Khmer Dictionary: ទេស
Chuon Nath's Khmer-Khmer Dictionary
-
ទេស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលដើរសាត់ព្រាត់ ឬសាត់អណ្ដែតទៅតាមតែប្រទះ : ដើរទេស ។
-
ទេស
( ន.នាមសព្ទ )
ឈ្មោះសំពត់សាច់ម៉ដ្ឋច្រើនបែប : សំពត់ទេស (ច្រើនហៅថា ទេសឯក : ទេសឯកស, ទេសឯកខ្មៅ) ។ មើលក្នុងពាក្យ ផាឌិប ទៀតផង ។ គ្រឿងសម្លវិសេសដែលមានក្លិនក្រអូបប្រហើរមានរសឆ្ងាញ់ពីសា ក៏ហៅថា ទេស ដែរ : គ្រឿងទេស ។ អាហារទិព្វទេស គឺអាហារមានឱជារសឆ្ងាញ់ពីសាប្រដូចនឹងអាហារទិព្វ (ច្រើនប្រើក្នុងសាស្ត្រាបុរាណ) ។ គុ. ដែលធំដំបងមាំខ្ពស់ : សេះទេស; កប្បាសទេស, ចំប៉ីទេស (ព្រោះមានពូជដើមមកពីបរទេស) ។
-
ទេស
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ) )
ប្រទេស; ភូមិ (ទោះមានមនុស្សនៅក្ដី ឥតមានមនុស្សនៅក្ដី) : ស្រុកទេស ។
-
ទេស
( កិ.កិរិយាសព្ទ ) ( បា.បាលី ( បាលីភាសា ) )
(ទិស > ទេស) សំដែង, និយាយពន្យល់ក្នុងផ្លូវព្រះពុទ្ធសាសនា : និមន្តលោកទេសមហាជាតក៍ ។
-
ទេសកាល
( ន.នាមសព្ទ ) [ទេស-កាល ] ( បា.បាលី ( បាលីភាសា ) )
(ទេស + កាល) កាលសម័យរបស់ប្រទេស ឬកាលដែលនិយមទៅតាមប្រទេស ។ កាលដែលប្លែក; ពុំជួរកាល គឺកាលសម័យដែលបណ្ដាលឲ្យកើតមានហេតុឬមានអ្វីៗខុសពីធម្មតា : កំពុងនៅសុខៗ មិនដឹងជាទេសកាលអ្វី ស្រាប់តែមកនាំបណ្ដាលឲ្យកំពូលចេតិយ រលំបាក់ខ្ទេចខ្ទីអស់ ។
-
ទេសចរ
( ន.នាមសព្ទ ) [ទេសៈច ] ( បា.បាលី ( បាលីភាសា ) )
ជនអ្នកធ្វើដំណើរលំហែកំសាន្ត : ប្រាសាទនគរវត្ត ជាទីចាប់អារម្មណ៍យ៉ាងក្រៃលែងនៃពួកទេសចរបរទេស ។
-
ទេសចរណ៍
( ន.នាមសព្ទ ) ( បា.បាលី ( បាលីភាសា ) )
(--ចរណ) ការធ្វើដំណើរកំសាន្តលំហែចិត្តនៃជនបរទេស ។ ឈ្មោះក្រសួងរដ្ឋមន្ត្រីមួយកាន់កាប់ខាងមុខការនេះ : ក្រសួងទេសចរណ៍ ។
-
ទេសធម៌
( ន.នាមសព្ទ ) [ទេសៈធ័រ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ច្បាប់សម្រាប់ប្រទេសនីមួយៗ : ប្រព្រឹត្តប្រតិបត្តិតាមទេសធម៌ ។
-
ទេសនា
( ន.នាមសព្ទ ) [ទេសៈន៉ា ឬ ទេស្នា ] ( បា.បាលី ( បាលីភាសា ) )
ដូចគ្នានឹង ទេសន៍ ដែរ ។
-
ទេសន៍
( ន.នាមសព្ទ ) [ទេស ] ( បា.បាលី ( បាលីភាសា ) )
(ទេសនា) ដំណើរសំដែង, ការសំដែងធម៌ : ស្ដាប់ទេសន៍ ។ តាមទម្លាប់ច្រើនប្រើជា កិ. ឬ គុ. និមន្តលោកទេសន៍; សាស្រ្តាទេសន៍ (ខាង កិ. ឬ គុ. គួរប្រើ ទេស វិញ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេស ២ កិ.) ។
Headley's Khmer-English Dictionary
-
ទេស
( v ) [teih] - detail »
to preach
-
ទេស
( n ) [teih] - detail »
country, land, settlement; place
-
ទេស
( adv ) [teih] - detail »
without any definite goal, aimlessly, in a strolling or sauntering manner
-
ទេស
( adj ) [teih] - detail »
to be large (of an imported as opposed to a native product); to be foreign
-
ទេស
( n ) [teih] - detail »
spice, seasoning
-
ទេស
( n ) [teih] - detail »
cotton cloth
-
ទេសនា
( v ) [teihsnaa] - detail »
to preach, teach, lecture, recite scriptures; (fig., slang) to dress someone down, haul someone over the coals.
-
ទេសនា
( n ) [teihsnaa] - detail »
preaching, expounding (esp. Buddhist law)
-
ទេសន៍
( n ) [teih] - detail »
public prayer, preaching, teaching, lecturing.
-
ទេសន៍
( v ) [teih] - detail »
to preach