Khmer Dictionary: ថ
Chuon Nath's Khmer-Khmer Dictionary
-
ថាវ
( ន.នាមសព្ទ )
ខ្នាច់សម្រាប់ហូតឲ្យដឹងថាអ្នកណានឹងចាប់ផ្ដើមមុនគេ ក្នុងល្បែងអ្វីនីមួយ ។
-
ថាវរកម្ម
( ន.នាមសព្ទ ) [ថាវៈរៈក័ម] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថាវរកម៌ន៑) ការមាំមួន, ការមាំទាំ, ការដែលឋិតថេរ ។
-
ថាវរវត្ថុ
( ន.នាមសព្ទ ) [ថាវៈរៈវ័ត-ថុ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថាវរវស្ដុ) វត្ថុដែលមាំមួន, ដែលឋិតថេរ, ដែលជាប់បានយូរអង្វែង ។
-
ថាវរៈ
( គុ.គុនសព្ទ ) [ថាវៈរៈ]
(ថាវរ; ស្ថាវរ) មាំមួន, មាំទាំ, ឋិតថេរ (ស្ថាពរ) ។
-
ថាស
( ន.នាមសព្ទ )
ភាជនៈរាងរាក់ឥតជើងឬមានជើង តែទាបជាងតុ សម្រាប់ទ្រចានដាក់ភោជនាហារ ឬទ្រពែងតែជាដើម : ថាសស្ពាន់, ម្ហូប១ថាស ។ ប្រដាប់មានសណ្ឋានជាបន្ទះស្រដៀងនឹងថាស តែរាងមូលមានបញ្ចូលសំឡេងតាមរបៀបវិទ្យាសាស្ត្រឲ្យដិតជាប់នៅក្នុងនោះ ហើយអាចធ្វើឲ្យឮសំឡេងបាន : ថាសម៉ាស៊ីនច្រៀង ។
-
ថាំ
( កិ.កិរិយាសព្ទ )
កំណាញ់, គិតកាញ់សំច័យទុក : គប្បីថាំបន្តិចទៅ កុំចាយវាយច្រើនពេក ។ គុ. ដែលកំណាញ់, ដែលរិះ : មនុស្សនេះថាំណាស់ ។
-
ថាំង
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើសម្រាប់ដង, សម្រាប់រែកទឹក ។ រង្វាល់សម្រាប់វាល់ធញ្ញជាតិ មានស្រូវអង្ករជាដើម ចំនួន ២ តៅ ឬ ចំណុះ ៥០ ឬ ៦០ នាឡិ : ស្រូវមួយថាំង ។
-
ថិរភាព
( ន.នាមសព្ទ ) [ថិរ៉ៈ-- ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ថិរភាវ; ស្ថិរ--) ភាពដែលឋិតថេរ, ការតាំងនៅមាំមួន : សង្ខារទាំងឡាយ ឥតមានថិរភាពដ៏ទៀងទាត់ទេ ។
-
ថិរវេលា
( ន.នាមសព្ទ ) [ថិរ៉ៈ- ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថិរវេលា) វេលាដែលតាំងនៅ, រយៈពេលឋិតនៅមាំមួន, កំណត់កាលនៃវត្ថុអ្វីមួយដែលបានតាំងនៅ : ថិរវេលានៃកិច្ចសន្យានេះ មានកំណត់ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ។
-
ថិរាយុ
( គុ.គុនសព្ទ, ន.នាមសព្ទ ) [ថិរ៉ាយុ ] ( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ថិរាយុស៑) អាយុយឺន; ដែលមានអាយុយឺន ។
<< Prev 1 2 3 4 5 6 ... 20 Next >>