Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ថ

Chuon Nath's Khmer-Khmer Dictionary
  1. ថវិកា ( ន.នាមសព្ទ ) [ថៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ថង់; យាម; ទៃ ។ សព្វ​ថ្ងៃ​ពាក្យ​នេះ ប្រើ​សំដៅ​យក​បញ្ជី​ដែល​គ្រោង ឬ​កត់ត្រា​ទុក​នូវ​ប្រាក់​ចំណូល​និង​ចំណាយ​រៀងរាល់​ឆ្នាំ ប្រៀប​ដូច​ជា​ថង់​សម្រាប់​ដាក់​ប្រាក់ : គ្រោង​ថវិកា, ចាយ វាយ​ប្រាក់​កុំ​ឲ្យ​ហួស​លើស​ពី​ថវិកា​របស់​ខ្លួន ។
    - ថវិកា​ខេត្ត ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្ត ។
    - ថវិកា​ជាតិ ថវិកា​របស់​ជាតិ គឺ​ថវិកា​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទាំងមូល ។
    - ថវិកា​ប្រធួន សេចក្ដី​សុំ​រួម​គ្នា​ដែល​ក្រសួង​ហិរញ្ញវត្ថុ​ធ្វើ​ជូន​ទៅ​រដ្ឋសភា ដើម្បី​សុំ​នូវ​ឥណទាន​បន្ថែម សម្រាប់​ចាយ​វាយ​ទប់​ទល់​ទម្រាំ​បាន​ថវិកា​ដើម ។
  2. ថា ( កិ.កិរិយាសព្ទ )
    ស្ដី, និយាយ, ពោល : ថា​ឲ្យ, កុំ​ថា​ឲ្យ​គេ, គេ​ថា​ម៉េច ?, ថា​តាម​គេ ។ ស្ដី​ថា ស្ដី​ប្រដៅ; បន្ទោស : គេ​ស្ដី​ថា​បន្តិចបន្តួច កុំ​ឲ្យ​ប្រកាន់​ខឹង ។
  3. ថា ( និ.និបាតសព្ទ )
    ពាក្យ​សម្រាប់​ចង្អុល​សេចក្ដី​ដែល​មាន​ត​ទៅ : ខ្ញុំ​និយាយ​ថា “ខ្ញុំ​មិន​ព្រម​ឲ្យ​ទេ” ។
  4. ថាថាង ( គុ.គុនសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ទាទាង អ. ថ. ថាថាង) ដែល​មាន​បែប​បទ, លំនាំ​ហ៊ឺហា : ឫក​ថាថាង (ម. ប្រ.) ។
  5. ថាប់ ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ទ័ប អ. ថ. ថ័ប) ដាក់​ផ្ទាប់, ផ្ដិតផ្ទាប់, បិទ​ពាស​ភ្ជាប់​ពី​ខាង​លើ​ផ្ទៃ ដែល​មាន​ឋាន​ព័ណ៌​ពី​ខាង​ក្រោម : ថាប់​ក្រដាស​ក្បាច់​រំហោក, ថាប់​ស្ពាន់​ក្រាប ។
  6. ថាប់ ( ន.នាមសព្ទ )
    ផ្ទៃ​ក្រដាស​ឬ​សំពត់​ជាដើម​ដែល​មាន​ឋាន​ព័ណ៌​សម្រាប់​ដាក់​ពី​ខាង​ក្រោម​ក្បាច់​រំលេច មាន​ក្បាច់​ស្ពាន់​ក្រាប​ជាដើម : ក្រដាស​ថាប់ ។
  7. ថាមពល ( ន.នាមសព្ទ ) [ថាម៉ៈពល់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថាមពល) កម្លាំង​ចិត្ត​និង​កម្លាំង​កាយ; កម្លាំង​យ៉ាង​ស្វាហាប់, កម្លាំង​ដ៏​លើសលុប​ឬ​ដ៏​ក្លាខ្លាំង : ថាមពល​បរមាណូ, កីឡា​អាច​ញ៉ាំង​ថាមពល​ឲ្យ​កើត​មាន​ពេញ​លេញ ។
  8. ថាមភាព ( ន.នាមសព្ទ ) [ថាម៉ៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (--ភាវ; ស្ថាម + ភាវ) ភាព​នៃ​កម្លាំង, ការ​មាន​កម្លាំង, ដំណើរ​ស្វាហាប់​អង់អាច ។
  9. ថាមមាត្រ ( ន.នាមសព្ទ ) [ថាម៉ៈមាត]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ថាម + មត្ត; ស្ថាម +មាឌ ឬ មាត្រ) ប្រដាប់​សម្រាប់​វាស់​ស្ទង់​សន្ទុះ​នៃ​គ្រឿង​ម៉ាស៊ីន​និង​អគ្គិសនី ។
  10. ថាមវន្ត ( គុ.គុនសព្ទ ) [ថាម៉ៈ-វ័ន]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ថាមន៑+វន៑ ឬ--វន្ត) ដែល​មាន​កម្លាំង, ដែល​ប្រកប​ដោយ​សេចក្ដី​ស្វាហាប់ : ជន​ថាមវន្ត, បុគ្គល​ថាមវន្ត, អ្នក​កីឡា​ថាមវន្ត ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar