ក្រោយ : ថ្នេរ​ថយហ្ល័ង ។ អ្នក​ខ្លះ​ប្រើ​ក្លាយ​ថា ថៃហ្ល័ង ឬ ថៃឡាំង ក៏​មាន (តាម​ទម្លាប់​និយាយ) ។
  6. ថលជលិក ( ន.នាមសព្ទ ) [ថៈលៈជៈ-លិក ]   ( បា.បាលី​ ( បាលីភាសា ) )
    សត្វ​ដែល​អាច​រស់​នៅ​លើ​គោក​ក៏​បាន ក្នុង​ទឹក​ក៏​បាន ដូច​ជា​កង្កែប, ក្រពើ​ជាដើម ។ ឈ្មោះ​គ្រឿង​រថយន្ត​ចម្បាំង​មួយ​ប្រភេទ អាច​បើក​បរ​លើ​គោក​ក៏​បាន ក្នុង​ទឹក​ក៏​បាន ។
  7. ថលបថ ( ន.នាមសព្ទ ) [ថៈល៉ៈបត់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថលបថ)ផ្លូវ​គោក, ជើង​គោក ។ ព. ផ្ទ. ជលបថ ។
  8. ថលមគ្គ ( ន.នាមសព្ទ ) [ថៈល៉ៈ ម័ក ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថលមាគ៌) ដូច​គ្នា​នឹង ថលបថ ។
  9. ថលយាត្រា ( ន.នាមសព្ទ ) [ថៈល៉ៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថលយាត្រា) ការ​ដើរ​ផ្លូវ​គោក, ដំណើរ​ផ្លូវ​គោក, ដំណើរ​ជើង​គោក; ការ​ចិញ្ចឹម​ជីវិត​ដោយ​របរ​ផ្លូវ​គោក ។ ព. ផ្ទ. ជលយាត្រា ។
  10. ថលយាន ( ន.នាមសព្ទ ) [ថៈ ល៉ៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថលយាន) យាន​សម្រាប់​ផ្លូវ​គោក (មាន​រទេះ​ជាដើម) ។ ព. ផ្ទ. ជលយាន ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar