Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទង់

Chuon Nath's Khmer-Khmer Dictionary
  1. ទង់ ( កិ.កិរិយាសព្ទ )
    ទាញ​ទាំង​ពីរ​ខាង​ទៅ​វិញ​ទៅ​មក, ទាញ​ទៅ​ទាញ​មក; ច្រើន​និយាយ​ថា ទង់ទាញ ឬ ទាញ​ទង់ គឺ​ទាញ​គ្នា​ទៅ​វិញ​ទៅ​មក, ប្រអូស​ប្រទាញ​គ្នា ។ ព. ប្រ. ដឹក​នាំ​ចិត្ត​គំនិត​អ្នក​ដទៃ​ឲ្យ​ប្រព្រឹត្ត​តាម : ខ្ញុំ​ខំ​ទង់​ទាញ​វា​ណាស់​ដែរ​ប៉ុន្តែ​គេ​មិន​តាម ។
  2. ទង់ ( ន.នាមសព្ទ )
    ផ្ទាំង​សំពត់​ឬ​ចម្រៀក​សំពត់ ដែល​ដេរ​ឲ្យ​មាន​សណ្ឋាន​និង​ព័ណ៌​ឬ​រូប​ផ្សេង​ៗ សម្រាប់​ប្រើ​ជា​កិត្តិយស​ក្នុង​ប្រទេស​មួយ​ៗ; ឬ​ក៏​ប្រើ​ជា​គ្រឿង​សម្គាល់​តាម​សណ្ដាប់​សាសនា​នីមួយ​ៗ; ប្រើ​ជា​គ្រឿង​បូជា​ក៏​មាន; សូម្បី​ធ្វើ​ដោយ​ក្រដាស​ក៏​ហៅ ទង់ ដែរ ។
  3. ទង់ដែង ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    លោហ​ជាតិ​មួយ​ប្រភេទ​មាន​សាច់​រឹង សម្បុរ​ក្រហម បើ​ខាត់​នឹង​ថ្នាំ​ខាត់​ឡើង​សម្បុរ​ស្រដៀង​នឹង​ទង់ហ៊្វា លុះ​ទុក​យូរ​បន្តិច​ទៅ ក៏​ប្រែ​ជា​មាន​សម្បុរ​ស្រអាប់ : កាំបិត​ទង់ដែង ។
  4. ទង់ទាញ ( កិ.កិរិយាសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទង់ ១ កិ.) ។
  5. ទង់ហ៊្វា ( ន.នាមសព្ទ ) [--វា ]
    លោហ​ជាតិ​មួយ​ប្រភេទ ធ្វើ​ពី​ទង់ដែង​និង​មាស​និង​ប្រាក់​លាយ​គ្នា មាន​សាច់​រឹង​ស្រដៀង​នឹង​ស្ពាន់​សម្បុរ​ក្រហម​ភ្លឺ សម្រាប់​ធ្វើ​គ្រឿង​អលង្ការ​ផ្សេង​ៗ មាន​ឡេវ​អាវ​ជាដើម ឬ​ធ្វើ​គ្រឿង​ប្រើ​ប្រាស់​ផ្សេង​ៗ មាន​ប្រអប់​ជាដើម : ប្រអប់​ទង់ហ៊្វា, ឡេវ​ទង់ហ៊្វា ។
  6. ទង់​ជ័យ ( ន.នាមសព្ទ )
    ទង់​ជា​គ្រឿង​សម្គាល់​ក្នុង​សង្គ្រាម​ប្រសិទ្ធី​ថា​ជា​ប្រធាន​នៃ​ជ័យ​ជម្នះ ។ ឈ្មោះ​ថ្ងៃ​មួយ​ដែល​ហោរ​កំណត់​ថា ជា​ថ្ងៃ​មាន​ជ័យ​ក្នុង​រវាង ១ ឆ្នាំ នោះ : ក្នុង​ឆ្នាំ​នេះ​ថ្ងៃ​សុក្រ​ជា​អធិបតី​ទង់ជ័យ ។
Headley's Khmer-English Dictionary
  1. ទង់ ( n ) [tʊəŋ]   - detail »
    alloy of copper and gold, 10K gold

    Reference: ទង់ហ៊្វា
  2. ទង់ ( n ) [tʊəŋ]   - detail »
    banner, flag
  3. ទង់ ( v ) [tʊəŋ]   - detail »
    to fight, struggle; to try to convince; to tug back and forth
  4. ទង់ ( n ) [tʊəŋ]   - detail »
    bronze, red copper

    Reference: ទង់ដែង


Prohok Solutions @2017 : Learn Khmer | Khmer Calendar