Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ

Chuon Nath's Khmer-Khmer Dictionary
  1. ធនាធិការី ( ន.នាមសព្ទ ) [ធៈ-ការ៉ី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធនាធិការិន៑) អ្នក​រក្សា​ទ្រព្យ, អ្នក​រក្សា​ឃ្លាំង; អ្នក​ទទួល​ទ្រព្យ​សម្បាច់​របស់​ត្រកូល; បើ​ស្ត្រី​ហៅ ធនាធិការិនី ។
  2. ធនិត ( ន.នាមសព្ទ ) [ធៈ--]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ព្យញ្ជនៈ ១០ តួ​ក្នុង​វគ្គ ទាំង ៥ គឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ ជា​អក្សរ​មាន​សំឡេង​តឹង មាន​សូរ​អក្សរ ហ លាយ​ចូល​ផង; សំឡេង សំ. បា. ជា ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ (ឬ ត្ហ៎ៈ), ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ; (ប៉្ហៈ), ព្ហៈ; ជា​គូ​គ្នា​នឹង​ព្យញ្ជនៈ​ជា សិថិល ១០ តួគឺ កៈ, គៈ; ចៈ, ជៈ; ដៈ (ឬ ត៎ៈ), ឌៈ; តៈ; ទៈ; បៈ (ប៉ៈ), ពៈ (គួរ​យល់​ថា សិថិល “មាន​សំឡេង​ធូរ”, ធនិត “មាន​សំឡេង​តឹង ព្រោះ​មាន​សំឡេង ហ ផ្សំ​ជា​មួយ​ផង; ទោះ​បី​ភាសា​ខ្មែរ​យើង​ក៏ សិថិល និង ធនិត មាន​សំឡេង​ធូរ​តឹង​ផ្សេង​ពី​គ្នា​ដែរ គួរ​តែ​ស្ដី​និយាយ​កុំ​ឲ្យ​ច្រឡំ​គ្នា, ដូច​ព្យញ្ជនៈ​ជា សិថិល ថា ក្នុង, ក្មេង, ម្ដាយ ក្មេក; គ្នា, គ្នេរគ្នាន់; ច្នេះ, ច្នៃ; ត្នោត, ត្មាត, ត្មោង; ប្ដី, ប្ដឹង ជាដើម កុំ​និយាយ​ជា​សំឡេង ធនិត ថា ខ្នុង, ខ្មេង, ម្ដាយ ខ្មេក; ឃ្នា, ឃ្នេរឃ្នាន់; ឆ្នេះ, ឆ្នៃ; ថ្នោត, ថ្មាត, ថ្មោង; ផ្ដី, ផ្ដឹង ។ល។ ទើប​ច្បាស់​តាម​សំឡេង​ព្យញ្ជនៈ​របស់​ជាតិ​យើង ។
  3. ធនិន ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ធៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធនិន៑) អ្នក​មាន​ទ្រព្យ, ដង្ខៅ ។
  4. ធនុ ( ន.នាមសព្ទ ) [ធៈនុ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធនុ ឬ ធនុស៑) ។ ធ្នូ ។ ឈ្មោះ​រាសី (ខែ) ទី ៩ ប្រើ​តាម​សុរិយគតិ មាន ៣១ ថ្ងៃ, ហៅ​ថា ធនុរាសី ឬ ខែ​ធនុ ត្រូវ​គ្នា​នឹង​ខែ​ដេសមប្រិ៍​បារាំងសែស ។ សព្វ​ថ្ងៃ​នេះ យើង​ប្រើ​ជា ធ្នូ ជា​ខែ​ទី ១២ ។
  5. ធនុ​ហត្ថ ( ន.នាមសព្ទ ) [ធៈនុ-ហាត់]
    (ធនុហស្ដ) អ្នក​មាន​ធ្នូ​ក្នុង​ដៃ គឺ​ខ្មាន់​ធ្នូ : ពួក​ធនុហត្ថ (ហៅ​ថា អាវុធ​ហត្ថ “អាវុធ-ធៈហាត់” ក៏​បាន) ។
  6. ធន់ ( កិ.កិរិយាសព្ទ )
    ទ្រាំ, អត់ធ្មត់; ស៊ូ : ធន់​ជំងឺ, ធន់​ក្ដៅ, ធន់​ត្រជាក់, គាត់​ប្រើ​ឲ្យ​ធ្វើ​ការ​ធ្ងន់​ណាស់ ខ្ញុំ​ធន់​មិន​បាន​ទេ ។
  7. ធន​ក្រីត ( ន.នាមសព្ទ ) [ធៈន័ក-ក្រេត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធនក្កីត) បុរស​ដែល​គេ​លោះ​ដោយ​ទ្រព្យ​យក​មក​ធ្វើ​ជា​អ្នក​បម្រើ​ (ទាសៈ); បើ​ស្រ្តី​ជា ធនក្រីតា ឬ ធនក្កីតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធនក្កីតា ផង) ។
  8. ធន​ក្ស័យ ( ន.នាមសព្ទ ) [ធៈន័ក-ក្ស័យ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ធនក្សយ; ធនក្ខយ) ដំណើរ​អស់​ទ្រព្យ ។
  9. ធន​ទណ្ឌ ( ន.នាមសព្ទ ) [ធៈនៈទ័ន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ក្រយា​ពិន័យ ។
  10. ធន​បត្រ ( ន.នាមសព្ទ ) [ថៈនៈប័ត ] or #NAME?   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធន “ទ្រព្យ” + បត្រ “សន្លឹក, ស្លឹក; ក្រដាស”) ពាក្យ​សន្មត​ហៅ​ក្រដាស​ដែល​ប្រើ​ចាយ​ជំនួស​ប្រាក់ តាម​បញ្ញត្តិ​របស់​រាជការ​គ្រប់​ប្រទេស​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ (ក្រដាស​ប្រាក់) ។ (គួរ​ប្រើ​ពាក្យ​នេះ​តាម​សម័យ​និយម) ។

<< Prev   1   2   3   4   5   6   ... 16   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar