Khmer Dictionary: ទ្រឹស្ដិ
Chuon Nath's Khmer-Khmer Dictionary
-
ទ្រឹស្ដិ
( ន.នាមសព្ទ ) [ទ្រឹស ] or ទ្ឫស្ដិ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទ្ឫស្ដិ; ទិដ្ឋិ) មើលពាក្យ ទិដ្ឋិ ។ ពាក្យនេះ សព្វថ្ងៃប្រើជា ទ្រឹស្ដី (ជើង ដ) គឺការឃើញដោយភ្នែក ឬការយល់ឃើញដោយគំនិតប្រាជ្ញាយោបល់, គោលការណ៍ដែលពន្យល់ចង្អុលប្រាប់នូវដំណើរទំនងនៃកិច្ចការទាំងពួងដែលត្រូវធ្វើយ៉ាងណាៗ : រឿងនេះគ្រាន់តែជាទ្រឹស្ដីទេ, បុគ្គលនេះមានតែទ្រឹស្ដី តែមិនទាន់មានការប្រតិបត្តិ ឬការពិសោធនៅឡើយទេ; ទ្រឹស្ដីទុកជាមូលដ្ឋាននៃកិច្ចប្រតិបត្តិ ។
-
ទ្រឹស្ដិស្មូរ
( គុ.គុនសព្ទ, ន.នាមសព្ទ ) [ទ្រឹស-- ]
ដែលប្រកាន់ទិដ្ឋិព្រមទាំងមានចិត្តស្មូរផង : មនុស្សទ្រឹស្ដិស្មូរ ។ ច្រើនយកសេចក្ដីថា កំណាញ់ស្វិត គឺកំណាញ់ក្រៅតម្រា ។
Headley's Khmer-English Dictionary
-
ទ្រឹស្ដិ
- detail »
See: ទ្រឹស្ដី -
ទ្រឹស្ដិស្មូរ
( adj ) [trɨh smoo] - detail »
to be miserly, stingy.
-
ទ្រឹស្ដិស្មូរ
( n ) [trɨh smoo] - detail »
stingy person, miser