Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ទ

Chuon Nath's Khmer-Khmer Dictionary
  1. ទក្ខិណានុប្បទាន ( ន.នាមសព្ទ ) [ទ័កខិណានុប-ប៉ៈ--]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទក្សិណានុប្រទាន) អំណោយ​ដែល​គេ​ឧទ្ទិស​ផល​នៃ​ទក្ខិណា​ទាន ចំពោះ​ទៅ​បុគ្គល​ដែល​ទៅ​កាន់​បរលោក​ហើយ : កូន​ចៅ​គួរ​ធ្វើ​ទក្ខិណានុប្បទាន​ឧទ្ទិស​ផល​ជូន​ទៅ​បុព្វបុរស​ឲ្យ​រឿយ​ៗ ។
  2. ទក្ខិណាព័ត៌ ( ន.នាមសព្ទ ) [ទ័ក-ខិណា ព័រ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ក្ល.; ទក្សិណវត៌ ឬ ទក្សិណាវត៌; ទក្ខិណវដ្ដ ឬ ទក្ខិណាវដ្ដ) ដំណើរ​ដែល​ដើរ​វិល​ជា​ទក្សិណ ក្នុង​ឱកាស​នៃ​កិច្ចការ​ណា​មួយ​ មាន​ការ​មង្គល​ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទក្សិណ និង ប្រទក្សិណ ផង) ។
  3. ទក្ខិណាវដ្ដ [ទ័កខិណាវ័ត]
    ដូច​គ្នា​នឹង ទក្ខិណា​ព័ត៌ ដែរ, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ ។
  4. ទក្ខិណេយ្យបុគ្គល ( ន.នាមសព្ទ ) [ទ័ក-ខិ-ណៃ-យ៉ៈ-បុក-គល់]   ( បា.បាលី​ ( បាលីភាសា ) )
    បុគ្គល​អ្នក​គួរ​ទទួល​នូវ​ទក្ខិណា​ទាន ។
  5. ទក្ខិណេយ្យសម្បទា ( ន.នាមសព្ទ ) [ទ័ក-ខិ-ណៃ-យ៉ៈ-សាំ-ប៉ៈ-ទា]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ដល់​ព្រម ឬ​សម​ប្រកប​ដោយ​ទក្ខិណេយ្យ​បុគ្គល, សម្បាទា​របស់​ទក្ខិណេយ្យ​បុគ្គល : ការ​ឲ្យ​ទាន​ប្រកប​ដោយ​ទក្ខិណេយ្យ​សម្បទា​រមែង​បាន​ផល​ដ៏​ប្រសើរ (ព. ពុ.) ។
  6. ទក្ខិណោទក ( ន.នាមសព្ទ ) [ទ័ក-ខិ-ណោ -ទៈ-កៈ ឬ --ទក់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ទក្សិណោទក) ទឹក​ជា​គ្រឿង​ចម្រើន គឺ​ទឹក​ដែល​ច្រួច​ដាក់​លើ​បាត​ដៃ​នៃ​បដិគ្គាហក​បុគ្គល ក្នុង​ពេល​ដែល​គេ​ឲ្យ​ទាន​រួច​ភ្លាម​ៗ : នៅ​ពេល​វេរ​ឧបោសថាគារ​ថ្មី ទាយក​បាន​ច្រួច​ទក្ខិណោទក​លើ​ហត្ថា នៃ​លោក​ចៅ​អធិការ ។ អ្នក​ខ្លះ​ហៅ ទក្ខិណោទក នេះ​ថា ទក្ស្នោទក អ្នក​ខ្លះ​ថា ទឹក​ស្នោទក (--ទក់) ដោយ​ហៅ​ក្លាយ​ពី​សំស្រ្កឹត​ថា ទក្សិណោទក ។
  7. ទក្សិណ ( ន.នាមសព្ទ ) [ទ័កសិន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ឈ្មោះ​ទិស​ធំ​១​ជា​គូ​ប្រទល់​ត្រង់​គ្នា​នឹង​ទិស​ឧត្តរ : ទិស​ទក្សិណ (ទិស​ខាង​ត្បូង) ។
    - ខាង​ស្ដាំ : ដើរ​ទក្សិណ ឬ ដើរ​ប្រទក្សិណ គឺ​ដើរ​ព័ទ្ធ​យក​អ្វី​ៗ​ឲ្យ​នៅ​ខាង​ស្ដាំ ។
  8. ទក្សិណោទក ( ន.នាមសព្ទ ) [ទ័ក-ក្សិ-ណោ-ទៈកៈ ឬ ទក់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ទឹក​ជា​គ្រឿង​ចម្រើន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទក្ខិណោទក ទៀត​ផង) ។
  9. ទង ( ន.នាមសព្ទ )
    ធាង​តូច​ដែល​កាន់​ផ្លែ​មក​ជាប់​នឹង​មែក ឬ​ជាប់​ផ្ទាល់​នឹង​ដើម : បេះ​ផ្លែ​ជាប់​ទាំង​ទង ។ អ្វី​ៗ​ដែល​មាន​រូប​ដូច​ជា​វល្លិ​ក៏​ហៅ ទង ដែរ : ទង​ត្រឡាច, ទង​ល្ពៅ, ទង​ដំឡូង, ទង​ម្លូ ។ល។ ព. ប្រ. ទំនង, លំអាន, ហេតុ​ការណ៍; ច្រើន​និយាយ​ថា ដើម​ទង, ទាក់ទង ។
  10. ទងកន្ត្រៃ ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ សម្បុរ​ខ្មៅ​រូប​រាង​ដូច​សត្វ​រន្ទេប កន្ទុយ​ក៏​ឆែក​ដូច​គ្នា ប៉ុន្តែ​មាន​ព្រុយ​តែ​មួយ ។ ប៉ែក​តំណ​បណ្ដុះ​ត្រង់​ក្បាល​កន្សៃ​ទូក-ង ឬ​ទូក​មួង ។ ឈ្មោះ​នំ​បង់​ខ្លាញ់​មួយ​ប្រភេទ ធ្វើ​ដោយ​ម្សៅ​ខ្សាយ​សាប​ក៏​មាន ផ្អែម​ក៏​មាន : នំ​ទង​កន្ត្រៃ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar