Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ថ

Chuon Nath's Khmer-Khmer Dictionary
  1. ថី ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ដ្រី) ស្រី (សម្រាប់​ប្រើ​ក្នុង​កាព្យ ជា​ជំនួស​ពាក្យ ស្រ្តី (ជា​សម្ដី​ខ្ពស់) ដែល​គេ​ច្រើន​តែ​អាន​ឮ​សូរ​ញែក​ចេញ​ពី​គ្នា​ថា សៈត្រី ឬ ស័តត្រី ខុស​សម្ផស្ស​កាព្យ​ពី​ព្រោះ​ពាក្យ ថី នេះ​ស្មើ​ភាព​គ្នា​នឹង​ពាក្យ ស្រ្តី ដែល​ជា​គូ​គ្នា​នឹង​ពាក្យ បុរស គឺ​ត្រូវ​និយាយ​ថា បុរស​ស្រ្តី, ប្រុស​ស្រី ឬ ស្រី​ប្រុស; កុំ​ប្រើ​ថា បុរស​ស្រី ឬ ស្រី​បុរស ព្រោះ​ពុំ​ស្មើ​ភាព​គ្នា), កាព្យ​ធៀប​ការ​ប្រើ​ពាក្យ ថី នេះ​ប្រសិន​បើ​កវី​ត្រូវ​ការ​គួរ​ប្រើ​ថា : ថី​និង​បុរស មូល​មក​ទាំងអស់ ស្រស់​ស្រាយ​រក​គ្នា រអាក​រពាយ រីករាយ​ជ្រះ​ថ្លា បាន​ធ្វើ​បុណ្យ​ផ្កា ជួយ​កសាង​ស្ពាន ។ (ប៉ុន្តែ​បើ​អាច​អាន​ក្រសោប​ថា ស្រ្តី តែ​មួយ​ម៉ាត់​កើត, ប្រើ​ជា ស្រ្តី និង បុរស វិញ​ក៏​បាន, ពាក្យ ថី នេះ​សម្រាប់​ប្រើ​ចំពោះ​តែ​ខាង​កាព្យ តាម​ដោយ​កវី​ត្រូវ​ការ​ប៉ុណ្ណោះ​ឯង) ។
  2. ថី ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    គ្រូ ។ ពាក្យ​សម្រាប់​ហៅ លេខាធិការ ឬ លេខានុការ គឺ​ស្មៀន​អ្នក​ចេះ​ភាសា​បារាំងសែស ចំពោះ​តែ​ខាង​ប៉ែក​រាជការ​ប្រូតិក-តូរ៉ាត៍​ពី​ដើម​ថា ថី (តាម​យួន) ។
  3. ថី ? ( និ.និបាតសព្ទ )
    ថ្វី​?, អ្វី​?, មាន​បើ​អ្វី​?; ពាក្យ​សម្រាប់​សួរ​គ្នា​ដោយ​សេចក្ដី​ឆ្ងល់, ទាំង​ចង់​ដឹង​ហេតុ ដឹង​ដំណើរ​នោះ​ឆាប់​ភ្លាម​ៗ​ផង; ប្រើ​បាន​តែ​អ្នក​ធំ​សួរ​ទៅ​អ្នក​តូច ឬ​អ្នក​ដែល​ស្និទ្ធស្នាល, ដែល​មាន​សភាព​ស្មើ​គ្នា; អ្នក​តូច​សួរ​ទៅ​អ្នក​ធំ​ក៏​បាន​ខ្លះ ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​ពាក្យ​គោរព​ឱន​លំទោន​ណា​មួយ​ដាក់​ជា​ខាង​ដើម​ដូច​យ៉ាង​ពាក្យ ទាន, ទាន​ប្រោស ជាដើម : ទាន​ថី ?, ទាន​ប្រោស​ថី ?, ចុះ​វា​ថី​បាន​ជា​យំ ? (ព. សា.) ។
  4. ថីនមិទ្ធ ( ន.នាមសព្ទ ) [ថីន៉ៈ មិត ធៈ ឬ -មិត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ត្យានមិទ្ធ) សេចក្ដី​ងងុយ​ងោក​ងក់​និង​ដំណើរ​ដេក​លក់, ដំណើរ​ច្រអូស​និង​ងុយ​ដេក, សេចក្ដី​ធុញទ្រាន់​ឬ​រួញរា​ក្នុង​ចិត្ត​និង​ដំណើរ​ងងុយ​ដេក : ថីនមិទ្ធ ជា​នីវរណ​ធម៌​ទី ៣ ក្នុង​ពួក នីវរណ​ធម៌ ទាំង ៥ ។
  5. ថុច ! ( ឧ.ឧទានសព្ទ ) or ថុច​អៈ!
    ពាក្យ​សម្រាប់​ប្រើ​បញ្ឈប់ ឬ​បន្ទច់​សត្រូវ​ដែល​ពើបពះ​ប្រទះ​ដោយ​ឥត​ដឹង​ខ្លួន, មិន​ឲ្យ​ចូល​មក​ជិត​ខ្លួន​បាន, មាន​សេចក្ដី​ថា ចូរ​ឈប់ ! ឬ​ថា ចូរ​ទច់ !
  6. ថូ ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (ថោ អ. ថ. ថូ) ប្រដាប់​សម្រាប់​ដាក់​ទឹក​មាន​សណ្ឋាន​ដូច​ជា​ថោ​ តែ​មាន​ក​ហើយ​មាន​គម្រប​ដូច​ជា​ឆ្នុក : ថូ​ដី, ថូ​ចាន, ទឹក ១ ថូ ។ ប្រដាប់​សម្រាប់​ដាក់​ផ្កា​ស្រស់​មាន​សណ្ឋាន​ផ្សេង​ៗ ថូ​ផ្កា, ផ្កា ១ ថូ ។
  7. ថូន ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (ថុន) ឈ្មោះ​ស្គរ​មួយ​ប្រភេទ ពួក​ស្គរ​អារក្ស សម្រាប់​ទះ​ទទួល​ចង្វាក់​ភ្លេង​មហោរី ។
  8. ថួ ( ន.នាមសព្ទ ) or ធួ
    ឈ្មោះ​ល្បែង​លេង​ភ្នាល់​ស៊ី​សង​ប្រាក់​កាស​ជា​ល្បែង​របស់​ចិន ។
  9. ថួន ( កិ.កិរិយាសព្ទ ) or ធួន
    ល្មម, គ្រប់, គ្រប់គ្រាន់, គួរ​ដល់ : ខ្ញុំ​ឲ្យ​ប្រាក់ ៥ រៀល ប៉ុណ្ណឹង មិន​ធួន​នឹង​កម្លាំង​ដែល​គាត់​ជួយ​ធ្វើ​ការ​ឲ្យ​ខ្ញុំ​នោះ​ទេ ។
  10. ថួន ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​ថែ : ថែថួន គឺ​ថែ​ដោយ​យក​ចិត្ត​ទុក​ដាក់​ល្មម​ដល់​កិច្ចការ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar