Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទងគន្លង
( ន.នាមសព្ទ )
លំអាន, ហេតុ, ទំនង; ដំណើរទំនង : សម្ដីមានទងគន្លង, មានទងគន្លងល្មមប្រាស្រ័យគ្នាបាន, រឿងនេះមានទងគន្លងយ៉ាងណា ?
-
ទងត្រសក់
( ន.នាមសព្ទ )
សរសៃដែលមានសណ្ឋានជាទងៗនៅក្នុងស្រោមអណ្ឌៈ ។
-
ទងត្រា
( ន.នាមសព្ទ )
សំបុត្ររបស់សេនាបតី ឬ មេទ័ព ឬក៏ព្រះរាជអាជ្ញាហ្លួង ដែលមានបោះត្រា (ប្រើតែពីក្នុងសម័យបុរាណ) ។
-
ទងត្រៅ
( ន.នាមសព្ទ )
ឈ្មោះពស់មួយប្រភេទ មានដងខ្លួនរៀវស្រដៀងនឹងទងត្រៅសម្បុរបៃតងចាស់សន្ដានពស់តុកកែ : ពស់ទងត្រៅ ។ អ្នកស្រុកខ្លះហៅ ពស់ធាងត្រៅ ។
-
ទង់
( កិ.កិរិយាសព្ទ )
ទាញទាំងពីរខាងទៅវិញទៅមក, ទាញទៅទាញមក; ច្រើននិយាយថា ទង់ទាញ ឬ ទាញទង់ គឺទាញគ្នាទៅវិញទៅមក, ប្រអូសប្រទាញគ្នា ។ ព. ប្រ. ដឹកនាំចិត្តគំនិតអ្នកដទៃឲ្យប្រព្រឹត្តតាម : ខ្ញុំខំទង់ទាញវាណាស់ដែរប៉ុន្តែគេមិនតាម ។
-
ទង់
( ន.នាមសព្ទ )
ផ្ទាំងសំពត់ឬចម្រៀកសំពត់ ដែលដេរឲ្យមានសណ្ឋាននិងព័ណ៌ឬរូបផ្សេងៗ សម្រាប់ប្រើជាកិត្តិយសក្នុងប្រទេសមួយៗ; ឬក៏ប្រើជាគ្រឿងសម្គាល់តាមសណ្ដាប់សាសនានីមួយៗ; ប្រើជាគ្រឿងបូជាក៏មាន; សូម្បីធ្វើដោយក្រដាសក៏ហៅ ទង់ ដែរ ។
-
ទង់ដែង
( ន.នាមសព្ទ ) ( ស.សៀម ( ភាសាសៀម ) )
លោហជាតិមួយប្រភេទមានសាច់រឹង សម្បុរក្រហម បើខាត់នឹងថ្នាំខាត់ឡើងសម្បុរស្រដៀងនឹងទង់ហ៊្វា លុះទុកយូរបន្តិចទៅ ក៏ប្រែជាមានសម្បុរស្រអាប់ : កាំបិតទង់ដែង ។
-
ទង់ទាញ
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទង់ ១ កិ.) ។
-
ទង់ហ៊្វា
( ន.នាមសព្ទ ) [--វា ]
លោហជាតិមួយប្រភេទ ធ្វើពីទង់ដែងនិងមាសនិងប្រាក់លាយគ្នា មានសាច់រឹងស្រដៀងនឹងស្ពាន់សម្បុរក្រហមភ្លឺ សម្រាប់ធ្វើគ្រឿងអលង្ការផ្សេងៗ មានឡេវអាវជាដើម ឬធ្វើគ្រឿងប្រើប្រាស់ផ្សេងៗ មានប្រអប់ជាដើម : ប្រអប់ទង់ហ៊្វា, ឡេវទង់ហ៊្វា ។
-
ទង់ជ័យ
( ន.នាមសព្ទ )
ទង់ជាគ្រឿងសម្គាល់ក្នុងសង្គ្រាមប្រសិទ្ធីថាជាប្រធាននៃជ័យជម្នះ ។ ឈ្មោះថ្ងៃមួយដែលហោរកំណត់ថា ជាថ្ងៃមានជ័យក្នុងរវាង ១ ឆ្នាំ នោះ : ក្នុងឆ្នាំនេះថ្ងៃសុក្រជាអធិបតីទង់ជ័យ ។
<< Prev 1 2 3 4 5 6 ... 20 Next >>