Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ

Chuon Nath's Khmer-Khmer Dictionary
  1. ធ្លះ ( ន.នាមសព្ទ )
    ទឹក​ជ្រលក់​មាន​ព័ណ៌​ខៀវ ធ្វើ​ពី​មរ​លាយ​នឹង​ទឹក​ដាក់​កំបោរ-ស : សំពត់​ជ្រលក់​ធ្លះ, ព័ណ៌​ធ្លះ ។
  2. ធ្វើ ( កិ.កិរិយាសព្ទ )
    សម្រេច​អំពើ គឺ​សម្រេច​កិច្ច​ការ​ធុរៈ​អ្វី​ៗ : ធ្វើ​បុណ្យ, ធ្វើ​ស្រែ, ធ្វើ​ការ ។ កិរិយា​សព្ទ ធ្វើ នេះ​សម្រាប់​ប្រើ​ផ្សំ​ជាមួយ​នឹង​សព្ទ​ដទៃ​បាន​ច្រើន​ជា​អនេក​តាម​គួរ​ដល់​ការ​ប្រើ, ដូច​ជា : ធ្វើ​ជា​មិន​ស្គាល់, ធ្វើ​ជា​មិន​ឃើញ ជាដើម ។
  3. ធ្វើ​ទុក្ខ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​លំបាក, ធ្វើ​ឲ្យ​ចង្អៀត​ចង្អល់​ចិត្ត, នាំ​ឲ្យ​មាន​កង្វល់ : យប់​មិញ ខ្ញុំ​ឥត​បាន​ធ្មេច​មួយ​ស្រឡេត​សោះ ព្រោះ​កូន​តូច​វា​ធ្វើ​ទុក្ខ​ខ្លាំង​ពេក ។ ធ្វើ​ទុក្ខ​បុក​ម្នេញ ធ្វើ​ទុក្ខ​រំអុក​ឲ្យ​ព្រួយ​ម្នេញ​ជានិច្ច ។
  4. ធ្វើ​ធ្មេញ​លេញ​ល័ក្ខក្ខណ៍ ( ន.នាមសព្ទ )
    ធ្វើ​ធ្មេញ​បំពេញ​ល័ក្ខណ៍ ។ ជា​ពាក្យ​បរិវារ​សព្ទ​និយាយ​ឲ្យ​ពីរោះ​ស្ដាប់ ។
  5. ធ្វេស ( កិ.កិរិយាសព្ទ )
    ធ្លោយ, ប្រហែស : ធ្វេស​ស្មារតី, ធ្វេស​គំនិត ។
  6. ធ្វេសទ្វេ ( កិ.កិរិយាសព្ទ ) or ទ្វេធ្វេស
    ធ្វេស​ពីរ​ដង គឺ​ធ្វេស​ហើយ​ធ្វេស​ទៀត​ដល់​ពីរ​ដង ឬ​ធ្វេស​ច្រើន​ដង ។ ច្រើន​ប្រើ​ក្នុង​កាព្យ, ដូច​ជា : គួរ​ប្រុង​ប្រយ័ត្ន​កុំបី​ធ្វេស បើ​មាន​ជា​ធ្វេស​កុំ​ធ្វេស​ទ្វេ ទ្វេ​ធ្វេស​ប្រហែស​ឃើញ​ច្រើន​តែ វិនាស​ទ្រព្យ​ធន​ពុំ​សូវ​ខាន ។


Prohok Solutions @2017 : Learn Khmer | Khmer Calendar