Khmer Dictionary: ទ
Chuon Nath's Khmer-Khmer Dictionary
-
ទច់
( កិ.កិរិយាសព្ទ )
ឈប់ង៉ក់ គឺកំពុងដើរឬកំពុងរត់ហើយលោឈប់ង៉ក់នឹងថ្កល់ : ខ្ញុំកំពុងដើរ ស្រាប់តែឮសូរប្រោក ខ្ញុំក៏ទច់ង៉ក់...។
-
ទញ់
( កិ.កិរិយាសព្ទ )
ទាល់, ទើរ, កល់, កើល : ទឹកទញ់, គំនិតទញ់; និយាយថា ទញ់ចិត្ត ទញ់គំនិត ក៏បាន ។
-
ទណ្ឌ
( ន.នាមសព្ទ ) [ទ័ន ឬ ទ័នឌៈ ] or ទណ្ឌៈ ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ទណ្ឌ) ដំបង, ឈើច្រត់; កំណាត់ឈើ; អាជ្ញា; ការពិន័យ; ទោស, កំហុស ។ (រ. ស.) : ព្រះទណ្ឌៈ (ដំបងក្សត្រ) ។ ទោសទណ្ឌ ទោសជាអាជ្ញា ។
-
ទណ្ឌកម្ម
( ន.នាមសព្ទ ) [ទ័នឌៈ ក័ម ] ( បា.បាលី ( បាលីភាសា ) )
ការធ្វើទោសផ្ចាលតាមដំណើរធ្វើខុសនឹងវិន័យបញ្ញត្តិ : ដាក់ទណ្ឌកម្ម, ទទួលទណ្ឌកម្ម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាសនង្គ ផង) ។
-
ទណ្ឌកម្មនាសនា
( ន.នាមសព្ទ ) [ទ័ន-ឌៈ-ក័ម-ម៉ៈ នាសៈន៉ា ] ( បា.បាលី ( បាលីភាសា ) )
មើលក្នុងពាក្យ នាសនង្គ (ព. វិ.) ។
-
ទណ្ឌឃាដ
( ន.នាមសព្ទ ) [ទ័នឌៈ-ឃាត ] ( បា.បាលី ( បាលីភាសា ) )
ការពិឃាតដោយអាជ្ញា, ដោយដំបង, កំណាត់ឈើ ជាគ្រឿងពិឃាត ។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះវណ្ណយុត្តម្យ៉ាងមានសណ្ឋានលំនាំកន្ទុយកំប្រុក (៍) សម្រាប់ដាក់ឃាត់អក្សរមិនឲ្យមានសំឡេងដូចជា ប្រយោជន៍, យោជន៍, ខ្លឹមច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះបើហៅថា បដិសេធ ក៏បាន ចំពោះភាសាសំស្រ្កឹតដែលសរសេរជាអក្សរទេវនាគរី, ទណ្ឌឃាតនេះ ហៅថា វិរាម មានរូបដូច្នេះ (^) សម្រាប់ប្រើដាក់ពីក្រោមតួអក្សរក្រោយបង្អស់ ដែលទុកគ្រាន់តែជាតួប្រកបប៉ុណ្ណោះមិនឲ្យចេញសំឡេង ដូចជាពាក្យថា កម៌ន, តបស, តេជស, អាត្មន, ជាដើម ។ ប៉ុន្តែចំពោះភាសាសំស្ក្រឹតដែលសរសេរជាអក្សរខ្មែរ, យើងសន្មតសញ្ញាទណ្ឌឃាតនេះដូច្នេះវិញ (៑) សម្រាប់ដាក់ពីលើតួអក្សរក្រោយបង្អស់នោះៗ ដែលគ្រាន់តែជាតួប្រកបមិនឲ្យចេញសំឡេងដូចគ្នាដែរដូចជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន) ។
-
ទត
( កិ.កិរិយាសព្ទ ) or ទតព្រះនេត្រ
មើល, ក្រឡេកមើល (រ. ស.) : ទ្រង់ទតព្រះនេត្រ ។
-
ទទត់
( ន.នាមសព្ទ )
មើលក្នុងពាក្យ ទ្រាំង ២ ន. ។
-
ទទា
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ សម្បុរពព្រុសផ្អុចៗ, ឈ្មោលរងាវឮរំពង ។
-
ទទាក់
( កិ.កិរិយាសព្ទ )
អង្រួនរលាក់ : ទទាក់ម្សៅ, ទទាក់កន្ទក់ ។
<< Prev 1 2 3 4 5 6 ... 20 Next >>