Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទង្គត់
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដង្គត់) ។
-
ទង្គិច
( កិ.កិរិយាសព្ទ )
ជល់ពេញទំហឹងដោយជ្រុល, ដោយជ្រលួស ឬដោយមានបំណង ។ ទង្គិចទង្គើ ទង្គិចខ្លាំងដល់រង្គើ ។
-
ទង្គឹះ
( កិ.កិរិយាសព្ទ )
ផ្អូកនឹកមមៃដោយអាការតានតឹងចិត្ត : យំសោកទង្គឹះខ្សឹកខ្សួល ។
-
ទង្គុក
( កិ.កិរិយាសព្ទ )
ជល់ដោយឆ្វេស : ត្រូវប្រយ័ត្នកុំឲ្យប៉ះទង្គុក ។
-
ទង្គុំ
( ន.នាមសព្ទ )
(ឬ គុ.) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដង្គុំ) ។
-
ទង្គើ
( ប.បរិវារសព្ទ )
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យទង្គិច : ទង្គិចទង្គើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទង្គិច) ។
-
ទង្គោល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដង្គោល) ។
-
ទង្គះ
( គុ.គុនសព្ទ )
ដែលធំគាងនាទៅខាង : ស្មាទង្គះ, គោក្បាលទង្គះ ។
-
ទងបង្ហួរ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដងបង្ហួរ) ។
-
ទងវែង
( គុ.គុនសព្ទ )
ទ្រទេសទ្រទន់, ល្វាសល្វន់, ល្វតល្វៃសមរម្យ (ប្រើតែក្នុងកាព្យ) : ឱមាសមិត្រទងវង ម្ដេចមករងទុក្ខខ្លាំងក្រៃ ព្រោះហេតុកម្មស្រីថ្លៃ ហុចផ្តល់ឲ្យនាងទេដឹង ។
<< Prev 1 2 3 4 5 6 ... 20 Next >>