Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ថ

Chuon Nath's Khmer-Khmer Dictionary
  1. ថ្វី​បើ ( និ.និបាតសព្ទ )
    ទោះ​បី​បើ, បើ​ទុក​ជា... ក៏​ដោយ : ថ្វីបើ​ខ្ញុំ​ឈឺ​ប៉ុណ្ណឹង ខ្ញុំ​គង់​ខំ​ប្រឹង​ធ្វើ​ការ​ខាង​មុខ​ខ្ញុំ​ឲ្យ​បាន ហើយ​ស្រេច​ដូច​ជា​អ្នក​រាល់​គ្នា​ដែរ ។
  2. ថ្វី​មាត់ ( ន.នាមសព្ទ )
    សម្ដី​ពុះពារ, ទម្លុះ​ទម្លាយ ត្រាតែ​កើត​ការ, ត្រាតែ​សម្រេច​ប្រយោជន៍ : ការ​នេះ​កើត​ដោយសារ​ថ្វីមាត់​នៃ​លោក​អ្នក​ធំ​ៗ ។
    - សម្ដី​ថ្វីមាត់ សម្ដី​ដ៏​ជំនាញ អាច​ឲ្យ​សម្រេច​ការ​បាន ។ រ. ស. ថា ថ្វី​ព្រះ​ឱស្ឋ ។
  3. ថ្វឺយ ! ( ឧ.ឧទានសព្ទ )
    សូរ​ចេញ​ពី​មាត់​តាម​ក្រោយ​ទឹក​មាត់​ដែល​ស្ដោះ​មក​ដោយ​សម្ដែង​អាការ​មើល​ងាយ, បញ្ជោះ​ឬ​តូច​ចិត្ត, ទាស់​ចិត្ត, ស្ដាយ​ក្រោយ : ថ្វឺយ ! អញ​ស្អប់​មុខ​ណាស់ !; ថ្វឺយ ! ខូច​ការ​អស់ (ព. ទ្រ. ម.) ។
  4. ថ្វែ ( ន.នាមសព្ទ )
    ឈ្មោះ​ទូក​ធំ​បែប​មួយ​សម្រាប់​ផ្ទុក​បន្ទុក​ធំ មាន​បៃឡី​ខាង​កន្សៃ : ទូក​ថ្វែ, ជញ្ជូន​ស្រូវ​ដាក់​ថ្វែ ។ ទូក​ថ្វែ (ព. ប្រ. បុ.) អ្នក​មាន​ទ្រព្យ​ច្រើន​ព្រោះ​ជំនួញ​ជើង​ទឹក ។ កុំ​ផ្ទុក​តាម​ថ្វែ កុំ​យក​តម្រាប់​គេ​អ្នក​មាន ។ ទូក​តូច​កុំ​ប្រដូច​នឹង​ទូក​ថ្វែ ខ្លួន​ជា​អ្នក​ទ័ល​ក្រ កុំ​ប្រើ​ចរិយា​ឲ្យ​ដូច​គេ​អ្នក​មាន ។ល។


Prohok Solutions @2017 : Learn Khmer | Khmer Calendar